សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុងសៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅលើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។
សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែងខ្ញុំ) ជឺចាំង(ជាយក្រុង) ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាតរាល់ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់លើផ្នែកនិមួយៗ។ ឆ្នាំ២០១៣នេះ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។
តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ បើសិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសាចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវអោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាចមករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។
ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំអាហារូបករណ៍ថ្នាក់ខេត្តរឺសាលាដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលានេះលើapplication form។
បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។
វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លាមួយឆមាស
ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ
ថ្នាក់master: 3684ដុល្លាមួយឆ្នាំ
ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ
ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ
ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា
បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា
ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា
ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរទៅកាន់អ៊ីមែលខ្ញុំបាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។