Monthly Archives: ខែកញ្ញា 2010

មានមុខមកវិញហើយ!!

ភាពកង្វល់ ខ្វល់ខ្វាយ ទុក្ខទោម្នេញទាំងឡាយរលាយខ្សល់នៅថ្ងៃនេះ អ្វីដែលខ្ញុំរង់ចាំយ៉ាងតក់ស្លុតបានក៏បញ្ចប់នៅថ្ងៃនេះដែរ អារម្មណ៍រំភើបជាង​វេលា​ប្រកាស​លទ្ធផលបាក់ឌុបទៅទៀត។ បន្ទាប់ពីប្រលងចូលតិចណូថ្ងៃទី១០ រហូតដល់ថ្ងៃប្រកាសលទ្ធផលសិស្សជាប់ជាស្ថាពរគឺថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ដែលជា​ថ្ងៃប្រកាសលទ្ធផលអាហារូបករណ៍សំរាប់សាកលវិទ្យាល័យនិមួយៗ មានអារម្មណ៍យូរដូចម៉ឺនឆ្នាំ…..

ពេលម៉ោងប្រហែល៣ខ្ញុំក៏ទៅនាយកដ្ឋានឧត្តមសិក្សាដើម្បីរង់ចាំមើលលទ្ធផលខ្លួន ព្រោះខ្ជិលទៅដល់តិចណូវាឆ្ងាយពេក ឈរនៅមុខនាយកដ្ឋាន​នោះប្រហែល២០នាទីនៅឃើញមិនទាន់ចេញលទ្ធផលទៀត ខណៈពេលដែលកំពុងភ័យអរៗ ស្រាប់តែសំលេងទូរស័ព្ទរោទិ៍ ខំស្រែកផង​ស្តាប់ផង​ព្រោះ​ថ្ងៃនេះសេវាដូចជាមិនសូវល្អ និយាយចប់ដាក់ទូរស័ព្ទចុះ ធ្វើមុខញឹមៗអត់ហ៊ានសើចទេ ខ្លាចគេថាឆ្កួត!!!ដឹងថាមានរឿងអ្វីទេ???

បន្ត​ការ​អាន