សំរេចចិត្ត-ing!!


កន្លងផុតបុន្មានខែទៀត ខ្ញុំនឹងបញ្ចប់ថ្នាក់ទុតិយភូមិហើយ អ្វីដែលពិបាកនោះគឺមិនមែន​ការ​ប្រលងទេ គឺរើសជំនាញរៀននៅសាកលវិទ្យាល័យ មិនដឹងថាគួររៀនអ្វីទេព្រោះ​ជំនាញ​ចង់​រៀនមានដល់ទៅពីរឯណោះ តើគួរជ្រើសរើសជំនាញផ្អែកតាម​ទេពកោសល្យរឺ​តាម​ភាព​ចូល​ចិត្ត​? ជំនាញដែលខ្ញុំថាមានទេពកោសល្យគឺផ្នែកកំព្យូទ័រ តែអ្វីដែលខ្ញុំចូលចិត្ត​គឺ​សំណង់​ស៊ីវិល!! រើសមួយណាទៅបងប្អូនអើយ???គួររៀននៅសាកលវិទ្យាល័យមួយណា? ខ្លាចរើសខុសស្តាយក្រោយស្តាយពេលវេលា!! 😕

Advertisements

54 responses to “សំរេចចិត្ត-ing!!

  1. ទាំងនេះគេហៅថាជំរើសជីវិត។ ត្រូវគិតមុនគូ បើគូហើយកុំស្តាយក្រោយបើទោះជាខុសក៏ដោយ ចាត់ជាបទពិសោធន៏ជីវិតទៅចុះ។

    តែខ្ញុំឆ្ងល់ថាមេចក៏ទេពកោសល្យនិងចំនូលចិត្តខុសគ្នាទៅវិញ? បើគ្នាចំនូលចិត្តមេចក៏មានទេពកោសល្យទៅកើត ❓

  2. ចេះ​អី​ខ្លះបាន​គិត​ថា​​មាន​ទេពកោសល្យ​ខាង​កុំព្យូទ័រ?
    ប្រយ័ត​ដល់​ចូល​រៀន​ខាង​ហ្នឹង ចុមយក្ស​រញ៉េរញ៉ៃម្ល៉េះ? 😀

    • ហិហិ ខ្ញុំចាប់ផ្តើមប្រើកំព្យូទ័រតាំងពីអាយុ៤ឆ្នាំម៉េស មានអារម្មណ៍ថាដុងខាងនឹងគឺថា​ចេះ​ជួសជុលកំព្យូទ័រខ្លួនឯងបន្ទាប់ពីរាវចុះរាវឡើងឆេះcpuអស់បីបួនមក mainbord hardisk ramអីនឹង….hack បានខ្លះៗ!!
      ចេះគ្រប់គ្រងserver…ចេះបង្កើតមេរោគខ្នាតsmallៗបាន!!លោកគ្រូគិតថាយ៉ាងម៉េចដែរ?

  3. រើសយកមុខវិជ្ជាបើករទេះភ្លើងទៅ េហេ ជួយបើកដឹកខ្ញុំដើរលេងផង 😀

  4. ជ្រើសរើសសំណង់់ស៊ីវិលទៅ..វាមិនអផ្សុក ដូចកុំព្យូទ័រដែល
    តម្រូវអោយនៅធ្វើការមួយកន្លែង..យួៗទៅសំលឹងអេក្រង់់ឈឺផ្នែក

  5. តាមបទពិសោធន៍ខ្ញុំ! អ្នកឡៃឯងរៀនសំណង់ស៊ីវិលទៅ កុំរៀនតែទឹកកកអី!

