Monthly Archives: ខែវិច្ឆិកា 2009

Tongue Twisters!!!

  • Red lorry, yellow lorry.
  • Which wristwatches are Swiss wristwatches?
  • Many an anemone sees an enemy anemone.
  • Freshly-fried flying fish.
  • The epitome of femininity.
  • A skunk sat on a stump and thunk the stump stunk, but the stump thunk the skunk stunk.
  • She stood on the balcony, inexplicably mimicing him hiccupping, and amicably welcoming him home.
  • Imagine an imaginary menagerie manager imagining managing an imaginary menagerie.

Rule: Read it fast back and forth!!!you will find it so funny :mrgreen:

អានអោយដូចដែលយើងធ្លាប់លេងជាភាសាខ្មែរចឹង “កំពឹសបង្កង”ទៅមកៗ

Advertisements

អ្នកដែលមានអាយុវែងជាងគេ!!

Jeanne Louise Calment ដែលរស់នៅArlesប្រទេសបារាំង​គឺជាអ្នកដែល​មានអាយុ​វែង​ជាងគេបំផុតនៅលើពិភពលោក។គាត់កើតនៅថ្ងៃទី21 កុម្ភៈ 1875 ហើយទទួល​មរណភាព​ នៅថ្ងៃទី4 សីហា 1997 (មានកំពស់1,50ម)ដែលពេលនោះគាត់មានអាយុ​រហូតដល់122ឆ្នាំ164ថ្ងៃ។នេះជាអ្វីដែលធ្វើអោយឈ្មោះគាត់បានចុះបញ្ជីGuiness book of World Records។ នៅពេលគាត់អាយុ121គាត់បានបញ្ជេញលក់CDsពីររបស់គាត់ ដោយមួយជាភាសាបារាំងនិងមួយទៀតជាភាសាអង់គ្លេសដែលមានចំណងជើងថា​Maitresse du Temps (Time’s Mistress)។ដំណើរជីវិតចុងក្រោយរបស់គាត់ ភ្នែក​ទាំង​គូរ​មើល​លែង​​​​​ឃើញ​ ​ការស្តាប់មានសភាពខ្សោយជាខ្លាំង ហើយអង្គុយលើ​រទេះរុញ​តែ​ស្មារតី​របស់គាត់​គឺរឹងមាំល្អណាស់។ អ្វីដែលពិសេស​នោះគឺគាត់បានជក់បារីរហូត​ដល់​អាយុ​​117ឆ្នាំ​ ។

fact image

តិចឃើញគាត់ជក់បារីអាយុវែង នាំគ្នាជក់តាម!! បារីជំនាន់មុនមិនដូចឥលូវទេ!! 😉

សាកមួយទៀតមើល!!

ម៉ាស៊ីនបូមទឹកអាធំ២និងអាតូចមួយអាចបំពេញអាងក្នុងរយះពេល៤ម៉ោង។ អាង​ដដែល​នឹងបើប្រើម៉ាស៊ីនអាធំ១និងអាតូចបីក៏ត្រូវការរយះពេល៤ម៉ោងដែរ។

គេសួរថាៈ តើត្រូវចំណាយរយះពេលអស់ប៉ុន្មានដើម្បីបំពេញអាងបើប្រើម៉ាស៊ីនបូមអា​ធំ៤និងអាតូច២?

:mrgreen: សុំទោសអ្នកទិញទាំងអស់គ្នា ខ្ញុំសួរសំនួរខុសហើយ សំនួរដែល​ត្រូវសួរ​នោះ​គឺៈ

តើត្រូវចំណាយរយះពេលអស់ប៉ុន្មានដើម្បីបំពេញអាងបើប្រើម៉ាស៊ីនបូមអាធំ៤​បូម​ចូលហើយ​យកអាតូច២បូមចេញវិញ??

ចាស់ៗមិនបាច់ឆ្លើយទេ!!!

ចំណោទសប្បាយ

ខ្ញុំមានប៊ិចខ្លះនិងកំប៉ុងដាក់ប៊ិចមួយចំនួន

  • ប្រសិនបើខ្ញុំដាក់ប៊ិច៤ទៅក្នុងកំប៉ុងនិមួយៗ ខ្ញុំនឹងមានឃើញសល់កំប៉ុងទទេមួយ
  • តែប្រសិនជាខ្ញុំដាក់ប៊ិច៣ទៅក្នុងកំប៉ុងនិមួយៗ ខ្ញុំនឹងឃើញសល់​ប៊ិចមួយ​អត់​កំប៉ុង​​ដាក់

សំនួរសួរថាតើមានប៊ិចប៉ុន្មាន និងកំប៉ុងដាក់ប៊ិចប៉ុន្មាន?

ធ្វើចេញអោយស្ករមួយ!! 😀

មាននរណាធ្លាប់ប្រលងSATទេ??

ធុញណាស់ ម្តងថាចង់បានតែពិន្ទុTOEFL ដល់ឥលូវថាត្រូវការពិន្ទុSATទៀត!!! ខ្ញុំចង់សួរ​ថា​មានអ្នកភូមិណាធ្លាប់ប្រលងទេ??បើមាន សូមជួយចែករំលែកបទពិសោធន៍​អោយអ្នក​លក់ចាប់ហួយនេះផង។ នឹងមានជូនរង្វាន់ជាសារគុណ!!! :mrgreen:

ហេតុអ្វី0!=1?

យើងដឹងថា

1!=1

2!=2=1!2

3!=6=2!3

4!=24=3!4

យើងធ្វើលក្ខណៈត្រលប់ម្តង

4!=24

3! = 6 = {{4!} \over 4}

2! = 2 = {{3!} \over 3}

1!=1={{2!} \over 2}

តាមលំនាំនេះ យើងបានៈ

0!={{1!} \over 1}=1

ref: Gamma Funtion

គិតលេង!!

1ធ្វើលំហាត់ដែលធំតែមាឌចង្អាតតែមុងនេះទៅ!!កុំអោយវាក្អេងក្អាងពេក!!

ហិហិ