Category Archives: ជិវិតខ្ញុំ

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

En vacances!

😀 បិទបើកៗចប់ឆ្នាំទី១បាត់ ទើបប្រលងហើយក្តៅៗ ចាំអ៊ុតមើលលទ្ធផលខែក្រោយ!! អត់ចង់​បានច្រើនទេ ចំណាត់ថ្នាក់ក្រោម២០ប្រចាំជំនាន់ទី៣០នេះបានហើយ!! វ៉ាកងហើយ អត់ដឹង​ធ្វើអីទេ ក្រៅពីគេងហើយងើបឡើងញ៉ាំ គ្មានអីជាពិសេសសោះ! ប្រលងគណិតលើកនេះ ដូច​ស្រួលទេ ប៉ុន្តែភ្លីភ្លើគិតលេខច្រលំ ហាហា ខ្មាសគេណាស់ 2!=4​ !!!?? ទៅចឹងទៅ មិនសម​សោះ មិនដឹងគ្រូសើចប៉ុនណាទេ ចឹងបានថាកុំអោយមើលងាយលំហាត់ស្រួល!! ស្តាយ​ក្រោយក៏យឺតពេលដែរ ទៅពិចារណាកំហុសមុខព្រលឹងដូនតាសិន បាយបាយ!!

ប៊ែកហូម!

!ឡ! (ភាសារបស់បងភានិងវិចូច) ខានមកលេងយូរហើយ មានអារម្មណ៍ថានឹកបងប្អូនដល់ហើយ!!! ចង់updateអោយញឹកញាប់ដែរ ប៉ុន្តែចេះតែរវល់​រឿង​facebookពេក ហិហិ សុំធ្វើReportពីការសិក្សាខ្ញុំតិច មានអារម្មណ៍ស៊ាំនឹងកិច្ចការទាំងតោន ការប្រលងបណ្តាក់គ្នាដូចខ្យងហើយ កាលមុនដំបូង អោយ​តែ​ប្រលងចេះតែភ័យខ្លាចធ្វើមិនចេញ ឥលូវគ្មានអារម្មណ៍នឹងទៀតទេ ព្រោះដឹងថាធ្វើមិនចេញស្រាប់ហើយសំរាប់ការប្រលងមុខវិជ្ជា​វិទ្យាសាស្រ្ត ហាហាហា ប្រលងរាល់ដងគឺត្រូវតែមានលំហាត់អត់ចេះធ្វើយ៉ាងតិចក៏១ដែរ!! មុខវិជ្ជាមេរៀន មិនចោទជាបញ្ហាធំដុំទេ គ្រាន់តែត្រូវការពេលវេលាច្រើនទន្ទេញ​បែក​ពពុះ​មាត់ប៉ុននឹង !ឡ! ឆមាសទី២នេះ មុខវិជ្ជាដែលស្រលាញ់ជាងគេ គឺDessin Technique, Thermo(អត់សូវចេះទេ ប៉ុន្តែគ្រូឌីថាដំបូងចឹងហើយ), Informatique TP កំពុងរៀនសរសេរប្រូក្រាមតាមPython មានអីសប្បាយគិតតា៎!! ស្អប់ជាងគេគឺAnalysed, Environnement… ការរីកចំរើនដែលកត់សំគាល់គឺCritical Thinking កាលពីមុន ពេលដែលលំហាត់ដែលមិនដែលធ្វើ មិនដែលជួបគឺបោះបង់ចោលតែម្តង ឥលូវចេះមានគំនិតគិតទោះលទ្ធផលមិនត្រូវក៏ដោយ អរគុណ​! ជួបគ្នាលើកក្រោយ!!
អូ!! ភ្លេចប្រាប់ នៅតិចណូជិតធ្វើពិព័រណ៍វិទ្យាសាស្រ្តលើកទី២ហើយ!!

ធូរចិត្តដែរ!!