  6. ទេពកោសល្យ និងចំណូលចិត្តពិតជារឿងពីរផ្សេងគ្នា!
    ប៉ុន្តែជាធម្មតា ទេពកោសល្យ ច្រើនជាលទ្ធផលកើតមកពី
    ចំណូលចិត្ត។ចឹងចំណូលចិត្តជាអ្នកបង្កើតទេពកោសល្យ!ប៉ុន្តែវាអាចមានករណីខ្លះ
    ដែលមានទេពកោសល្យ ដោយមិនបានមានចំណូលចិត្តដែរ…ដូចអ្នកខ្លះ
    ទៅរៀនលេងភ្លេង ដោយឱពុកម្ដាយអោយទៅរៀន មិនបានមានចិត្តចង់់
    ដោយខ្លួនឯង..លុះរៀនយូរទៅៗក៏ចេះ ស្ទាត់់ខាងលេងភ្លេង ព្រោះខំប្រឹងរៀននោះអី?
    ដូចគ្នានេះដែរ អ្នកខ្លះត្រូវឱពុកម្ដាយអោយទៅរៀនឯបរទេសខាងច្បាប់់ ព្រោះតែឱពុក
    ធ្វើការខាងច្បាប់់ ឫជាមេធាវី ជាដើម ..តែចិត្តរបស់់កូនរេរាខ្លះដែរ ដោយគិតថា ខ្លួនមុខតែ
    ធ្វើការបន្តដំណែងពីឱពុក ឫដូចឱពុករបស់់ខ្លួនហើយ។បារាំងថា៖ Tel père, tel fils
    ឱពុកម៉េច កូនចឹង!តែមិនដឹងចិត្តកូនយ៉ាងម៉េចទេ? មានពួកម៉ាកច្រើនដែរដែលមានឥទ្ធិពល
    លើជំរើសអនាគតរបស់់ខ្លួន!តាមខ្ញុំយល់់ឃើញ បើបានប្រកបមុខវិជ្ជាជីវៈ ឫ មុខរបរ
    ណាមួយដែលខ្លួនចូលចិត្តហើយ ពិតជាសំណាងហើយ..ព្រោះមិនអផ្សុក ឫមិនធុញទ្រាន់់
    នឹងការងារដដែលប្រចាំជីវិត។ មានការស្ទង់់មតិមួយថា មនុស្សភាគច្រើន (គឺលើសពី៥០ភាគរយឡើង)មិនចូលចិត្តការងាររបស់់ខ្លួនទេ…នេះក៏ដោយសារ ជួនកាល
    ពេលរៀនចប់់ មិនមានមុខការដែលជាចំណូលចិត្តរបស់់ខ្លួនក៏ចេះតែធ្វើទៅ…ជាការបណ្ដោះអាសន្ន..តែយូរៗទៅ
    ក៏ធ្វើជាប់់រហូតមក។អ្នកខ្លះទៀតរៀនចប់់បានសញ្ញាប័ត្រពីរបី ដល់់ទៅរកការធ្វើ រកមិនបានអាការងារដែលខ្លួនចូលចិត្ត..ចឹងក៏ចឹងទៅ!ធ្វើម៉េច ការងារមានការប្រជ្រៀតគ្នា
    ជានិច្ចចឹងមក..ព្រោះមានគេដែរតើ ដែលដាក់់ពាក្យធ្វើការដែលខ្លួនចង់់ធ្វើ!

  7. រៀន​អី​ដែល​ស្រឡាញ់ល្អ​ជាង ព្រោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​ធុញ ហើយ​ក៏​រៀន​បាន​ល្អ​ផង!

  8. យី សំរេចចិត្ត-ing!!! កំពុងសំរេចចិត្ត??? ឡូយមែន! លេងពាក្យម៉ាបាវ! បិះមើលអត់យល់!

  9. តាមបទពិសោធន៏ខ្ញុំអ្នកតែទឹកកក។ ខ្ញុំគ្រាន់តែចង់ប្រាប់ថាវាមានអ្វីកើតឡើងខ្លះពេលខ្ញុំរៀនខាងណឹង ហើយកាសំរេចចិត្តគឺម្ចាស់ខ្លួនជាអ្នកសំរេចខ្លួនឯង។

    ១ ឈឺក្បាល ក្រពុលមុខ ការងារ (ពេលរៀន) មានធ្វើមិនចេះចប់។ បើទំនេរណាស់ ចង់រៀនធ្វើនេះធ្វើនោះខ្លួនឯងក៏បាន។ ពេលមាន Error ម្តងៗ អង្គុយរកមួយយប់ទល់ភ្លឺ ពេលខ្លះស្ទើរតែសំពះកំព្យូទ័រ ហើយពេលខ្លះចង់ច្របាច់ក៏កំព្យួទ័រ ទាស់តែវាអត់កអោយច្របាច់រ៉េ 😀 ។

