ការវិលត្រលប់មកភូមិវឺតប្រេសសារជាថ្មី!


ជំរាបសួរដល់បងប្អូនពូមីងលោកតាលោកយាយ រយៈពេលជិត២ឆ្នាំហើយដែលមិនដែលបានមកសួរសុខទុក្ខអ្នកទាំងអស់គ្នាសោះ ហេតុផលមានច្រើន៖នៅចិន social networkជាច្រើនត្រូវគេបិទ ក្នុងនោះមាន វឹតប្រេសផងដែរ ហើយរវល់នឹងកិច្ចការសាលាផង ពេលនេះ​វ៉ាកង ឈប់សំរាក២ខែក៏មកផ្ទះសំរាកកាយ រួចក៏ឈ្លៀតពែលមកលេងអ្នកទាំងអស់គ្នាជាទីរាប់អាន។
ណែនាំខ្លួនបន្តិច ឥលូវខ្ញុំជាសិស្សនៅសាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង ដែលស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន សិក្សាផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រនិងបច្ចេកវិទ្យា(computer science and technology)។ អផ្សុកពេកក៏ទៅដាក់ពាក្យធ្វើ​ការងារអោយសាលា ចៃដន្យក៏បានជាប់ជាជំនួយការរ៉ាប់រងការចូលរៀនរបស់សិស្សបរទេស(International Student Admission Assistant)។ខ្ញុំអផ្សុកនឹងក៏មានមូលហេតុដែរ គឺនៅសាលាខ្ញុំគិតទាំងខ្ញុំ សិស្សខ្មែរមានតែ២នាក់ ភាគច្រើន​មកពីកូរ៉េ ម៉ុលកូល និងឥណ្ឌូនេស៊ី។ ច្រណែនឃើញគេមានគ្នាច្រើនជជែកលេង ក្នុងចិត្តតែងគិតស្រមៃថាបើមានសិស្សខ្មែរច្រើននៅទីនេះ ប្រហែលជាមិនសូវនឹកផ្ទះ មានគ្នាលេងល្បែងប្រជាប្រិយពេលចូលឆ្នាំខ្មែរ ។ល។ ដូច្នេះ ប្រកាសក្រោយ ខ្ញុំនឹងរៀបចំពត៌មានមួយចំនួនទាក់ទង​នឹងការដាក់ពាក្យសុំចូលរៀន និងអាហារូបករណ៍សាលារឺខេត្តចឺជាំង រួចធ្វើការសង្ខេបពីសាលារៀន ជីវភាពរស់នៅ និងស្តង់ដារនៃប្រព័ន្ធការអប់រំរបស់សាលា បើបងប្អូនមានចំងល់ អាចសួរខ្ញុំបាន បើខ្ញុំឆ្លើយមិនរួច ចាំខ្ញុំសួរគ្រូបន្ត។
បងប្អូនអាចស្វែងយល់មុនខ្លះបានតាមរយៈវេបសាយខាងក្រោម

  1. main page: http://www.zjut.edu.cn/
  2. International College for International Student: http://www.gjxy.zjut.edu.cn

វេបសាយខាងលើអាចជ្រើសរើសភាសាអង់គ្លេស ជប៉ុន កូរ៉េបាន កុំទាន់អាលភ័យពេលឃើញអក្សរចិនពេលចូលដំបូង ហិហិ

ជួបគ្នាពេលក្រោយទៀត!

 

5 responses to “ការវិលត្រលប់មកភូមិវឺតប្រេសសារជាថ្មី!

  1. ចង់​ទៅ​ជួយ​កំដរ​ដែរ តែ​អត់​ចេញភាសា​បរទេស​ផង!!

បញ្ចេញមតិ