សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

ការវិលត្រលប់មកភូមិវឺតប្រេសសារជាថ្មី!

ជំរាបសួរដល់បងប្អូនពូមីងលោកតាលោកយាយ រយៈពេលជិត២ឆ្នាំហើយដែលមិនដែលបានមកសួរសុខទុក្ខអ្នកទាំងអស់គ្នាសោះ ហេតុផលមានច្រើន៖នៅចិន social networkជាច្រើនត្រូវគេបិទ ក្នុងនោះមាន វឹតប្រេសផងដែរ ហើយរវល់នឹងកិច្ចការសាលាផង ពេលនេះ​វ៉ាកង ឈប់សំរាក២ខែក៏មកផ្ទះសំរាកកាយ រួចក៏ឈ្លៀតពែលមកលេងអ្នកទាំងអស់គ្នាជាទីរាប់អាន។
ណែនាំខ្លួនបន្តិច ឥលូវខ្ញុំជាសិស្សនៅសាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង ដែលស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន សិក្សាផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រនិងបច្ចេកវិទ្យា(computer science and technology)។ អផ្សុកពេកក៏ទៅដាក់ពាក្យធ្វើ​ការងារអោយសាលា ចៃដន្យក៏បានជាប់ជាជំនួយការរ៉ាប់រងការចូលរៀនរបស់សិស្សបរទេស(International Student Admission Assistant)។ខ្ញុំអផ្សុកនឹងក៏មានមូលហេតុដែរ គឺនៅសាលាខ្ញុំគិតទាំងខ្ញុំ សិស្សខ្មែរមានតែ២នាក់ ភាគច្រើន​មកពីកូរ៉េ ម៉ុលកូល និងឥណ្ឌូនេស៊ី។ ច្រណែនឃើញគេមានគ្នាច្រើនជជែកលេង ក្នុងចិត្តតែងគិតស្រមៃថាបើមានសិស្សខ្មែរច្រើននៅទីនេះ ប្រហែលជាមិនសូវនឹកផ្ទះ មានគ្នាលេងល្បែងប្រជាប្រិយពេលចូលឆ្នាំខ្មែរ ។ល។ ដូច្នេះ ប្រកាសក្រោយ ខ្ញុំនឹងរៀបចំពត៌មានមួយចំនួនទាក់ទង​នឹងការដាក់ពាក្យសុំចូលរៀន និងអាហារូបករណ៍សាលារឺខេត្តចឺជាំង រួចធ្វើការសង្ខេបពីសាលារៀន ជីវភាពរស់នៅ និងស្តង់ដារនៃប្រព័ន្ធការអប់រំរបស់សាលា បើបងប្អូនមានចំងល់ អាចសួរខ្ញុំបាន បើខ្ញុំឆ្លើយមិនរួច ចាំខ្ញុំសួរគ្រូបន្ត។
បងប្អូនអាចស្វែងយល់មុនខ្លះបានតាមរយៈវេបសាយខាងក្រោម

  1. main page: http://www.zjut.edu.cn/
  2. International College for International Student: http://www.gjxy.zjut.edu.cn

វេបសាយខាងលើអាចជ្រើសរើសភាសាអង់គ្លេស ជប៉ុន កូរ៉េបាន កុំទាន់អាលភ័យពេលឃើញអក្សរចិនពេលចូលដំបូង ហិហិ

ជួបគ្នាពេលក្រោយទៀត!

 

ដល់ពេលចូលវិញហើយ!