    ២ ពេលខ្លះសប្បាយ ពេលដែលរកឃើញ Error រឺធ្វើអីបានមួយៗ។ ពេលដែលខ្ញុំរៀនដល់ researh ខ្ញុំដឹងថាពិភពព័ត៑មានវិទ្យាគឺធំធេង។ ខ្ញុំរៀនហើយចង់រៀនទៀត លែងចង់ទៅធ្វើការហើយអាឡូវនេះ។

    និយាយជារួមរៀនតែទឹកកកពេលខ្លះសប្បាយ ពេលខ្លះមិនសប្បាយ(ក្តៅក្រហាយព្រោះរកមិនឃើញ មិនដឹងវាខុសអី 😀 )។ ការងារនេះ ត្រូវការគិតរហូត។ ពេលខ្លះដេកគិត ដើរគិត (ខ្ញុំវិញជិតដើរសំលឹងស្លឹកឈើហើយ)។

    ខាងសំណង់ខ្ញុំមិនដឹងយ៉ាងមេចដែរ ព្រោះមិនធ្លាប់រៀនផង។ តែខ្ញុំគិតថាបែបមិនខុសគ្នាទេមើលទៅ រៀនខាងអីក៏មានចំនុចពិបាក និងគួរអោយចាប់អារម្មណ៏ដូចតែគ្នាណឹង។ តែសំខាន់ អនាគតចង់ធ្វើអីដែរ?

    • ចង់បានការងារមួយដែលអាចអោយខ្ញុំសប្បាយចិត្តហើយលេចធ្លោមិនចេះធុញទ្រាន់ ខ្ញុំដឹងថាជិវិតការងារវាមិនដែលមានចឹងរហូតទេ!! និយាយចឹង​បងសុភាគឺជាអ្នកគ្រូផង ទើបតែដឹង​ អ្នកគ្រូក្មេងម៉េស!!

  10. រើសសំណង់ស៊ីវិលទៅ ហើយមករៀនសាលាជាមួយខ្ញុំណា​ ហិហិ

  11. បើ​ជំនាញដែលគិតថាមានទេពកោសល្យគឺផ្នែកកំព្យូទ័រ តែអ្វីដែលចូលចិត្ត​គឺ​សំណង់​ស៊ីវិល​
    គួរ​តែ​រៀន​ផ្នែក​ សំណង់ស៊ី​វិល​វិញ​ទៅ, ព្រោះ​ផ្នែក​កុំ​ព្យូរ​ទ័​រ​យើង​អាច​រៀន​នៅ​ខាងក្រៅ​បាន​…
    ហើយ​សាកល​វិទ្យា​ល័យ​ដែល​ខ្ញុំ​គិត​ថា​ល្អ​សម្រាប់​សំណង់​ស៊ីវិល​មាន​តែ​ ITC
    នេះតាម​យោបល់​ខ្ញុំ​របស់​ខ្ញុំ​គិត​ទេ…!!!! អ្នក​សំរេច​ចិត្ត​គឺ​សមីខ្លួន​ 😀

    • តាមការស្ទង់មតិទៅឃើញថា​បងប្អូនភាគច្រើនចង់អោយរៀនខាងសំណង់​តែបើខ្ញុំទាយតាមzordiacវិញ គេនិយាយថា​អោយរៀនខាងbank and financeគឺល្អជាងគេ ដល់ចឹងចង់តែសើច!!

  12. ចុងក្រោយត្រូវសំរេចខ្លួនឯងហើយ!

