Category Archives: ដំណឹងថ្មីៗ

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង

សាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំងមានទីតាំងស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេស​ចិន ដែលចំណាយរយៈពេល៤៥នាទីដោយការជិះរថភ្លើងលឿនពីក្រុង​សៀងហៃ ត្រូវបានសាងសង់ឡើងនៅឆ្នាំ1953 ដែលដំបូងជាវិទ្យាស្ថានដែលផ្តោតទៅ​លើផ្នែកគីមីរហូតក្លាយជាសាកលវិទ្យាល័យតំណាងថ្នាក់ខេត្ត ហើយក្នុងឆ្នាំនេះដែរ សាលាត្រូវបានបូកបញ្ចូលទៅក្នុងប្រូចិច2011 ដែលជាប្រូចិចថ្មីដែលរាជរដ្ឋាភិបាល​បង្កើត​​ឡើងក្នុងការជួយជ្រោមជ្រែងលើផ្នែកច្នៃប្រឌិត។

សាកលវិទ្យាល័យនេះមាន៣campus: ចាវហួយ(ក្នុងក្រុង) ភីងហ្វឹង(ជាយក្រុង កន្លែង​ខ្ញុំ) ជឺចាំង(ជាយក្រុង)​ ដែលមានបរិវេណធំទូលាយ ធាក់កង់ទៅរៀនលៀនអណ្តាត​រាល់​ដង។ថ្នាក់បរិញ្ញាបត្រមាន៦៦ជំនាញ ២២ដេប៉ាតេម៉ង់ តែងទទួលបានរង្វាន់​លើ​ផ្នែក​និមួយៗ។ ឆ្នាំ២០១៣នេះ​ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ69ក្នុងចំណោម600សាកលវិទ្យាល័យនៅប្រទេសចិន។

តាមដែលខ្ញុំសាកសួរគ្រូ ជំនាញប្រចាំត្រកូលរបស់សាលាគឺផ្នែកថ្នាំពេទ្យ សំណង់គីមី(អោយតែទាក់ទងគីមី) មេកានិច&អូតូមេសិន សេដ្ឋកិច្ចនិងជំនួញអន្តរជាតិ។ ​បើ​សិនបងប្អូនចង់មករៀន អាចរៀនជាភាសាអង់គ្លេស រឺជាភាសាចិន បើរើសជាភាសា​ចិន របៀបរៀនសូត្រមានលក្ខណៈតឹងរឹងនិងល្អជាងរៀនជាភាសាអង់គ្លេស តែតំរូវ​អោយមានHSK(សញ្ញាប័ត្របញ្ជាក់កំរិតភាសាចិន)ចាប់ពីកំរិត៤ឡើង រឺក៏អាច​មករៀនចិន១ឆ្នាំសិនរួចបន្តចូលជំនាញ។

ការចុះឈ្មោះចូលរៀនជាធម្មតាត្រូវអោយបានមុនខែកក្តដា ក៏អាចដាក់ពាក្យសុំ​អាហារូបករណ៍ថ្នាក់ខេត្តរឺសាលា​ដើម្បីជួយសំរាលផ្នែកសេដ្ឋកិច្ចខ្លះបើជាប់ សំរាប់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញា​ប័ត្រពិបាកទទួលបាន តែបើថ្នាក់master/Ph.D ជាទូទៅមានសង្ឃឹមខ្ពស់គួរសម។​សំរាប់ប្ងូនដែលចង់បាន១០០%ថ្នាក់បរិញ្ញាប័ត្រ គឺចាំប្រលងតាមក្រសួងក៏បាន ពេលខែកុម្ភៈឧស្សាហ៍ទៅមើលកន្លែងដាក់ពាក្យសុំអាហារូបករណ៍នៅបឹងកេងកង មានអាហារូបករណ៍រាជរដ្ឋាភិបាលចិន ពេលប្រលងជាប់ អាចសរសេរឈ្មោះសាលា​នេះលើapplication form។

បើបងប្អូនមានចំងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចទាក់ទងខ្ញុំបាន ខ្ញុំអាចជួយណែនាំ ការចុះឈ្មោះចូលរៀនមានរយៈពេលដល់ខែសីហាថ្ងៃទី២០ជារៀងរាល់​ឆ្នាំ ខែកញ្ញាចូលរៀន។ការចុះឈ្មោះអាចផ្ញើឯកសារតាមប្រៃសណីយ៍ រឺonline។​

