ដល់ពេលចូលវិញហើយ!


មកដល់សៀងហៃកន្លះខែហើយ តែមានអារម្មណ៍ដូចជាយូរដល់ហើយ សង្ស័យមកពីនឹកផ្ទះផង ហើយស្រីតែឯងទៀត sigh ឆ្លៀតឱកាសយប់ស្ងាត់​ឯកោ​មកភូមិលេងកំសាន្ត សង្ស័យតែគេភ្លេចខ្ញុំអស់ហើយមើលទៅ!! អ្នកទាំងអស់គ្នាសុខសប្បាយទេ?? ខ្ញុំដូចជាមិនទាន់ទំលាប់នៅនេះនៅឡើយទេ ត្រូវការពេល​វេលា ម្ហូបគឺជាបញ្ហាសំខាន់ អារសជាតិចិននឹងដូចជាពិបាកបរិយាយដល់ហើយ ដឹងតាអត់ចូលចិត្តហ្មងនឹង!! ឆ្នាំនេះរៀនចិនមួយឆ្នាំសិន បានចូលជំនាញ ហើយក៏ជាពេលខ្ញុំត្រូវផ្លាស់ទីទៅហាងចូវដែរ ៥ឆ្នាំដូចជាយូរដល់ហើយ!!

14 responses to “ដល់ពេលចូលវិញហើយ!

  1. ហាហា… ទ្រាំ​ទៅ ដើម្បី​អនាគត!

  2. ទ្រាំៗ​ទៅ ព្រោះ​បើ​នៅ​ស្រុក​ខ្មែរ ក្រែង​ម៉ែ​ប្រើ​អោយ​លាង​ចាន​រាល់​ថ្ងៃ​អា​ហ្នឹង​បាន​ ពិបាក តែ​ដល់​​ហ្នឹង​ហើយ គឺ​មាន​តែ​ចឹង​ឯង​

បញ្ចេញមតិ