Monthly Archives: ខែ​ឧសភា 2010

មិនដឹងធ្វើអី!!

ថ្ងៃនេះមានអារម្មណ៍ធុញថប់ក៏នឹកឃើញ​ចាប់កាន់សៀវភៅខ្លះមកមើល ហើយក៏ឃើញ​មានលីមីតផលបូកស្វីតខ្លះគួរអោយចាប់អារម្មណ៍៖

1.S_n = {1 \over {1 \cdot 3}} + {1 \over {3 \cdot 5}} + \ldots {1 \over {\left( {2n - 1} \right)\left( {2n + 1} \right)}}

2. S_n = {1 \over {2 \cdot 4}} + {1 \over {4 \cdot 6}} + \ldots + {1 \over {2n \cdot 2\left( {n + 1} \right)}}

ម៉េចក៏ចឹង!!

បងប្អូនអើយជួយរកដំណោះស្រាយដ៏ប្រសើរចំពោះលីមីតខាងក្រោមអោយខ្ញុំបន្តិច ខ្ញុំ​ស្រាយខ្លួនឯង គ្រូថាចំលើយត្រូវហើយ តែការបកស្រាយមិនអាចយកជាផ្លូវការបានទេ!

\mathop {\lim }\limits_{x \to \infty } {{\ln \left( {1 + e^x } \right)} \over {e^x }}

សង្ឃឹមថានឹងបានទទួលចំលើយក្នុងពេលឆាប់ៗនេះ!!

Lucky Draw!

មិនដឹងថានេះជាព្រហ្មលិខិតមែនរឺក៏អត់ទេ!! ដូចខ្ញុំប្រាប់កាលប្រកាសមុនចឹង ថាខ្ញុំមានផល​វិបាកក្នុងការរើសmajorរៀនសំរាប់មហាវិទ្យាល័យ ឥលូវមិនបាច់ទេ ចប់​ម៉ត់​ដូចខ្ទឹមលីងចឹង!!កាលពីយប់មិញ បើកអង្គប្រជុំ​ខ្នាតគ្រួសារដោយមាន​ប៉ានិងម៉ាក់​ជា​ប្រធាន ហើយប្រធានបនិយាយពី”អនាគតកូនច្បងខ្ញុំ(ខ្ញុំនឹងហើយ)” ប្រហែលជា​វែក​ញែកអស់ជិតមួយម៉ោង អត់មានបានលទ្ធផលអីសោះ ដោយសារ​យើងមានគំនិត​ប្រឆាំង​គ្នារហូត ពួកគាត់”ថាគាត់មិនជំទាស់ខ្ញុំរៀនខាងវិស្វករអីនឹងទេ ប៉ុន្តែគាត់បារម្ភថា​ខ្ញុំ​ពិបាករក​ការងារធ្វើពេលបញ្ចប់ការសិក្សា ហើយការងារនឹងគឺមានលក្ខណៈ Masculine ត្រូវមើលស្រុកយើងផង គាត់ថាស្រុកយើងអារឿងgenderអីនឹង​មិនទាន់គ្របដណ្តប់ទេ ភាគច្រើនគេមិនជឿជាក់លើយើងស្រី​អាចធ្វើការងារប្រុស​បានទេ” Break១៥នាទី ខ្ញុំក៏នឹកឃើញ​ពីមធ្យោបាយរើស​ពឹងលើសំណាង​ ដោយ​សរសេរ​មុខវិជ្ជាដែលគាត់ចង់អោយខ្ញុំរៀន និងមុខវិជ្ជា​ខ្ញុំចង់រៀនដាក់លើក្រដាស​តូចៗ​រួចប្រមូលដាក់ចូលធុងមីហើយចាប់ (ក្នុងនោះខ្ញុំបានលួចសរសេរ​civil engineering​លើក្រដាសដែលខ្ញុំលួចកាត់ធំជាងគេ ថាចឹងទៅខ្ញុំអាចចាប់បានវាស្រួល) មានអី​ដល់ពេលចាប់គ្មានបានវិស្វករអីទេ ទៅបានអីណាអីណីវិញ៖​សេដ្ឋកិច្ចពាណិជ្ជកម្ម សេដ្ឋកិច្ចពត៌មានវិទ្យា និងខាងបរិស្ថាន!!! ពួកគាត់នាំគ្នាសើចកក្អាកកក្អាយ ខ្ញុំ​ស្ងាត់​ដូចគេចុកចឹង គាត់ថានេះជានិស្ស័យហើយ!! បើអោយគាត់ដឹង​ថាខ្ញុំលួចលេង​ល្បិច​ហើយនៅតែមិនបានសំរេចនោះ សង្ស័យគាត់បិទផ្លូវ៣៦៩ជប់លៀងផងមិនដឹង។

ទៅរៀនថ្ងៃនេះ!

ថ្ងៃនេះជាថ្ងៃទីមួយដែលខ្ញុំចូលរៀនថ្នាក់ត្រៀមប្រលងអាហារូបករណ៍ មានអារម្មណ៍​សប្បាយផង ក្រញ៉ាញ់ខួរផង!!សប្បាយគឺមកពីរៀនជាមួយគ្រូពូកែនិយាយលេងសើច​ច្រើនគឺលោកលី ស្រួច ហើយក្រញ៉ាញ់ខួរដោយសារ​រៀនដូចត្រៀមប្រលងសិស្សពូកែ​ចឹង គឺយ៉ាប់តែម្តងសំរាប់ខ្ញុំ តែសំរាប់មិត្តខ្ញុំ 😕 ខ្ញុំគិតថាដូចមិនអីទេ ព្រោះគេ​ពូកែស្រាប់!!

នេះអ្វីដែលខ្ញុំរៀន៖

ដេញសាញម្តង!!

  • តើលេខបន្ទាប់គួរតែជាអ្វី??

1, 3, 11, 67,?

  • តើលេខ២ខ្ទង់ចុងក្រោយនៃ2^{100}គឺអ្វី?

នាំគ្នាសាញ!!

យើងមានលេខចំនួន៧តាងដោយA, B, C, D, E, F, and G

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងA គេបាន116

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងB គេបាន122

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងC គេបាន123

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងD គេបាន108

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងE គេបាន110

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងF គេបាន119

ពេលដែលយកលេខទាំងនេះបូកបញ្ចូលគ្នា លើកលែងG គេបាន100

រកតំលៃលេខនិមួយៗ??

លំហាត់នឹងមិនពិបាកយល់ទេ គ្រាន់តែត្រូវការគិតលេខសាញច្រើនតែប៉ុណ្ណោះ!!