  13. ចង់អោយរើសសំនង់ដែរ តែបើរើសសំនង់គឺមិនបានប្រើទេពកោសល្យដែរខ្លួនមាន
    គិតមើលខ្លួនឯងទៀតទៅកុំអោយស្តាយក្រោយណា

  14. និយាយពីខ្ញុំវិញ កាលខ្ញុំរើស គឺរើសតាមទេពកោសល្យ តែក៏មិនមែនថាខ្ញុំមិនចូលចិត្តសោះនោះទេ គឺវានៅលំដាប់លេខពីរ កាលនោះ។

    តែបើថាចង់រៀនអ្វីដែលមិនធុញនោះ មានតែរៀនរបស់ដែលចូលចិត្តទេ។ តែត្រូវច្បាស់ថាពិតជាចូលចិត្តពិតមែន។

  15. តាសួរដូចឆោតទៅចុះ ចៅចង់ក្លាយទៅជាអ្វីដែរ ? ចង់ធ្វើការនៅ ធនាគរ ឬ កាន់កាប់ខាង មាន់ទា ? ចៅចង់ត្រឡប់ទៅផ្ទះ​វិញ អាចប្រកបរបរចិញ្ចឹក ក្រុមគ្រួសារ បាន ។ ត្រូវគិតថា បើចង់បំរើ ប្រទេសជាតិ ថាតើប្រទេសយើងត្រូវការ អ្នកជំនាញខាងអី ដែរ បើកំព្យូទ័រ ឬ ខាង ហិរញ្ញវត្ថុ ?​បើតាមយោល តា គួរតែជ្រើសរើស ខាង កំព្ួុទ័រ ព្រោះ ប្រទេសយើងត្រូវការ វិជ្ជានេះ ដើម្បីអោយដើរទាន់ ប្រទេសជិតខាង បើ មិនបានស្មើ ក៏ជិតដែរ ! ចំពោះ សំណួរ ចៅ គ្មានអ្នកណាអាចឆ្លើយជូនបានរ៉េ សួរអាចឹងដូចចៅមាន ខោលីអូ នឹង សារុង អាចឹង មិនដឹងថាចៅចង់ស្លៀក លីអូ ឬ ក៏ សារុង ? មានអ្នកណាស្លៀកជំនួសចៅ បាន មានតែចៅរ៉េ ដែលអាចដឹងថាអ្វីដែលសមនឹងចៅនោះ ! មេចតាឲ្យយោលបល​ហ្នឹង យ៉ាងណាដែរ ?

  16. តាមបទពិសោធន៍របស់ខ្ញុំគឺរៀនតាមចំណង់ចំណូលចិត្តទៅ.. ព្រោះនៅទីបញ្ចប់អ្នកនឹងត្រលប់ទៅរៀនតាមចំណង់ចំណូលចិត្តដដែល!

  17. ហាសហា… ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា! ខ្ញុំ​គិត​រួច​ហើយ​សំណង់​នៅ​តិចណូ ឯ​ព័ត៌មាន​វិទ្យា​នៅ​RUPP។ តែ​បើ​ជាប់​នៅ​តិចណូ​ដូច​ជា​ចង់​រៀន​ព័ត៌មាន​វិទ្យា​ជាង​!

  18. ត្រូវ​ហើយ សង្ឃឹម​ថា​នឹង​មាន​ឱកាស​!

  19. អូនឯងសំណាងហើយ ប្រលងបាក់ឌុបជាប់គិតគូររើសសាលាតាមចំណូលចិត្តរឺ ទេព្យកោសល្យ តែបើសម័យកាលបងវិញ រើសសាលារៀនតាមកាលៈទេសៈ និង លទ្ធភាពអ្នកផ្ទះ.. កាលនោះគ្មានបានគិតដល់មុខវិជ្ជាដែលខ្លួនចូលចិត្តអីបន្តិចទេ… ទាល់តែក្បាលកញ្ចាស់បន្តិចបានមានឱកាសរៀនមុខវិជ្ជាដែលខ្លួនចូលចិត្ត…
    សំណាងល្អណា!

  20. អូយ អានឡើងហត់ ទំរាំដល់កន្លែង បញ្ចេញមួយវិចារ។ គេជជែកគ្នាឡើងបែកផ្សែង កាលជំនាន់ខ្លួនឯង ប្រឡងប៊ិះធ្លាក់។ កាលជំនាន់ខ្ញុំរឿងក្រពះ វាសម្រចចិត្ត​ឈ្នះ​រឿងចំនូល​ចិត្ត​​។​ កាលរៀននៅមធ្យមសិក្សា ពិបាកណាស់ គីមី មិនចូលចិត្តទេ តែមករៀននៅ RUPP បែរជាដាក់យក​គីមី​(ព្រោះមិនសូវមានគេដាក់) ប្រឡងប៊ិះធ្លាក់។ ឥឡូវជាគ្រូគីមី ចេញបង្រៀន​​៦ ឆ្នាំមិនអស់ចិត្ត មករៀនតទៀតចោលប្រពន្ធកូន ឥឡូវញៀនមែនទែនហើយ​។ ចំនូលចិត្ត​របស់ខ្ញុំដូរទៅតាម​ភ្នែករបស់ខ្ញុំអស់ហើយ​ អ៊ីចឹងហើយ ខ្ញុំមិនសូវមានអារម្មណ៍ស្តាយអ្វីទេ។ នេះគ្រាន់តែជាផ្លូវ​មួយដែលខ្ញុំកំពុងដើរ ប្អូនភុយឡៃ គ្រាន់តែអានលេងទៅបានហើយ។ រឿង​សម្រេច​​ចិត្តខុសឬត្រូវ ចំពោះខ្ញុំគិត​តែរឿងគូស្រករ តែរឿងការងារមុខរបរ កុំឲ្យតែខុសច្បាប់ អ្វីក៏បានដែរ ដូចសហគ្រិនចំណាន ថា គ្រប់មាគ៌ាក្រាលសុទ្ធតែមាស ឯរឿងសប្បាយចិត្ត គ្រាន់តែ សើច ញញឹមដាក់អ្នកនៅជិតយើង ពេលនោះ ព្រះអាទិត្យក៏ថយកម្តៅ ហើយមកក្បែរ​យើងដើម្បីមកញញឹមជំនួសអ្នកនៅជិតយើង ប្រសិនបើគេនោះ​មិនញញឹមរកយើងវិញ៕

    • រាងវែងបន្តិចហើយ ដោយសារអ្នកភូមិនេះពូកែវោហារគ្រប់គ្នាចឹង​នោះ!! បើខ្ញុំប្រលងជាប់អាហារូបករណ៍ណាគឺរៀនអានឹងហើយ ខ្ជិលគិត​អី​ផ្សេង​ទៀតណាស់ អរគុណបងភាហើយ!!

  21. ខ្ញុំសូមជួយបន្ថែម មុននឹងបន្ថែមសូមសរសើរបន្តិច គឺល្អណាស់មុននឹងរើសមុខវិជ្ជាដែលត្រូវ រៀន ដែលបានប្រកាសសុំឱ្យគេជួយផ្តល់ជាយោបល់ ។ រឿងជ្រើសរើសមុខវិជ្ជាសំរាប់រៀន នេះពិបាកណាស់ដែរ បើយើងរើសយកមុខវិជ្ជាខុស វាច្បាស់ជាខាតពេលវេលា។ នៅស្រុក អាមេរិកក្មេងៗដែលរៀនចប់ High School គេចូលចិត្តរៀនរកមុខវិជ្ជាខ្លួនឯង ឬគេហៅថា General Education ដើម្បីរៀនរកមុខវិជ្ជាដែលខ្លួនចូលចិត្ត តែប្រើពេល យ៉ាងតិច ពីមួយឆ្នាំ ទៅពីរឆ្នាំទម្រាំនឹងដឹងថា ខ្លួនចូលចិត្តមុខវិជ្ជាដែលខ្លួនចង់រៀននោះ ចឹងបើតាមខ្ញុំយោបល់ ខ្ញុំគិតឃើញថា វាខាតពេលច្រើនណាស់ ហើយភាគមួយចំនួន រកមុខវិជ្ជាដែលខ្លួនចង់អត់ ឃើញទេ ដោយសារមុខវិជ្ជានិមួយៗសុទ្ធតែពិបាក អត់ចេះ តស៊ូរត់ចោលសាលា ហើយរកអានាគតក៏មិនឃើញ ហើយរកការងារក៏មិនបានល្អដែរ កើតតូចចិត្តខូចចិត្តខកចិត្ត ធ្វើអីតែផ្តេសផ្តាសក៏មាន ម៉ែឪរំពឹងកូនរៀន ដូចពឹងផ្កាយលើ មេឃ។

