Category Archives: អាហារូបករណ៍

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

ធ្វើមួយលេងសិនទៅ!!!

4\sqrt 2 \cos \left( {x + {\pi \over 3}} \right)\cos \left( {x + {\pi \over 4}} \right) = 3 + \sqrt 3បើ0 \le x \le \pi

ធ្វើលេងៗសិនទៅទំរាំតែមានរបស់ល្អ!!!

😀

ដាក់អានេះមួយសិន!!

នឹកអត់ទាន់ឃើញថាគួរPostអី ចឹងដាក់លំហាត់បង្វែងដានសិន ហិហិ

គេអោយអនុគមន៍f\left( x \right) = \ln xកំនត់លើ\left] {0; + \infty } \right[

១. ចំពោះ\forall x \in \left[ {2007;2008} \right]បង្ហាញថា៖

{1 \over {2008}} \le f'\left( x \right) \le {1 \over {2007}}

២. ដោយប្រើវិសមភាពកំនើនមានកំនត់លើចន្លោះ\left[ {2007;2008} \right] បង្ហាញថា៖

{1 \over {2008}} \le \ln {{2008} \over {2007}} \le {1 \over {2007}}

លំហាត់សំរាប់ការវិលត្រលប់!!

គេអោយអនុគមន៍ៈ f\left( x \right)កំណត់លើR - \left\{ 0 \right\}​ដោយ\forall x \ne 0 គេបានៈ {1 \over 2} \le f\left( x \right) \le 3

គណនា\mathop {\lim }\limits_{x \to - \infty } {{f(x)} \over {x^2 }}

ស្រាយលេងៗសិនទៅ ចាំដេញវេលាបានហើយទើបដាក់ចំលើយ!!!

លំហាត់ប្រលងទៅចិន!

I.១ បង្ហាញថាអនុគមន៍​f(x)=sin^6x+cos^6x+3sin^2xcos^2x​មិនអាស្រ័យ​នឹ​ង​ x

២ រកលទ្ធផលនេះឡើងវិញដោយចាត់ទុកថាfជាអនុគមន៍អថេរx

លំហាត់នេះធ្លាប់ចេញពេលប្រលងអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាឆ្នាំ2008ទៅសិក្សានៅចិន។

បន្ត​ការ​អាន