Category Archives: គណិតវិទ្យា

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

ដល់ពេលចូលវិញហើយ!

មកដល់សៀងហៃកន្លះខែហើយ តែមានអារម្មណ៍ដូចជាយូរដល់ហើយ សង្ស័យមកពីនឹកផ្ទះផង ហើយស្រីតែឯងទៀត sigh ឆ្លៀតឱកាសយប់ស្ងាត់​ឯកោ​មកភូមិលេងកំសាន្ត សង្ស័យតែគេភ្លេចខ្ញុំអស់ហើយមើលទៅ!! អ្នកទាំងអស់គ្នាសុខសប្បាយទេ?? ខ្ញុំដូចជាមិនទាន់ទំលាប់នៅនេះនៅឡើយទេ ត្រូវការពេល​វេលា ម្ហូបគឺជាបញ្ហាសំខាន់ អារសជាតិចិននឹងដូចជាពិបាកបរិយាយដល់ហើយ ដឹងតាអត់ចូលចិត្តហ្មងនឹង!! ឆ្នាំនេះរៀនចិនមួយឆ្នាំសិន បានចូលជំនាញ ហើយក៏ជាពេលខ្ញុំត្រូវផ្លាស់ទីទៅហាងចូវដែរ ៥ឆ្នាំដូចជាយូរដល់ហើយ!!

ទើបតែដឹង!

ទើបតែដឹងថាខ្លួនឯងចូលចិត្តអ្វីជាពិសេស កាលប្រលងធរណីមាត្រថ្ងៃពុធកន្លងទៅនេះ គឺមាន៥លំហាត់ ទោះជាខ្ញុំមិនបានបញ្ចប់ទាំងអស់ក៏ដោយ ក៏ខ្ញុំ​ពេញចិត្តដែរ ព្រោះលំហាត់ដែលតំរូវអោយស្រាយនិងគូររូប ខ្ញុំធ្វើបានទាំងអស់​ 😀 ចង់និយាយថា ខ្ញុំចូលចិត្តគូរខ្លាំងណាស់(geometric picture) ធ្វើ​អោយខ្ញុំចូលចិត្តមេរៀននិងលំហាត់Transformation du Plan…ពេលនេះដឹងហើយ សប្បាយចិត្តណាស់ពេលដែលស្គាល់ខ្លួនឯងមួយ​កំរិត​ទៀត!

ក្រែងលរមានបងប្អូនយើងចូលចិត្តដែរ នេះជាលំហាត់Transformationហើយៈ

:Dpaper1 🙂paper2 :Ppaper3

មានលំហាត់និងចំលើយផ្នែកConicsដែរ:

yoyo Conics

គិតលេង!

សំណល់នៃការចែក2008^{2009}+2009^{2008}នឹង5គឺ?

ចំនីខួរ!!

ជួយគិតថាតើចំនួនបន្ទាប់គឺគួរតែប៉ុន្មាន!!

1,  1.414,  1.442,  1.414,  1.380,  1.348,  ___,  ___, . . .

-fx-991ES PLUS-

ទើបតែទិញបានម៉ាស៊ីនគិតលេខថ្មីមួយ សប្បាយចិត្តមែនទែន ព្រោះធ្លាប់តែប្រើ​កាស្យូ​លក់សាចជ្រូក!ដល់ពេលបានកាស្យូទំនើបហើយជាលុយសន្សំរបស់ខ្លួនឯងទៀត ស្រលាញ់វាមែនទែន គឺដាក់ជាប់ខ្លួនរហូត សូម្បីតែដេកក៏ដាក់ក្បែរខ្លួ​នដែរ ហាហាហា បានមកភ្លាម រៀនចុចអស់មួយយប់នៅមិនទាន់ចេះប្រើអស់ទៀតព្រោះអី​មានច្រើនពេក ហើយសុទ្ធតែពិសេសៗ ខ្ញុំមិនផ្សាយពាណិជ្ជកម្មអោយគេទេ គ្រាន់តែប្រាប់ថា​កាស្យូនឹង​ពិតជាល្អសំរាប់សិស្សនិងនិស្សិតមែន ខ្ញុំធានាថាបើទិញហើយមិនពេញចិត្តកុំបោក​ចោល​ យកមកអោយខ្ញុំចុះ ហិហិ

មិនដឹងធ្វើអី!!

ថ្ងៃនេះមានអារម្មណ៍ធុញថប់ក៏នឹកឃើញ​ចាប់កាន់សៀវភៅខ្លះមកមើល ហើយក៏ឃើញ​មានលីមីតផលបូកស្វីតខ្លះគួរអោយចាប់អារម្មណ៍៖

1.S_n = {1 \over {1 \cdot 3}} + {1 \over {3 \cdot 5}} + \ldots {1 \over {\left( {2n - 1} \right)\left( {2n + 1} \right)}}

2. S_n = {1 \over {2 \cdot 4}} + {1 \over {4 \cdot 6}} + \ldots + {1 \over {2n \cdot 2\left( {n + 1} \right)}}

ម៉េចក៏ចឹង!!

បងប្អូនអើយជួយរកដំណោះស្រាយដ៏ប្រសើរចំពោះលីមីតខាងក្រោមអោយខ្ញុំបន្តិច ខ្ញុំ​ស្រាយខ្លួនឯង គ្រូថាចំលើយត្រូវហើយ តែការបកស្រាយមិនអាចយកជាផ្លូវការបានទេ!

\mathop {\lim }\limits_{x \to \infty } {{\ln \left( {1 + e^x } \right)} \over {e^x }}

សង្ឃឹមថានឹងបានទទួលចំលើយក្នុងពេលឆាប់ៗនេះ!!

ទៅរៀនថ្ងៃនេះ!

ថ្ងៃនេះជាថ្ងៃទីមួយដែលខ្ញុំចូលរៀនថ្នាក់ត្រៀមប្រលងអាហារូបករណ៍ មានអារម្មណ៍​សប្បាយផង ក្រញ៉ាញ់ខួរផង!!សប្បាយគឺមកពីរៀនជាមួយគ្រូពូកែនិយាយលេងសើច​ច្រើនគឺលោកលី ស្រួច ហើយក្រញ៉ាញ់ខួរដោយសារ​រៀនដូចត្រៀមប្រលងសិស្សពូកែ​ចឹង គឺយ៉ាប់តែម្តងសំរាប់ខ្ញុំ តែសំរាប់មិត្តខ្ញុំ 😕 ខ្ញុំគិតថាដូចមិនអីទេ ព្រោះគេ​ពូកែស្រាប់!!

នេះអ្វីដែលខ្ញុំរៀន៖

ដេញសាញម្តង!!

  • តើលេខបន្ទាប់គួរតែជាអ្វី??

1, 3, 11, 67,?

  • តើលេខ២ខ្ទង់ចុងក្រោយនៃ2^{100}គឺអ្វី?