Lucky Draw!


មិនដឹងថានេះជាព្រហ្មលិខិតមែនរឺក៏អត់ទេ!! ដូចខ្ញុំប្រាប់កាលប្រកាសមុនចឹង ថាខ្ញុំមានផល​វិបាកក្នុងការរើសmajorរៀនសំរាប់មហាវិទ្យាល័យ ឥលូវមិនបាច់ទេ ចប់​ម៉ត់​ដូចខ្ទឹមលីងចឹង!!កាលពីយប់មិញ បើកអង្គប្រជុំ​ខ្នាតគ្រួសារដោយមាន​ប៉ានិងម៉ាក់​ជា​ប្រធាន ហើយប្រធានបនិយាយពី”អនាគតកូនច្បងខ្ញុំ(ខ្ញុំនឹងហើយ)” ប្រហែលជា​វែក​ញែកអស់ជិតមួយម៉ោង អត់មានបានលទ្ធផលអីសោះ ដោយសារ​យើងមានគំនិត​ប្រឆាំង​គ្នារហូត ពួកគាត់”ថាគាត់មិនជំទាស់ខ្ញុំរៀនខាងវិស្វករអីនឹងទេ ប៉ុន្តែគាត់បារម្ភថា​ខ្ញុំ​ពិបាករក​ការងារធ្វើពេលបញ្ចប់ការសិក្សា ហើយការងារនឹងគឺមានលក្ខណៈ Masculine ត្រូវមើលស្រុកយើងផង គាត់ថាស្រុកយើងអារឿងgenderអីនឹង​មិនទាន់គ្របដណ្តប់ទេ ភាគច្រើនគេមិនជឿជាក់លើយើងស្រី​អាចធ្វើការងារប្រុស​បានទេ” Break១៥នាទី ខ្ញុំក៏នឹកឃើញ​ពីមធ្យោបាយរើស​ពឹងលើសំណាង​ ដោយ​សរសេរ​មុខវិជ្ជាដែលគាត់ចង់អោយខ្ញុំរៀន និងមុខវិជ្ជា​ខ្ញុំចង់រៀនដាក់លើក្រដាស​តូចៗ​រួចប្រមូលដាក់ចូលធុងមីហើយចាប់ (ក្នុងនោះខ្ញុំបានលួចសរសេរ​civil engineering​លើក្រដាសដែលខ្ញុំលួចកាត់ធំជាងគេ ថាចឹងទៅខ្ញុំអាចចាប់បានវាស្រួល) មានអី​ដល់ពេលចាប់គ្មានបានវិស្វករអីទេ ទៅបានអីណាអីណីវិញ៖​សេដ្ឋកិច្ចពាណិជ្ជកម្ម សេដ្ឋកិច្ចពត៌មានវិទ្យា និងខាងបរិស្ថាន!!! ពួកគាត់នាំគ្នាសើចកក្អាកកក្អាយ ខ្ញុំ​ស្ងាត់​ដូចគេចុកចឹង គាត់ថានេះជានិស្ស័យហើយ!! បើអោយគាត់ដឹង​ថាខ្ញុំលួចលេង​ល្បិច​ហើយនៅតែមិនបានសំរេចនោះ សង្ស័យគាត់បិទផ្លូវ៣៦៩ជប់លៀងផងមិនដឹង។

Advertisements

35 responses to “Lucky Draw!

  1. នេះគឺជាអ្វីដែលខ្ញុំបានណែនាំ តើអ្នកចង់រៀនអ្វី? ហើយចំពោះការងារបច្ចុប្បន្នគេផ្តល់អាទិភាពដល់ស្រ្តីភេទណា!

    ការងារមួយឬការើសបុគ្គលិកក្នុងការបំរើការងារគឺមិនទាមទារត្រឹមតែជំនាញអ្នកទេសរបស់អ្នកទេ! ប៉ុន្តែក៏អាស្រ័យទៅលើកំរិតនៃភាពចូលចិត្តរបស់អ្នក!

    ចូរប្រាប់ពីអារម្មណ៍ពិតរបស់អ្នកទៅកាន់មាតាបិតារបស់អ្នក?

  2. ហិហិបើនិយាយពីរឿងអត់ការងារធ្វើនណាគេក៏មាន Risk like this too.
    I am also unemploy, but what i can do is want to create the Job na!