មកដល់សៀងហៃកន្លះខែហើយ តែមានអារម្មណ៍ដូចជាយូរដល់ហើយ សង្ស័យមកពីនឹកផ្ទះផង ហើយស្រីតែឯងទៀត sigh ឆ្លៀតឱកាសយប់ស្ងាត់​ឯកោ​មកភូមិលេងកំសាន្ត សង្ស័យតែគេភ្លេចខ្ញុំអស់ហើយមើលទៅ!! អ្នកទាំងអស់គ្នាសុខសប្បាយទេ?? ខ្ញុំដូចជាមិនទាន់ទំលាប់នៅនេះនៅឡើយទេ ត្រូវការពេល​វេលា ម្ហូបគឺជាបញ្ហាសំខាន់ អារសជាតិចិននឹងដូចជាពិបាកបរិយាយដល់ហើយ ដឹងតាអត់ចូលចិត្តហ្មងនឹង!! ឆ្នាំនេះរៀនចិនមួយឆ្នាំសិន បានចូលជំនាញ ហើយក៏ជាពេលខ្ញុំត្រូវផ្លាស់ទីទៅហាងចូវដែរ ៥ឆ្នាំដូចជាយូរដល់ហើយ!!

En vacances!

😀 បិទបើកៗចប់ឆ្នាំទី១បាត់ ទើបប្រលងហើយក្តៅៗ ចាំអ៊ុតមើលលទ្ធផលខែក្រោយ!! អត់ចង់​បានច្រើនទេ ចំណាត់ថ្នាក់ក្រោម២០ប្រចាំជំនាន់ទី៣០នេះបានហើយ!! វ៉ាកងហើយ អត់ដឹង​ធ្វើអីទេ ក្រៅពីគេងហើយងើបឡើងញ៉ាំ គ្មានអីជាពិសេសសោះ! ប្រលងគណិតលើកនេះ ដូច​ស្រួលទេ ប៉ុន្តែភ្លីភ្លើគិតលេខច្រលំ ហាហា ខ្មាសគេណាស់ 2!=4​ !!!?? ទៅចឹងទៅ មិនសម​សោះ មិនដឹងគ្រូសើចប៉ុនណាទេ ចឹងបានថាកុំអោយមើលងាយលំហាត់ស្រួល!! ស្តាយ​ក្រោយក៏យឺតពេលដែរ ទៅពិចារណាកំហុសមុខព្រលឹងដូនតាសិន បាយបាយ!!

ប៊ែកហូម!

!ឡ! (ភាសារបស់បងភានិងវិចូច) ខានមកលេងយូរហើយ មានអារម្មណ៍ថានឹកបងប្អូនដល់ហើយ!!! ចង់updateអោយញឹកញាប់ដែរ ប៉ុន្តែចេះតែរវល់​រឿង​facebookពេក ហិហិ សុំធ្វើReportពីការសិក្សាខ្ញុំតិច មានអារម្មណ៍ស៊ាំនឹងកិច្ចការទាំងតោន ការប្រលងបណ្តាក់គ្នាដូចខ្យងហើយ កាលមុនដំបូង អោយ​តែ​ប្រលងចេះតែភ័យខ្លាចធ្វើមិនចេញ ឥលូវគ្មានអារម្មណ៍នឹងទៀតទេ ព្រោះដឹងថាធ្វើមិនចេញស្រាប់ហើយសំរាប់ការប្រលងមុខវិជ្ជា​វិទ្យាសាស្រ្ត ហាហាហា ប្រលងរាល់ដងគឺត្រូវតែមានលំហាត់អត់ចេះធ្វើយ៉ាងតិចក៏១ដែរ!! មុខវិជ្ជាមេរៀន មិនចោទជាបញ្ហាធំដុំទេ គ្រាន់តែត្រូវការពេលវេលាច្រើនទន្ទេញ​បែក​ពពុះ​មាត់ប៉ុននឹង !ឡ! ឆមាសទី២នេះ មុខវិជ្ជាដែលស្រលាញ់ជាងគេ គឺDessin Technique, Thermo(អត់សូវចេះទេ ប៉ុន្តែគ្រូឌីថាដំបូងចឹងហើយ), Informatique TP កំពុងរៀនសរសេរប្រូក្រាមតាមPython មានអីសប្បាយគិតតា៎!! ស្អប់ជាងគេគឺAnalysed, Environnement… ការរីកចំរើនដែលកត់សំគាល់គឺCritical Thinking កាលពីមុន ពេលដែលលំហាត់ដែលមិនដែលធ្វើ មិនដែលជួបគឺបោះបង់ចោលតែម្តង ឥលូវចេះមានគំនិតគិតទោះលទ្ធផលមិនត្រូវក៏ដោយ អរគុណ​! ជួបគ្នាលើកក្រោយ!!
អូ!! ភ្លេចប្រាប់ នៅតិចណូជិតធ្វើពិព័រណ៍វិទ្យាសាស្រ្តលើកទី២ហើយ!!

