សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង


សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

2 responses to “សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

  1. ខ្ញុំ​អត់​ចេះ​ចិនទេ។
    សូម​សរសើរ​ ដែល​បាន​ចែករំលែក​ដំណឹង។
    សង្ឃឹមថា នឹង​ត្រឡប់​យក​វិជ្ជា​មក​ជួយ​មាតុភូមិ​យើង។

  2. សួស្តី!

    ខ្ញុំទើបតែឆែកអ៊ីមែលហើយបានឃើញសារដែលអ្នកបានផ្ញើរមក។ ក្នុងនេះផងដែរខ្ញុំមានសំនួរមួយចំនួនដូចខាងក្រោម៖

    ១ តើមានលក្ខណណាដែលអាចអោយខ្ញុំស្នើរសុំអាហារូបករណ៍ទៅរដ្ឋាភិបាលចិន ដោយមិនចាំបាច់ប្រឡងបានដែររឺទេ?

    ២ តើមុខវិជ្ជាអ្វីខ្ឡះដែលខ្ញុំអាចជ្រើសរើសបាន?

    អរគុណ! បញ្ញា

    WordPress.com phuylai posted: “សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុ”

បញ្ចេញមតិ