Monthly Archives: ខែ​កុម្ភៈ 2011

The World Scholar’s Cup!

ចូលFacebook ឃើញការផ្សព្វផ្សាយពីការប្រកួតប្រជែងនេះ មើលទៅគួរអោយចាប់អារម្មណ៍ ក្រោយពីអានប៉ុន្មានត្រួស ឃើញថា​ប្រទេស​យើង​បានចូល​រួមតាំងពី2008 តែដូចជាមិនដែលបានលឺសោះ ដើម្បីបានពត៌មានកាន់តែច្បាស់ : សូមហោះតាមនេះ :mrgreen:

មេឃក្តៅមិនខ្លាំងដូចចិត្តក្តៅទេ!

ថ្ងៃនេះ ខ្ញុំពីរនាក់ប្អូនជីដូនមួយខ្ញុំទៅIBCនិងluckyដើម្បីទិញរបស់ខ្លះសំរាប់ប្រើប្រាស់ មានអីអាជ្រុងស្តុបពេទ្យចិននឹង ប៉ូលីសទំនេរពីរនាក់មកកាក់​ហៅ​អោយ​ឈប់ ដល់ពេលសួរខ្ញុំខុសអី ខ្ញុំមានឆ្លងស្តុបក្រហមឯណា គេថាគ្មានអីទេ ចង់ឆែករកកាតគ្រីម៉ូតូនិងប័ណ្ណបើកបរម៉ូតូ ពេកហ្មងណាគេ​ទៅដាក់​កាតគ្រីតាមខ្លួន លឺចឹងហើយ ថាខ្ញុំក្តៅអើយក្តៅ ប្អូនខ្ញុំវានិយាយ​លំទោនសុំអោយលើកលែង ខ្ញុំទ្រាំមិនបានក៏ថាអោយ​មិនបាច់ទេ តេហៅប៉ាអោយ​យក​មក ម៉ាតែយើងមានតា៎ ខ្ញុំក៏តេប្រាប់គាត់អោយយកមក ឯបងប្រុសខ្ញុំ​គាត់ខ្លាចខ្ញុំចាំ គាត់ថាអោយលុយគេទៅ ខ្ញុំតបវិញយ៉ាងខ្លាំងដោយមើល​មុខ​ប៉ូ​លីស​នឹងតែម្តងថាមិនអោយទេ ដល់មើលក្រឡាដឹងតែអត់បានអី ប៉ូលីសម្នាក់ទៀតចូលមកនិយាយហេតុផលប្រដៅអីណា ប៉ុន្តែគាត់​អោយ​ខ្ញុំទៅ ខ្ញុំគោរពគាត់ តែអាប៉ូលីស​ម្នាក់ទៀតនឹងថាខ្ញុំច្រងេងច្រងាង គាត់មិនចង់និយាយរកទេ(ប្រហែលខ្ញុំមិននិយាយសំរួលអោយលុយហើយ) ខឹងអើយ​ខឹង​ ខឹងឡើងស្រក់ទឹកភ្នែក មុខឡើងអឿ ធ្វើឯងដូចអស្ចារ្យណាស់ចឹង!! ចោរអីចាប់មិនដែរបាន អាចឹងៗដូចស្វាហាប់ណាស់!!

ពីនេះពីនោះ!!

ឆ្លៀតពេលមិនទាន់ចូលរៀន ចង់ចែករំលែកជ្រុងមួយនៃគំនិត ហាហាហា​ គ្មានអីទេ គ្រាន់តែlinkដែលខ្ញុំចូលចិត្តទៅកំសាន្ត ៖

តូចចិត្តខ្លួនឯង!!

phew~ ប៉ុន្មានថ្ងៃនេះដូចជាហេលហាលរសាប់រសល់ម៉េចទេ តាំងពីមានការប៉ះទង្គិចរវាងខ្មែរនិងសៀម ប្រជាជនត្រូវចាកចេញពីផ្ទះខ្លួន ទាហាន​យើង​ពលីដើម្បីជាតិ តែខ្ញុំវិញដូចជាគ្មានបានការអីសោះ ជួយអីមិនបាន អន់ចិត្តមួយ ដល់មូយទៀតគឺ អានcommentលើyahoo news ក្តៅឆេវញ័រសាច់​តា​ហ្មង ពួកសៀមមួយចំនួនដែលឆ្កួតនឹងប្រវត្តិសាស្រ្តលប់ៗpostមកដូចជាមើលងាយខ្មែរពេក ទ្រាំមិនបានទេលោកអើយ ក៏ដាក់ទៅវិញយ៉ាងចាស់​ដៃ​ដែរ ដោយ​សារតែរឿងនេះអត់សូវបានដេកទេ រវល់តែតបទៅតបមក មិនដឹងពន្យល់ពួកនឹងថាម៉េចទេ មិនចេះស្តាប់ហេតុផលសោះហើយ ចឹងហើយ​បាន​ជា​មិនចង់​​ប៉ះកំព្យូទ័រសោះ ព្រោះអោយតែបើកឡើង ចេះតែរមាស់ដៃចូលទៅមើល ហើយមាត់នឹងនៅមិនស្ងៀមចេះតែថាទៅ នេះមិនមែនជាដំ​ណោះ​ស្រាយ​ទេ ខ្ញុំ​ខ្លួនឯងតែម្នាក់ក៏វែកញែកមិនឈ្នះដែរ លុះណាតែជនជាតិថៃ​ព្រមទទួលយកអ្វីដែលជាការពិត និងសៀវភៅប្រវត្តិសាស្រ្តឆ្កួតៗនឹង ធ្វើអី​មិន​បានតូចចិត្តណាស់!!!!! ជិតចូលកងទៀត គ្មានអារម្មណ៍ទេ!!!

linkដែលមានcommentមួយចំនួនគួរតែដាក់អោយចាស់ដៃ។