Monthly Archives: ខែមករា 2010

កំដៅសាច់ដុំ!!

ប្រលងឆមាសលើកថ្ងៃ!!

ការប្រលងឆមាសទី១សំរាប់ថ្នាក់ទី១២លើកថ្ងៃទៀតហើយ!! ត្រូវប្រលងចាប់ពីថ្ងៃទី៨ខែ​កុម្ភៈ ឥលូវលើកដល់ខែ៣ថ្ងៃ២០ជាង!! សិស្សខ្លះបានគេលើកថ្ងៃសប្បាយចិត្ត តែ​សំរាប់​ខ្ញុំគឺដូចជារឿងកំសត់មួយចឹង ព្រោះអីចូលឆ្នាំចិនមិនបានសប្បាយបាំងផ្លិតជាមួយគេទេ ហើយ​ណា​មួយត្រូវប្រលងអីគេនោះទៀត ប្រាកដជាមើលសៀវភៅសំកុកទៀតហើយ :(គិតថាប្រលងឆមាសហើយ អាចប្រកួតបាល់ទះដោយសប្បាយចិត្តដល់​សភាព​ការណ៍​​ផ្លាស់ប្តូរចឹងទៅ ប្រហែលជាដល់ថ្ងៃប្រកួត អារម្មណ៍មិននឹងនរទេមើលទៅ វវគេ​គប់ចូលមុខទៀត!! ការលើកថ្ងៃប្រលងនេះប្រាកដជារឿងលុយកាក់ហើយ យ៉ាប់​ណាស់​លោក​អើយ!!

អផ្សុក!!

ប៉ុន្មានថ្ងៃនេះដូចជាអផ្សុកដល់ក គ្មានអីល្អលេងសោះ ថានៅផ្ទះអផ្សុក ទៅដល់សាលា​កាន់តែអផ្សុកហើយមានសំពាធទៀត គ្រូអោយតែឃើញមុខចេះតែពីសួរថាចេះដល់​ណា​ហើយ? ព្រោះអីខែក្រោយត្រូវប្រលងហើយ តែឥលូវមានអារម្មណ៍ថានៅទទេស្អាត​ម៉េច​មិនដឹងទេ!!! 😦

យកលំហាត់មួយនេះកំដរអារម្មណ៍សិនទៅ ពេលម្ចាស់ផ្ទះគ្មានអីទទួលក្រៅពីនឹងៈ

ចូរបង្ហាញថាA_n =3^{3n+2}+7^{2n+3}ចែកដាច់នឹង១១ជានិច្ចគ្រប់​ចំនួនគត់ធម្មជាតិn។

Happy Birthday to Me!!

ថ្ងៃស្អែកជាថ្ងៃខួបកំណើតម្ចាស់ហាងហើយ តើបងប្អូនមានអ្វីអោយទេ??

ដើម្បីអោយពិធីនេះកាន់តែភ្ញាក់ផ្អើលនិងអធិកអធម ម្ចាស់ហាងយករឿងមួយប្រាប់ៈ

គឺថាខ្ញុំបានប្រលងជាប់ក្នុងសាលាហើយ ឥលូវត្រៀមទៅរាជធានី :mrgreen:

ប៉ុន្តែខ្ញុំមិនសូវមានសង្ឃឹមខ្ពស់ទេ ព្រោះអីសមត្ថភាពមិនទាន់ដល់គេ!!!

មកវិញហើយ!!!

មកដល់ផ្ទះភ្លាមមានអារម្មណ៍ល្អដល់ហើយ!!!ពិតជាគ្មានកន្លែងណាល្អជាងផ្ទះខ្លួនមែន!! តែ​រឿងដែលភ្ញាក់ផ្អើលជាងគេ គឺវិចារចំលែកៗមួយចំនួនធំផុសលើប្រកាសមុន សូម​បញ្ជាក់ថាវាមិនពិតដូចអ្នកទាំងអស់គ្នាគិតទេ យល់ដល់ខ្ញុំផង!!

មានលំហាត់មួយចង់អោយធ្វើលេងគ្រាន់កែអផ្សុក៖

បើnចែកមិនដាច់នឹង4នោះ1^n+2^n+3^n+4^nចែកដាច់​​នឹង5

សុំសំរាកសិន!!

សមាគមលក់ចាប់ហួយរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង

ហាងលក់ចាប់ហួយយើងខ្ញុំនឹងផ្អាកការលក់ដោយសារម្ចាស់ហាងមានរឿងបន្ទាន់ត្រូវធ្វើរយៈ​ពេល9ថ្ងៃសិន គឺគិតចាប់ពីថ្ងៃ7ដល់ទី15ខែមករា!!ដោយក្តីអនុគ្រោះ!!

ភ្នំពេញ ថ្ងៃទី06 ខែមករា ឆ្នាំ2010

ហត្ថលេខានិងត្រាម្ចាស់ហាងចាប់ហួយ