Monthly Archives: ខែ​កុម្ភៈ 2010

រៀនគណនាលេខ!!

ខ្ញុំល្បីថាអ្នករស់នៅលើភ្នំប៉ាត់តាយ៉ង់យយមានវិធីបូកលេខខុសពីអ្នកភូមិវើតប្រេសយើង ចាំជួយមើលគ្នាមើលៈ

13 + 24 = 40

10 x 10 = 100

5 x 3 = 21

ពួកអ្នកភូមិយើង​មានម្រាមដៃដប់ យើងគណនាតាមប្រព័ន្ធគោលដប់!!ចុះអ្នកទាំងនោះ​មានម្រាមដៃប៉ុន្មានដែរទើបគណនាឃើញលេខចឹង??

រឿងខកចិត្តចេះតែកើតឡើងរហូត!

មានអារម្មណ៍ថាចិត្តស្រាលដូចសំលី ដូចជាចង់ហោះហើរម៉េចមិនដឹងទេ ដៃជើង​ដូច​ជាលែងចង់កំរើក ចង់តែបិទភ្នែក បិទត្រចៀក លែងចង់ដឹងរឿងអ្វីទាំងអស់!!! ការខំប្រឹង​ប្រែងរហូតមកនេះ ត្រូវរលាយខ្សល់ដូចផេះផង់ តើខ្ញុំធ្វើខុសអ្វី?

ប្រលងសិស្សពូកែក៏មិនជាប់ ប្រកួតបាល់ទះត្រូវយកលេខ១និងលេខ២ហើយបែរជា​ចាញ់​​សាលាផ្សារដើមថ្កូវ​ ធ្លាក់ទៅយកលេខ៣លេខ៤វិញ ទៅប៉ះវត្តភ្នំទៀត!! មិនគួរណា​ចាញ់​សាលានឹងសោះ ចឹងបានថា​អោយតែសមាជិកក្រុមមិនសាមគ្គីគ្នា ប្រចាំគ្នា ចូល​ចិត្ត​​​ស្តី​​បន្ទោសអោយគ្នា លទ្ធផលមិនដែលល្អប្រសើរទេ!! រឿងដែលខ្ញុំមិនសប្បាយ​ចិត្ត​ទៀតនោះគឺមិនគួរណាមិត្តខ្ញុំមិនជឿលើការចាប់សេវាខ្ញុំសោះ គេតែងតែរត់ចូលមក​ចាប់​ជំនួស បាល់នឹងចេះតែខូច គ្រាន់តែកំហុសឆ្គង១ដង២ដងសោះ គេធ្វើចឹង!! ដល់ចឹងទៅ​ លែងចង់ចូលប្រកួតទៀតហើយ ចាំមើលលេងឈ្នះវត្តភ្នំអត់?

វិលមករកភាពដើមវិញហើយ!!

ដោយសារមានការប្រលងរញ៉េរញ៉ៃ​នៅខែនេះ ធ្វើអោយខ្ញុំមិនសូវបានអង្គុយ​លក់​សោះ!! គ្រាន់តែខានមកប៉ុន្មានថ្ងៃ បាត់ឥវ៉ាន់មិនស្ទើរទេ!! :mrgreen: ឥលូវ​ប្រលងរួចរាល់ហើយ អារម្មណ៍ក៏ស្រស់ស្រាយដែរ កំលាំងក៏បរិបូណ៍ ចោរគ្មានផ្លូវលួចទៀតទេ!! នឹងឃើញរឿង​ប្រលងចង់តែសោច គេអោយប្រលង៣ម៉ោង ខ្ញុំដឹងតែអង្គុយគ្រវីប៊ិច​១ម៉ោងហ្មង គ្រូ​អនុរ​ក្ស​ចេះតែសួរថាៈកូនស្រី!ធ្វើរួចហើយហ្អេ? តាមពិតមកពីមិនចេះធ្វើក៏អង្គុយលេងទៅ!! អាប្រលងវប្បធម៌ទូទៅវិញ ចង់សន្លប់ម៉េចមិនដឹងទេ សំនួរចុងក្រោយគេ​ពិន្ទុ២៥ សឹង​តែធ្វើ​អត់បាន សួរសំលាប់​ខ្ញុំ​តែម្តង!!

នៅក្បែរនាឡិការធំវត្តភ្នំ មានសិលាចារឹកពីរផ្ទាំងនិងរូបចំលាក់។ តើ​សិលាចារឹក​មាន​អត្ថន័យដូចម្តេច និងរូបចំលាក់?

ចាំមើលងៃណាអាប់ឡូតអោយមើលទាំងអស់គ្នា!!

ប្រកួតបាល់ទះតែងខ្លួន!!

អារឿងប្រលងសិស្សពូកែអីនឹងខ្ជិលគិត ព្រោះអីនាំតែខូចចិត្តខ្លាំង សំរេចថាឈប់មើល​ទៀតហើយ!! តែចំពោះការប្រកួតបាល់ទះឆ្នាំនេះ នឹងមិនធ្វើអោយដូចឆ្នាំមុនទេ ប្រហែល​​ជាយ៉ាប់ជាងមុនទៀតមើលទៅ ព្រោះទៅប៉ះជើងខ្លាំងវិទ្យាល័យទួលទំពូង កំពស់​ខ្ពស់​ស្រលះ ស្ទីលគប់ដូចមនុស្សប្រុស គ្មានលក្ខណៈអប្សរាដូចពួកខ្ញុំទេ!! អ្វីដែល​ហួស​ចិត្តគឺ អ្នករួមក្រុមជាមួយខ្ញុំបែរជាមិនគិតហាត់អោយល្អទេ ទៅជាយកពេល​ទៅដើរផ្សារទិញ​ទឹក​អប់៏(ទុកបាញ់ពេលវ៉ៃបាល់បែកញឹស កុំអោយ​ស្អុយ) ឡេការពារ​កំដៅ​ថ្ងៃ កន្សែងត្រជាក់ ម៉ាសបិទមុខអោយសអីណាវិញណ៎!!! យ៉ាប់មែនពួកនឹង!!!

World Bank 2010 Essay Competition!

The World Bank International Essay Competition 2010 has been launched. This is the Seventh edition of the competition which continues each year with great success. Each year it addresses a specific subject related to youth, and this year the topic is about Youth Unemployment.

The International Essay Competition is open to all young people, students and non-students alike, between the ages of 18 and 25, from all countries of the world. You can also participate with a video instead of an essay. See the website for more details.

March 16, 2010 – Deadline for submissions

April 30 – Finalists of the essay category announced and winner of the video category announced

May – Final Jury in Stockholm, Sweden (only finalists in the essay category and winner of the video category participate)

To see full details, visit the website: http://www.essaycompetition.org/

បន្ត​ការ​អាន