ថ្ងៃទីមួយនៃការប្រលងឆមាសបានកន្លងផុត ហាហាហា មិនសូវជាខូចចិត្តទេ ព្រោះគិតថាធ្វើត្រូវបានច្រើនគួរសមដែរ និយាយទៅ​ប្រលងធរណីមាត្រ​ចេញផ្នែក similitude ដល់ទៅ៣ ខ្ញុំយល់មេរៀននឹងខ្លាំងជាងគេ​ តែខ្នាញ់ខួរនឹងចេះតែភ្លេចអារបស់ម៉ាចិបម៉ាចឹប ក្តៅហ្មង!! សាលាចិត្តល្អដែរ​ដែល​ចេញ​អេលីបអោយយកពិន្ទុស្រួល គិតថាស្រួលចាំចុងក្រោយ មានអីដាច់កន្ទុយបាត់ គ្រូប្រមូលបាត់!! តែយ៉ាងណា ក៏មិនបាច់កក់​សំបុត្រសំរាប់​ជើងហោះហើរ​ខែ៩ប្រលងសងដែរ ហាហាហា ពេលខ្ញុំវ៉ាកង ចាំខ្ញុំមកអើតម្តងទៀត ហត្ថលេខានិងត្រាចាប់ហួយ!!

ធ្លាក់ហើយ!!!

កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ មានរឿងមួយដ៏សែនតក់ស្លុត ចង់យំក៏យំមិនចេញ គឺមច្ចុរាជមេកានិចបានមកប្រល័យខ្ញុំ។ ប្រលងត្រួតពិនិត្យមេកានិចទី១ ចេញ៦លំហាត់តែគ្រូស៊ីម៉ោងអស់១៥នាទីរៀបកន្លែងអង្គុយ កុំទៅថាអោយគ្រូ មកពីខ្លួនឯងសមត្ថភាពនៅមានកំរិតហើយ!! ប្រលងធ្វើគ្មានចប់អាណា​មួយអោយបានត្រឹមត្រូវទេ អស់សង្ឃឹមណាស់!! 😦

លើកនេះចប់ហើយ!

និយាយពីមុខវិជ្ជារៀនឆ្នាំមូលដ្ឋាននឹង សំរាប់ខ្ញុំយ៉ាប់ជាងគេគឺមេកានិចហើយ ស្រាប់តែម៉ោងTDមេកានិចង៉ៃនឹង គ្រូចុចឈ្មោះអោយធ្វើលំហាត់បន្តបន្ទាប់ លោកអើយប៉ះចំឯងទៀត ហើយមិនចេះស្រួលគឺលំហាត់ទី១៣ជិតចុងក្រោយ ប្រហែលជាអាទិត្យក្រោយអីត្រូវឡើងធ្វើហើយ បញ្ហានោះគឺមិនដឹងធ្វើម៉េច​ទេ លើកនេះពិតជាត្រូវចុះខ្ទះខ្លាញ់ហើយខ្មាសគេទៀតលោកអើយ!!!បើបងប្អូនចង់សាក លមើលតិចទៅ!!

13. Une balle est lancée avec une vitesse initiale V_0=10m/s sous l’angle \alpha=60^0 sur l’horizontale. Elle heurte avec un plafond horizontal situé à l’altitude H=3m. Calculer la distance de la balle entre deux chocs successifs. Le choc est supposé élastique absolu.

អស់ពីមួយចូលមួយ!

ម៉ាងៃម៉ាងៃមិនដឹងរវល់អី រកនឹងមិនឃើញអ្វីសោះក្រៅពីរៀននិងធ្វើលំហាត់ដែលធ្វើមិនដែលចេញបានត្រូវ ទើបតែប្រលងកុងត្រូលទី១លើផ្នែក​ធរណីមាត្រនិងគ្រប់គ្រង លំហាត់ប្រលងមិនសូវយ៉ាប់ទេបើយើងយល់អោយអស់ខ្យល់មេរៀន តែទៅបែកសឺធ្វើខុសលំហាត់មួយនោះខុសអស់​ពាក់កណ្តាល ក្តៅចិត្តឆេវហ្មង!!ប្រឹងសរសេរGestionឡើងអស់ដៃ ព្រោះម៉ោងខ្លី ចឹងទៅអក្សរមិនដឹងដូចអី តាមនឹងទៅមិនដឹងយ៉ាងណាទេ!! ថា​ប្រលងហើយធូរចិត្ត តែគ្មានទេ ព្រោះង៉ៃ១ខែក្រោយត្រូវប្រលងមេកានិចនិងប្រវត្តិសាស្រ្ត សុទ្ធតែមុខវិជ្ជាយ៉ាប់ គ្មានចេះអីទេលោកអើយ អស់​វិចារនឹងថ្លែងហ្មង!