  3. គាត់​មាន​គំនិត​ចាស់​គំរិល​ពាក្យ​ហើយ ដែល​គិត​ថា​ ផ្នែក​ សំណង់ស៊ីវិល​មិន​សមនិង​កូន​ស្រី​រៀន​នោះ
    អោយ​តែ​ចេះ​អោយ​ប្រាកដ​មិន​ខ្វះ​ការ​ងារ​ល្អ​ធ្វើ​ទេ… ខ្ញុំ​ឃើញ​អ្នក​ខ្លះ​រៀន​សុទ្ធ​តែ​សាលា​ តិច​ណូ ពេល​បញ្ចប់​ការ​សិក្សារ​ដើរ​ទាត់​ខ្យល់​ មិន​ដឹង​ជា​រៀន​សាលា ល្បី​ឈ្មោះ​ធ្វើ​អី​ទេ​ នាំ​តែ​ខូច​ឈ្មោះ​សាលា​គេ…
    តែ​បើ​គាត់​មាន​គំនិត​បដិសេដន៍​អ៊ី​ចឹង​ហើយ​គួរ តែ​ចាប់​មុខវិជ្ជា​ផ្សេង​ទៅ​ ដូច​ជា​ គណនី សេដ្ឋកិច្ច​ទៅ ទើប​សមនឹង​មនុស្ស​… 😀

    • ខ្ញុំបានសច្ចាតាំងពីខ្ញុំនៅក្មេងថាខ្ញុំនឹងមិនរៀនខាងគណនី ហិរញ្ញវត្ថុអីនឹងទេ ព្រោះខ្ញុំឃើញថាស្រុកយើងវាសំបូរហូរហៀរខាងនឹងពេក ចឹងទៅ​ខ្ញុំចង់ធ្វើ​អ្វី​ដែល​សង្គមកំពុងខ្វះខាតនឹងណា អ្នកស្នេហាជាតិគឺខ្ញុំនឹងហើយ ហាហាហា

  4. ឃើញអត់…​ចង់រៀនអីមិនដែលបានសំរេចទេ..! តែកុំព្រួយ រៀនតាមគាត់សិនទៅ ប្អូនឯងអាយុប៉ុណ្ណឹងទៅភ័យអី បន្តយកវិស្វករក្រោយទៅ!

  5. ហាហា! 😆 នេះ​គេ​ហៅ​ថា “ចំណេះ​ជិះ​ក​ឯង”។ កុំ​ពឹង​លើ​សំណាង​អី ជឿ​លើ​ចិត្ត​ខ្លួន​ឯង​ល្អ​ជាង។

  6. យប់នេះមកមិនខុសទេ យ៉ាងហោចណាស់ក៏បានស្គាល់លេខផ្លូវរបស់សត្រូវដែរ!

  7. មានអីពិបាក!
    សំរេចចិត្តឱ្យលឿនទៅ សាលាគេកំពុងត្រូវការ!
    បើមិនច្បាស់ទេ រកsponsor ឱ្យជួយទៅ!
    ប៉ុន្ទែអ្វីៗស្រេចតែចិត្ត បើចិត្តចង់រៀនអីស្រេចតែចិត្ត រៀនចប់មិនចប់ ស្រេចលើល្បិចក្នុងការរៀនតែប៉ុណ្ណោះ! ល្បិច គឺនយោបាយឬមធ្យោបាយ ក្នុងការរៀនសូត្រ តែកុំភ្លេចរូបមន្តមាន៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ដែលត្រូវពិចារណា ក្នុងការធ្វើការងារ រៀនសូត្រ ឬធ្វើអ្វីៗទាំងអស់។ល។

  8. អុញ? ម៉េចក៏យករឿងអនាគតមក ដាក់លើក្រដាស់ និង ធុងមីចឹង?
    ហេស ហេហ… ថ្វីត្បិតតែចឹង​, តែញ៉ុមឃើញស្រីៗរៀនខាងវិស្វករហ្នឹងច្រើនតើ! ម្យ៉ាងវិញទៀត ការរៀន គឺដូចការញ៉ាំចឹង, ទាល់តែចង់ បានទៅរួច! ទាល់តែចង់ បានប្រឹង ។ បើមិនចង់ ទោះជាម្ហូបពីទេវតាណា ក៏មិនខ្ចីយកភ្នែកមើលដែរ ។

  9. ពិតជាសប្បាយចិត្តណាស់ ជួយអបអរដែលរើសបានជំនាញនឹង ហេហេ

  10. យ៉ា! ប៉ាម៉ាក់គេមាន Lucky Draw អោយ!!!!!!! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s