Monthly Archives: ខែ​មីនា 2010

Life at Zero Point!

មនុស្សដែលធ្លាប់តែសប្បាយរីករាយម្នាក់ ពោរពេញទៅដោយប្រជាប្រិយភាព​ក្នុង​មជ្ឈដ្ឋាន​របស់គេ មិនដែលគិតថានឹងមានថ្ងៃនេះវេលានេះទេ!! មនុស្សជាច្រើនប្រាប់ខ្ញុំថា​ដួលកន្លែង​ណាងើបកន្លែងនឹងវិញ កុំអស់សង្ឃឹមអោយសោះ ថ្ងៃស្អែកជាថ្ងៃថ្មី!! ប៉ុន្តែឥលូវ​ខ្ញុំដួល​ឡើង​លែងមានកំលាំងងើបក្រោកឈរឡើងវិញ​ហើយ​ មានអារម្មណ៍ថា​ពិភពលោក​ខ្មៅងងិត មើលអ្វីលែងឃើញហើយ ក្តីទុក្ខទាំង​ប៉ុន្មាន​ឆូតយ៉ាងជ្រៅមិនអាចជាទាំងស្រុងបានទេ!! ចេះតែលួងខ្លួនឯងថា​ជិវិតមនុស្ស​តែង​តែចឹងហើយ មិនដែលជោគជ័យរហូតទេ!! តើខ្ញុំ​ធ្វើខុសអ្វីទៅ?? 😦

ចែកគ្នាលេង!!

នៅសាលាខ្ញុំ គេនិយមលេងគូសរូបក្នុងរូប(picture in picture puzzle) ខ្ញុំគិតថាវាខាត​ពេលណាស់ តែដល់អផ្សុកក៏សាកយកមកគូសលេង ឥលូវញៀនហើយ!! ចុះអ្នកទាំងអស់គ្នាវិញ!!
Download and Print

ទៅរួចទេ?

Look at the chart above and say the COLOR of the word, not the word itself.

Why is it so difficult?
បន្ត​ការ​អាន

ត្រលប់ពីសមរភូមិវិញហើយ!!

អស់រយះពេល២ថ្ងៃកន្លះលើវាលសមរភូមិដ៏ធំធេង ស្ទើរតែរកកំលាំងនិយាយស្តីមិនបាន ប្រលងហើយធ្លាក់ខ្លួនឈឺ ស្អកកឡើងបែកសំលេងអស់លីង តែមិនដឹងលទ្ធផលយ៉ាងណា​យ៉ាងណីទេ!! សង្ឃឹមថាអាចបានល្អទៅចុះ យ៉ាងណាកុំអោយតែខ្មាសគេបានហើយ!!

សល់១អាទិត្យទៀត!!

ជិតដល់ថ្ងៃប្រយុទ្ធហើយ នឹងខិតខំបញ្ចេញយុទ្ធសិល្បិ៍ដែលបានហាត់អស់ជាច្រើន​ពាន់ឆ្នាំ​ជាមួយអ៊ូខុង ដូចជាយុទ្ធសិល្បិ៍ស្តេចកុកដកក កំពូលមហិទ្ធរិទ្ធភ្នែកមៀម ដៃ១០០០កំពូល​រាវនិងឆ្កឹះ។ល។ ចេះប៉ុននឹងហើយ​ បើថាមិនជាប់ទៀតមានតែរឿងចំលែក :mrgreen:

ជួយគិតផង!!

តើក្នុងប្រអប់សញ្ញាសួរគួរដាក់លេខប៉ុន្មានទៅ បានមានហុងស៊ុយល្អ?

Answer:  84

Solution:  Each value is the sum of the products of the digits of the numbers directly above.  To determine 66 in the second row, find the sum of the products of the digits in the two values above 66: 97 and 31 or  9 x 7 + 3 x 1 = 66.  Therefore, 8 x 6 + 6 x 6 = 48 + 36 = 84.

មេមាន់ផ្ទះខ្ញុំ!!

កសិដ្ឋានចិញ្ចឹមមាន់របស់ខ្ញុំនៅលើភ្នំអេវេរេស ជាមធ្យមមេ​មាន់64ក្បាល​ក្រាបពង768ក្នុង​រយៈ​ពេល64ថ្ងៃ។ កសិដ្ឋានដដែលនឹង ដោយគិតជាមធ្យម មាន់46ក្បាលស៊ីអង្ករ​អស់​46​គីឡូក្រាម​ក្នុង​រយៈ​ពេល46ថ្ងៃ។ ខ្ញុំចង់សួរថាតើត្រូវមានអង្ករប៉ុន្មានគីឡូក្រាមបើខ្ញុំចង់បាន​ពងមាន់ពីរឡូ?

ចំពោះអ្នកឆ្លើយត្រូវលើកនេះនឹងមានរង្វាន់ពិសេស!!!

:mrgreen:

បន្ត​ការ​អាន

តើសេសសល់ប៉ុន្មាន!!

យក1! + 2! + 3! + … + 98! + 99! + 100!ទៅចែកនឹង18។ខ្ញុំឃើញថាវាស៊ីនៅសល់ តើ​សំណល់សល់នឹងមានប៉ុន្មាន??

បើរកឃើញ ខ្ញុំនឹងជូនអាសល់នឹងអោយបងប្អូនទៅចុះ!!

ជួយគ្នាដើររកបងXតិច!!

គណនាតំលៃX:

\sqrt {X + \sqrt {X + \sqrt {X + \ldots } } } = 5

ឆ្លងភ្នំ ចូលព្រៃ ហែលទឹកអស់៧ថ្ងៃ៧យប់ ឥលូវរកឃើញលោកបងXហើយ!

Solution:

លើកអង្គទាំងពីរជាការេៈ

X+\sqrt {X +\sqrt {X +\ldots } } = 25

ដោយ\sqrt {X + \sqrt {X + \sqrt {X + \ldots } } } = 5

យើងបានX + 5 = 25 \Rightarrow X = 20

a+b+c+d

គេអោយ អូ!ច្រឡំ ខ្ញុំអោយ 😀 a + 1 = b + 2 = c + 3 = d + 4 = a + b + c + d + 5

ខ្ញុំអ្នកអោយចឹងមានតែបងប្អូនខ្លួនឯងរកa + b + c + dស្មើប៉ុន្មានដែរចា៎?

Solution: There are five equal expressions.
Adding the first four (a + 1, b + 2, c + 3, and d + 4) gives 4 times the last one.
That is a + 1 + b + 2 + c + 3 + d + 4 = 4(a + b + c + d + 5)
And, a + b + c + d + 10 = 4(a + b + c + d) + 20.
So, –10 = 3(a + b + c + d)
Or, a + b + c + d = -10/3

សាកប្រើអង់គ្លេសតិច ខ្លាចច្រេះចាប់អស់!! :mrgreen: