ស្តាយណាស់ ខកម៉ាជើង!!


សិស្សTechnoដែលមួយៗមើលទៅខំរៀនណាស់ មិនដែលនឹកស្មានថាឡូយចឹងសោះ គេជប់លៀងបុណ្យ៨មិនាអោយហើយកាលពីថ្ងៃពុធនេះ ពេល​ល្ងាចពួកសមាគមដាក់ធុងបាសរាំក្រោមអគារA ខ្ញុំជាប់រៀនបារាំងនៅCCF អើយ!លឺគេនិយាយថាសិស្សឆ្នាំទី៣ឡើងរាំបទកូរ៉េI need a girl ហើយម្នាក់ស្រីរៀនឆ្នាំទី៣ដែរនឹងរាំបទlollipop មួយៗចាក់ក្បាច់កប់ស៊េរី ស្តាយណាស់ដែលអត់បានទៅបញ្ចេញស្នៀតនឹងគេ ប៉ុន្តែថ្ងៃ៨ ខែក្រោយ​ គេ​ធ្វើ​ពិធីប្រារព្ធចូលឆ្នាំខ្មែរនៅសាលា មានរាប់បាត្រ ល្ងាចឡើងរាំធុងបាសទៀត លើកនេះលែងអោយខកខានហើយ!!! អ្វីដែលចាប់អារម្មណ៍ គឺ​ថា​សិស្ស​ស្រី​តិចណូស្អាតច្រើនតា៎! អូ!​បុណ្យFrancophonieជិត​មក​ដល់ហើយ អ្នកខ្លះឡើងច្រៀង រាំ បង្ហាញម៉ូត សំដែង….ឯខ្ញុំចង់ឡើងសំដែងដែរ ប៉ុន្តែភាសាបារាំងនៅមានកំរិត ប្រហែលចាំឆ្នាំក្រោយហើយ​!!
សាលារៀនយ៉ាប់ជាងគេ ប៉ុន្តែដូចជាសប្បាយជាងគេ!! ហាហា

21 responses to “ស្តាយណាស់ ខកម៉ាជើង!!

  1. នោះ លើកក្រោយជួយហៅខ្ញុំទៅផង! ជួយណែនាំមិត្តអោយឆ្គាល់ផង

  2. មិនដែលឃើញស្រីស្អាតនៅតិចណូផង!

  3. ស្រីស្អាត នៅតិចណូ ជំនាន់ហ្នឹង គឺអស់ត្រឹម អ្នកឡាយ ហ្នឹងហើយ Long អើយ ហើយ បើបុរិន្ទ ចង់ទៅលេងតិចណូ ក្នុងកម្មវិធីនេះ នោះវិញ ជឿខ្ញុំ រកអ្នកផ្សេងទៅ! 😆 😆 អ្នកឡាយ អើយ អ្នកឡាយ សុទ្ធតែចង់ឯណា ធុងបាស កាកា

  4. អង្គរក្សខ្ញុំ-My bodyguard

    ខំចូលមក ស្មានតែមាននំប៉ាំងលក់ តែបាត់អស់អាលីង អញ្ចឹងលាទៅវិញសិនហើយ !

  5. ទៅ​អត់? ខ្ញុំ​ទៅ​ដែរ​!

  6. ទៅតា អូជិតមានexhibition of ICTនៅតិចណូហើយ ប្រហែលជាសិដ្ឋ​មើលរួច​ហើយប៉ុន្មានថ្ងៃមុន!​

  7. ប្រាប់ហើយថាពិបាកជាងគេ តែក៏សប្បាយជាងគេដែរ 😀 (ទ្រាំជាង៤ឆ្នាំទៀតទៅ ជិតចប់ហើយ :D)

  8. ជូនពរថ្ងៃ 08 មិនា អោយរៀនកាន់តែឆ្លាត 😀

  9. ព្រោះតែចឹងហើយបានជាញ៉ុមជូនពរអោយពូកែនឹង 😀

  10. Pingback: ភុល សុវណ្ណមុនី

  11. Hello Dear, are you really visiting this web page daily, if
    so afterward you will definitely take good know-how.

បញ្ចេញមតិ