Monthly Archives: ខែសីហា 2010

ហិហិ

ប៉ុន្មានថ្ងៃដែលបាត់មុខពីពិភពគុណនេះ គឺរវល់….គួរតែនិយាយថាពុលជាមួយlaptop​ដែល​ម៉ាក់អ៊ំទើប​តែទិញអោយសំរាប់លទ្ធផលប្រលងបាក់ឌុបថ្មីៗនេះ ហិហិ ព្រោះអី​គេ​ធានា១ឆ្នាំ ដូចនេះក្នុងពេល១ឆ្នាំនេះ ខ្ញុំត្រូវតែខំអោយអស់ពីលទ្ធភាពប្រើប្រាស់អោយដល់​កំរិត បើថាខូចអាងអោយគេជួសជុលអោយ!! ខ្ញុំពិតជាពេញចិត្តវាណាស់ Toshiba Satellite L655-1006x!!  ចឹងខ្ញុំមិនសូវបានមកអើតអ្នកទាំងអស់គ្នាទេ មើលថែទាំខ្លួនឯង​ផង!!

សប្បាយចិត្តរឺក៏?

ទំរាំតែគេប្រកាសលទ្ធផលប្រលង!!ម៉ែអើយ ម៉ោង៤ល្ងាចណោះ ខំទៅតាំងពីម៉ោង១ថ្ងៃ កំពុងតែភ័យញ័រជើងហើយ នៅធ្វើបាបសិស្សទៀត!! អង្គុយនៅគំលាតគុម្ពផ្កា អត់ហ៊ានទៅជិតមេក្រូទេ ព្រោះភ័យពេក ហើយណាមួយបន្ទប់ខ្ញុំលេខ២៨ណោះ គឺយូរ​ណាស់បានដល់ តែអ្វីដែលខ្ញុំទន្ទឹងរង់ចាំក៏បានមកដល់ ខ្ញុំក្រោកឈរឡើងហើយដើរ​សន្សឹមៗទៅមុខមេក្រូ៖
លេខតុទី៦៨២​ អ៊ឹង ភុយឡៃ បាន B លោតចង់ជ្រុះថ្លើមទោះបីជានិទ្ទេសនេះមិនមែន​អ្វីដែលខ្ញុំប៉ងក៏ដោយ ព្រោះលឺគេថាបានAតែម្នាក់ ហើយមានការតម្លើងពិន្ទុទៀត រញ៉េរញ៉ៃដល់ក។

  • ភាសាខ្មែរ:68/100
  • គណិត:107/125
  • រូប:62/75
  • គីមី:36/50
  • ជីវ:35/50
  • ផែនដី:18/25
  • ប្រវត្តិ:34/37
  • ភូមិ:30/35
  • ពលរដ្ឋ:43/50
  • អង់គ្លេស:42/50

ពណ៌តំណាងអារម្មណ៍: មិនពេញចិត្ត មិនសូវពេញចិត្ត ពេញចិត្ត

គិតលេង!

សំណល់នៃការចែក2008^{2009}+2009^{2008}នឹង5គឺ?

សប្បាយៗ

នេះជាចំនីអារម្មណ៍បន្ទាប់ គឺខុសពីមុនណា៎ ឡូយហ្មង!!(លួចស្តាយតាមsmart”វែងហ្មង!”) ខ្ញុំមិននិយាយ បងប្អូនមិននិយាយ គ្មាននរណាគេដឹងថាខ្ញុំពូកែcopyទេ!!

ចូលសាច់ការណ៍វិញ យកទៅមើលខ្លួនឯងទៅ៖

  1. កំរិតស្រាល
  2. កំរិតមធ្យម

កម្មវិធីភ្ញាក់ផ្អើល!!

តោះ នាំគ្នាភ្ញាក់ផ្អើល ពិតជានាំបងប្អូនទៅរកភាពsurpriseដល់ក ពេលដែលបញ្ចប់វារួច​ហើយ​ ​បងប្អូននឹងមកអរគុណខ្ញុំដែល​រករឿងល្អៗចែក ហិហិ

តោះទៅ

HOME-COMING!!

Hey…Everyone…how have u guys been doing when I was not around? Sorry that I left without telling u the reason…I was busy preparing myself for BACII exam, and I just pushed myself through it well!! Though I made some mistakes on Physic n little bit careless on Earth Science and Khmer literature, and about the others…well!! I could say I did well enough to get good enough result!! Once I finished my exam, I rushed to my computer n about to travel here…unfortunately, not only the internet server was error, but my installed Khmer Unicode also gone…m now wondering what my little brother did to my computer earlier!! but okay, m finally here…ready to rock again!!