ចូលរួមជាមួយខ្ញុំ!

ជាប់ដៃប្រយុទ្ធនៅសាលា តាំងពីមានកំណែទំរង់ថ្មីគឺថាដាក់លំហាត់អោយធ្វើមុនរៀនមេរៀន ដើរស្រាវជ្រាវចំលើយគ្រប់មធ្យោបាយ មិនថាអាក្រក់​រឺល្អ​ត្រូវតែធ្វើអោយបាន ចំលងទៅវិញទៅមក ហិហិ ចេះតែប្រឹងទៅ ទាន់ខ្លួននៅក្មេង ត្រូវទេ? ឥលូវរង់ចាំថ្ងៃ៨មកដល់ ជាថ្ងៃដែលខ្ញុំនឹង​បញ្ចេញ​​សមត្ថភាព​ពិសេសនៅសាលាគឺលោតបាវ និងរាំរែក បើបងប្អូននិស្សិតណាចង់ចុះឈ្មោះលេងដែរ សូមអញ្ជើញមកតិចណូកន្លែងសមាគមនិស្សិត បើ​សិនជា​ចង់​ញ៉ាំអីរួមគ្នាទៀត អាចចុះឈ្មោះដោយបង់៥ដុល្លា(សំរាប់និស្សិតក្រៅពីតិចណូ) មានម្ហូបឈ្ងុយឆ្ងាញ់ពិសារ ធានាថានឹងជក់ចិត្តដិតអារម្មណ៍ នេះ​ជា​កម្មវិធី​ចូលឆ្នាំដែលមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំ ហិហិ កុំខ្មាសអៀនអី ក្លាហានចូលរួមជាមួយខ្ញុំ!
សូមចូលប្រធានបទមួយទៀត គឺអរគុណMr.វិសាល(តាទន្សាយ) ដែលអោយខ្ញុំនូវwire puzzle មិនមែនអោយទេ គឺខ្ញុំយកដោយខ្លួនឯង ហិហិ ហើយរីករាយដែលបានស្គាល់អ្នកគ្រូភា និងលោកតាសាយ័នប៉ុន្មានថ្ងៃនេះហាហា ជួបគ្នាលើកក្រោយ!!

ស្តាយណាស់ ខកម៉ាជើង!!

សិស្សTechnoដែលមួយៗមើលទៅខំរៀនណាស់ មិនដែលនឹកស្មានថាឡូយចឹងសោះ គេជប់លៀងបុណ្យ៨មិនាអោយហើយកាលពីថ្ងៃពុធនេះ ពេល​ល្ងាចពួកសមាគមដាក់ធុងបាសរាំក្រោមអគារA ខ្ញុំជាប់រៀនបារាំងនៅCCF អើយ!លឺគេនិយាយថាសិស្សឆ្នាំទី៣ឡើងរាំបទកូរ៉េI need a girl ហើយម្នាក់ស្រីរៀនឆ្នាំទី៣ដែរនឹងរាំបទlollipop មួយៗចាក់ក្បាច់កប់ស៊េរី ស្តាយណាស់ដែលអត់បានទៅបញ្ចេញស្នៀតនឹងគេ ប៉ុន្តែថ្ងៃ៨ ខែក្រោយ​ គេ​ធ្វើ​ពិធីប្រារព្ធចូលឆ្នាំខ្មែរនៅសាលា មានរាប់បាត្រ ល្ងាចឡើងរាំធុងបាសទៀត លើកនេះលែងអោយខកខានហើយ!!! អ្វីដែលចាប់អារម្មណ៍ គឺ​ថា​សិស្ស​ស្រី​តិចណូស្អាតច្រើនតា៎! អូ!​បុណ្យFrancophonieជិត​មក​ដល់ហើយ អ្នកខ្លះឡើងច្រៀង រាំ បង្ហាញម៉ូត សំដែង….ឯខ្ញុំចង់ឡើងសំដែងដែរ ប៉ុន្តែភាសាបារាំងនៅមានកំរិត ប្រហែលចាំឆ្នាំក្រោយហើយ​!!
សាលារៀនយ៉ាប់ជាងគេ ប៉ុន្តែដូចជាសប្បាយជាងគេ!! ហាហា

The World Scholar’s Cup!

