Monthly Archives: ខែមិថុនា 2010

ចំនីខួរ!!

ជួយគិតថាតើចំនួនបន្ទាប់គឺគួរតែប៉ុន្មាន!!

1,  1.414,  1.442,  1.414,  1.380,  1.348,  ___,  ___, . . .

មកវិញហើយ!

ខំសន្សំពេលវេលារៀន មិនហ៊ានមកលក់ចាប់ហួយទេ គឺដើម្បីការប្រលងឆមាសទី២​ដែល​​ធ្វើឡើងកាលពីថ្ងៃច័ន្ទ អង្គារ ពុធកន្លងទៅនេះ!! មានអារម្មណ៍ថាដូចរាងស្រួល​ជាង​ឆមាស​ទី១ទាំងវិញ្ញាសាទាំងស្ថានភាពក្នុងបន្ទប់​ប្រលង គឺធ្វើបានពេញៗ​គ្រប់មុខ​ទាំងអស់ តែ​​មិនមែនសុទ្ធតែត្រូវទាំងអស់ទេ គឺមានព្រាវដែរ ហិហិ តែរឿងមួយ​គិត​ទៅ​ដូចអន់ចិត្តដែរ គឺ​រឿងបែកវិញ្ញាសាប្រលងស្ទើគ្រប់មុខ ចេញពីបន្ទប់ប្រលងលើកណាលឺ​តែមិត្តភក្កិគេ​ជជែក​រឿងបែកវិញ្ញាសាចំលងឡើងចុកដៃ ឯថ្នាក់ខ្ញុំវិញគឺគ្មានទេលោក​អើយ​ គឺបាន​ប្រវត្តវិទ្យា​​មួយគត់ ក្រៅពីនឹងបែកដែរតែបែកញើស!! ថ្ងៃអង្គារអាទិត្យ​ក្រោយបិតលទ្ធផលហើយ សង្ឃឹមថានឹងល្អជាងឆមាសទី១ចុះ!!

-fx-991ES PLUS-

ទើបតែទិញបានម៉ាស៊ីនគិតលេខថ្មីមួយ សប្បាយចិត្តមែនទែន ព្រោះធ្លាប់តែប្រើ​កាស្យូ​លក់សាចជ្រូក!ដល់ពេលបានកាស្យូទំនើបហើយជាលុយសន្សំរបស់ខ្លួនឯងទៀត ស្រលាញ់វាមែនទែន គឺដាក់ជាប់ខ្លួនរហូត សូម្បីតែដេកក៏ដាក់ក្បែរខ្លួ​នដែរ ហាហាហា បានមកភ្លាម រៀនចុចអស់មួយយប់នៅមិនទាន់ចេះប្រើអស់ទៀតព្រោះអី​មានច្រើនពេក ហើយសុទ្ធតែពិសេសៗ ខ្ញុំមិនផ្សាយពាណិជ្ជកម្មអោយគេទេ គ្រាន់តែប្រាប់ថា​កាស្យូនឹង​ពិតជាល្អសំរាប់សិស្សនិងនិស្សិតមែន ខ្ញុំធានាថាបើទិញហើយមិនពេញចិត្តកុំបោក​ចោល​ យកមកអោយខ្ញុំចុះ ហិហិ