Monthly Archives: ខែ​មេសា 2010

បូកលេខកំសាន្តអារម្មណ៍!!

Find the sum of the following expression:

76^2-75^2+74^2-73^2+...+2^2-1^2

វេបសាយសំរាប់ទូរស័ព្ទ!!

កាលពីងៃអាទិត្យមុនទៅបណ្ណាគារIBCជាមួយមិត្តម្នាក់ ដើររាវសៀវភៅគេឡើងខ្ទេច សៀវភៅ​រឿងស្តើងៗឈរអានយកតែម្តងបានចប់ពីរបីរឿងដែរ ស្រាប់តែឃើញសៀវភៅ​”រៀន​បញ្ចូល​កម្មវិធីហ្គេមទូរស័ព្ទដោយខ្លួនឯង” ចៃដន្យសៀវភៅនឹងគេគ្របផ្លាស្ទិចជាប់​បាត់​ហើយ បើកមើលអត់បានផង តែក្រលេកភ្នែកអត់ឃើញមានគេឈរមើលផង ក៏លួច​បក​មើលតិចទៅ លួចកត់ទុកវេបសាយសំរាប់ទូរស័ព្ទបានខ្លះដែរ៖

ចាំងៃណាបានទៅទៀត ចាំលួចមើលទៀត!!ទៅតែ៣ដងអស់ហើយ!!

សំរេចចិត្ត-ing!!

កន្លងផុតបុន្មានខែទៀត ខ្ញុំនឹងបញ្ចប់ថ្នាក់ទុតិយភូមិហើយ អ្វីដែលពិបាកនោះគឺមិនមែន​ការ​ប្រលងទេ គឺរើសជំនាញរៀននៅសាកលវិទ្យាល័យ មិនដឹងថាគួររៀនអ្វីទេព្រោះ​ជំនាញ​ចង់​រៀនមានដល់ទៅពីរឯណោះ តើគួរជ្រើសរើសជំនាញផ្អែកតាម​ទេពកោសល្យរឺ​តាម​ភាព​ចូល​ចិត្ត​? ជំនាញដែលខ្ញុំថាមានទេពកោសល្យគឺផ្នែកកំព្យូទ័រ តែអ្វីដែលខ្ញុំចូលចិត្ត​គឺ​សំណង់​ស៊ីវិល!! រើសមួយណាទៅបងប្អូនអើយ???គួររៀននៅសាកលវិទ្យាល័យមួយណា? ខ្លាចរើសខុសស្តាយក្រោយស្តាយពេលវេលា!! 😕

សុំសួរតិច!!

ក្រោយពីបានរៀបចំផែនការ​ដើម្បីជិវិតរួចមក ឥលូវដល់ពេលអនុវត្ត​តាមហើយ ដើម្បី​អោយដំណើរការនេះប្រព្រឹត្តទៅយ៉ាងរលូន សុំសួរបងប្អូនរឿងខ្លះ៖

តើបងប្អូនដឹងថានៅឯណាមាន​SAT trainingដែលមានលក្ខណៈជាShort course/term​?

រង់ចាំចំលើយដោយក្តីរីករាយ​!!

កំសាន្តចុងសប្តាហ៍!

I. តើលេខបន្ទាប់នឹងគឺអ្វី?

1,11,21,1211,111221,_,_,_,_,_,_.

Hint: look and say sequence!!!

II. បង្ហាញថា 1+1=3

បន្ត​ការ​អាន

លំហាត់ត្រិះរិះ!!

1. \int {\sqrt {x^6 + x^{-6} + 2} } dx
2. \int {\sin ^3 x\sin 3x} dx
3. \int {{{1 + \sin 2x + \cos 2x} \over {\sin x + \cos x}}} dx
4. \int {{{\sin 3x.\sin 4x} \over {tgx + \cot g2x}}} dx
5. \int {\left( {\sin ^7 x.\cos 3x + \cos ^3 x.\sin x} \right)} dx

វិញ្ញាសារូបវិទ្យាឆមាសទី១

ប្រលងឆមាសទី១នេះ មានតែវិញ្ញាសារូបវិទ្យាមួយទេដែលធ្វើបានល្អជាងគេហើយ​ពេញចិត្តជាងគេ ព្រោះបានពិន្ទុ74/75 ហិហិ ប៉ុន្តែក្រៅពីនឹងដូចមិនសូវពេញចិត្តសោះ!!

វិញ្ញាសារូបវិទ្យានៅទីនេះ