ចូលFacebook ឃើញការផ្សព្វផ្សាយពីការប្រកួតប្រជែងនេះ មើលទៅគួរអោយចាប់អារម្មណ៍ ក្រោយពីអានប៉ុន្មានត្រួស ឃើញថា​ប្រទេស​យើង​បានចូល​រួមតាំងពី2008 តែដូចជាមិនដែលបានលឺសោះ ដើម្បីបានពត៌មានកាន់តែច្បាស់ : សូមហោះតាមនេះ :mrgreen:

មេឃក្តៅមិនខ្លាំងដូចចិត្តក្តៅទេ!

ថ្ងៃនេះ ខ្ញុំពីរនាក់ប្អូនជីដូនមួយខ្ញុំទៅIBCនិងluckyដើម្បីទិញរបស់ខ្លះសំរាប់ប្រើប្រាស់ មានអីអាជ្រុងស្តុបពេទ្យចិននឹង ប៉ូលីសទំនេរពីរនាក់មកកាក់​ហៅ​អោយ​ឈប់ ដល់ពេលសួរខ្ញុំខុសអី ខ្ញុំមានឆ្លងស្តុបក្រហមឯណា គេថាគ្មានអីទេ ចង់ឆែករកកាតគ្រីម៉ូតូនិងប័ណ្ណបើកបរម៉ូតូ ពេកហ្មងណាគេ​ទៅដាក់​កាតគ្រីតាមខ្លួន លឺចឹងហើយ ថាខ្ញុំក្តៅអើយក្តៅ ប្អូនខ្ញុំវានិយាយ​លំទោនសុំអោយលើកលែង ខ្ញុំទ្រាំមិនបានក៏ថាអោយ​មិនបាច់ទេ តេហៅប៉ាអោយ​យក​មក ម៉ាតែយើងមានតា៎ ខ្ញុំក៏តេប្រាប់គាត់អោយយកមក ឯបងប្រុសខ្ញុំ​គាត់ខ្លាចខ្ញុំចាំ គាត់ថាអោយលុយគេទៅ ខ្ញុំតបវិញយ៉ាងខ្លាំងដោយមើល​មុខ​ប៉ូ​លីស​នឹងតែម្តងថាមិនអោយទេ ដល់មើលក្រឡាដឹងតែអត់បានអី ប៉ូលីសម្នាក់ទៀតចូលមកនិយាយហេតុផលប្រដៅអីណា ប៉ុន្តែគាត់​អោយ​ខ្ញុំទៅ ខ្ញុំគោរពគាត់ តែអាប៉ូលីស​ម្នាក់ទៀតនឹងថាខ្ញុំច្រងេងច្រងាង គាត់មិនចង់និយាយរកទេ(ប្រហែលខ្ញុំមិននិយាយសំរួលអោយលុយហើយ) ខឹងអើយ​ខឹង​ ខឹងឡើងស្រក់ទឹកភ្នែក មុខឡើងអឿ ធ្វើឯងដូចអស្ចារ្យណាស់ចឹង!! ចោរអីចាប់មិនដែរបាន អាចឹងៗដូចស្វាហាប់ណាស់!!

ពីនេះពីនោះ!!

ឆ្លៀតពេលមិនទាន់ចូលរៀន ចង់ចែករំលែកជ្រុងមួយនៃគំនិត ហាហាហា​ គ្មានអីទេ គ្រាន់តែlinkដែលខ្ញុំចូលចិត្តទៅកំសាន្ត ៖