រវល់ដកដៃមិនរួច!!

តាំងពីបានចូលសាកលវិទ្យាល័យមក លោកអើយការងារមានមិនចេះចប់ ស្រាវជ្រាវពីនេះផងពីនោះផង ហើយរាល់ថ្ងៃអង្គារិ៍និងព្រហស្បតិ៍ត្រូវ​នៅសាលា​៨ម៉ោងទៀត ប៊ិះដេកក្នុងសាលរៀនរហូត។ មិនមែនថាខ្ញុំសិស្សខ្ជិលទេ តែមកពីលោកគ្រូអត់ជាតិពេក អត់មានល្បិចពន្យល់អីតិច ស្តាប់ឡើងបែក​តាលីង​ទីង ទីបំផុតដើររកឯកសារស្វែងយល់ខ្លួនឯងដដែល 😦 អូ!!មានតែថ្នាក់បារាំងទេទាំងនៅតិចណូទាំងនៅCCFសុទ្ធតែជាម៉ោងផ្ទុះសំនើចស្ទើរគ្រប់នាទី អាន​តុងអស់ស្ទះមួយៗ គ្រូឡើងល្វីងមុខឈឹងហ្មង lolz ងាកមកសាច់ការណ៍វិញ គឺថាពឹងអោយអ្នកទាំងអស់គ្នាជួយមើលហាងផង!! ម្ចាស់ហាង​ទៅហាត់វិជ្ជា​គុណមួយរយៈពេលសិន!!

 

ការចាប់ផ្តើម!

អាទិត្យក្រោយTechnoចូលរៀនស៊ប់មែនទែនហើយ មានអារម្មណ៍រាងភ័យព្រោះឃើញឧបសគ្គធំមួយកំពុងរាំងស្ទះហើយ គឺភាសាបារាំង!! ឥលូវម៉ាក់​បាន​​នាំទៅ​ចុះឈ្មោះនៅសាលាអាឡឺយ៉ង់ហើយ រៀនវគ្គដំបូងគេជាមួយសៀវភៅ “Alors?”។ អស់ស្ទះហ្មង សៀវភៅដំបូងសោះមានសន្ទនាណា​ណី​ហើយ ខ្លាចតែរៀន​បាតថ្នាក់ទេញ៉ុម ព្រោះមិនដែលបានរៀនពីមុនផង ចឹងក៏ព្យាយាមរៀនតាមonlineអោយចេះអានបន្តិចសិន។ម៉ែអើយ ម៉ាងៃនឹង​អានពាក្យ​ដែល​មានអក្សរ​Rអានមិនត្រូវសោះ តើបងប្អូនអាចប្រាប់ពីរបៀបខ្លះៗទេ?ណែនាំសៀវភៅល្អដែលយើងគួរមានសំរាប់តិចណូផង!!

ចង់បាន!

ម៉ាងៃៗចុចតាcasio fx-991ES plusឡើងស្ទីកទាំងដៃស្ទីកទាំងប៉ូតុងទៀត ហើយឥលូវមានអារម្មណ៍ដូចជាច្រេញវាម៉េចមិនដឹងទេ មើលទៅប្រហែល​មកពីខ្ញុំឃើញរបស់ថ្មីហើយចង់ចោលចាស់ ហើយរបស់ថ្មីនេះអាចប្រើប្រាស់បានធំទូលាយជាងអាចាស់ផង គឺឡូយតែម្តង!!

បន្ត​ការ​អាន