    អញ្ចឹងដើម្បីកុំឱ្យខាតពេលវេលា ចំណង់ចំណូលចិត្តមានហើយ ទេពកោសល្យក៏មាន ហើយ យកមុខវិជ្ជាខាងកុំព្យូទ័រទៅល្អជាង ពីព្រោះកញ្ញាពូកែខាងគណិតសាស្ត្រ ហើយកិច្ចការងារសព្វថ្ងៃនេះ ឬកិច្ចការណាក៏ដោយ ក៏ត្រូវការអ្នកចេះខាងកុំព្យូទ័រដែរ តែត្រូវតែចេះឱ្យបានច្បាស់លាស់ មិនមែនឱ្យតែបានរៀនខាងហ្នឹងបានការងារហ្នឹងធ្វើទេ។

    ដើម្បីរៀនឱ្យបានជោគជ័យ តើយើងត្រូវការអ្វីខ្លះ? ចូររៀបរាប់របស់សំខាន់ៗដែលយើង ត្រូវការជាចាំបាច់សំរាប់ការរៀនសូត្រ…ជាដើម។ល។

  22. អរគុណ!

    សូមបន្ថែម៖ ដើម្បីរៀនឱ្យបានសំរេចតាមគោលដៅ ខ្ញុំជឿថា ត្រូវមានការប្រើកាលវិភាគឱ្យ បានត្រឹមត្រូវ។ ត្រូវមានសៀវភៅតាមមុខវិជ្ជានិមួយៗជាស្រេច មើលសៀវភៅទាំងនោះ សារចុះឡើង ដើម្បីឱ្យបានយល់ដឹងច្បាស់ មុននឹងចូលថ្នាក់រៀន ជាការល្អ ពីព្រោះយើង មានឱកាសសួរគ្រូ ត្រង់ចំណុចដែលយើងឆ្ងល់។ អង្គុយតុមុខគេ ជាការល្អ ជៀសវាងព្រោក ប្រាជក្នុងថ្នាក់ លើកលែងតែជជែក អំពីការសិក្សា ជៀសវាងចំលងមេរៀនឬចំឡើយតៗគ្នា បើមានគេលក់ឬចែកចំឡើយឱ្យ ខ្ញុំជឿថាវាគ្មានគុណភាពទេ យើងចង់បានគុណភាព ជាជាង បរិមាណ ឬ Quality Better Than Quantity! ខ្ញុំជឿថា ចៅហ្វាយភាគច្រើន ពួគគេ ចង់បានតម្រិះឬសញ្ញាឃើញ ជាជាង សញ្ញាប័ត្រ នេះនិយាយនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ដូខស្រុកខ្មែរយើង ជាដើម។

    ខ្ញុំមិនដែលបាន កត់ចម្លងមេរៀនរបស់គេ ហើយក៏មិនដែលបានចំឡងចំឡើយរបស់គេ ដែរ ទោះបីមានគេយកមកឱ្យក៏ដោយ ជាលទ្ធិផល ខ្ញុំមានតម្រិះច្រើនជាងគេ ក្នុងថ្នាក់ដែរ ទោះបីជាពង់មិនសូវបានល្អដូចគេក៏ដោយ រៀនចប់ថ្នាក់ហ្នឹងច្បាស់ជាអាចយកទៅប្រើ ការបាន។ មើលសៀវភៅឱ្យបានច្រើន ពាក្យណាមិនច្បាស់ឬសំខាន់ត្រូវទន្ទិញឱ្យចាំមាត់ តែម្តង មានអីពិបាក ឱ្យតែចិត្តយើងចង់រៀន “ចេះមកពីរៀន មានមកពីរក វត្ថុក្នុងលោក កើតមកពីមនុស្សធ្វើ!”

    សុំទោសនិយាយច្រើនបន្តិចហើយ!

    • អរគុណដែលបងចូលមកអោយដំបូន្មានម្តងហើយម្តងទៀត ខ្ញុំ​សប្បាយ​ចិត្តណាស់ព្រោះឃើញមានគេយកចិត្តទុកដាក់នឹងខ្ញុំ ហិហិ និយាយ​ច្រើនជាងនឹងក៏អត់អីដែរណាបង!!

  23. Pingback: Lucky Draw! « ចាប់ហួយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s