វគ្គខ្លីៗសំរាប់ភាសាចិនទូទៅ/ភាសាចិនប្រើក្នុងជំនួញ/HSK tutorial: 1142ដុល្លា​មួយឆមាស

ថ្នាក់បរិញ្ញាប័ត្រៈ2641ដុល្លាមួយឆ្នាំ

ថ្នាក់master: 3684ដុល្លាមួយឆ្នាំ

ថ្នាក់Ph.D: 4076ដុល្លាមួយឆ្នាំ

ចុះឈ្មោះចូលរៀន: 229ដុល្លាមួយឆ្នាំ

ថ្លៃស្នាក់នៅក្នុងសាលាៈ បន្ទប់២នាក់ មួយឆ្នាំ734ដុល្លា

បន្ទប់ម្នាក់ឯង មួយឆ្នាំ1957ដុល្លា

ថ្លៃសេវាអិនធើណេត ថ្លៃភ្លើង ថ្លៃទឹកបង់តាមនឹងទៀត។​ថ្លៃបង់ឌីផូស៊ីតដំបូង 131ដុល្លា

ឯកសារចុះឈ្មោះចូលរៀនអាចចូលតាមវេបសាយសាលា រឺក៏ផ្ញើរ​ទៅ​កាន់​អ៊ី​មែល​ខ្ញុំ​បាន phuylai_oeung@yahoo.com ចាំខ្ញុំជួយផ្ញើរអោយបំពេញ។

 

 

Advertisements

ការវិលត្រលប់មកភូមិវឺតប្រេសសារជាថ្មី!

ជំរាបសួរដល់បងប្អូនពូមីងលោកតាលោកយាយ រយៈពេលជិត២ឆ្នាំហើយដែលមិនដែលបានមកសួរសុខទុក្ខអ្នកទាំងអស់គ្នាសោះ ហេតុផលមានច្រើន៖នៅចិន social networkជាច្រើនត្រូវគេបិទ ក្នុងនោះមាន វឹតប្រេសផងដែរ ហើយរវល់នឹងកិច្ចការសាលាផង ពេលនេះ​វ៉ាកង ឈប់សំរាក២ខែក៏មកផ្ទះសំរាកកាយ រួចក៏ឈ្លៀតពែលមកលេងអ្នកទាំងអស់គ្នាជាទីរាប់អាន។
ណែនាំខ្លួនបន្តិច ឥលូវខ្ញុំជាសិស្សនៅសាកលវិទ្យាល័យបច្ចេកវិទ្យាចឺជាំង ដែលស្ថិតនៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន សិក្សាផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រនិងបច្ចេកវិទ្យា(computer science and technology)។ អផ្សុកពេកក៏ទៅដាក់ពាក្យធ្វើ​ការងារអោយសាលា ចៃដន្យក៏បានជាប់ជាជំនួយការរ៉ាប់រងការចូលរៀនរបស់សិស្សបរទេស(International Student Admission Assistant)។ខ្ញុំអផ្សុកនឹងក៏មានមូលហេតុដែរ គឺនៅសាលាខ្ញុំគិតទាំងខ្ញុំ សិស្សខ្មែរមានតែ២នាក់ ភាគច្រើន​មកពីកូរ៉េ ម៉ុលកូល និងឥណ្ឌូនេស៊ី។ ច្រណែនឃើញគេមានគ្នាច្រើនជជែកលេង ក្នុងចិត្តតែងគិតស្រមៃថាបើមានសិស្សខ្មែរច្រើននៅទីនេះ ប្រហែលជាមិនសូវនឹកផ្ទះ មានគ្នាលេងល្បែងប្រជាប្រិយពេលចូលឆ្នាំខ្មែរ ។ល។ ដូច្នេះ ប្រកាសក្រោយ ខ្ញុំនឹងរៀបចំពត៌មានមួយចំនួនទាក់ទង​នឹងការដាក់ពាក្យសុំចូលរៀន និងអាហារូបករណ៍សាលារឺខេត្តចឺជាំង រួចធ្វើការសង្ខេបពីសាលារៀន ជីវភាពរស់នៅ និងស្តង់ដារនៃប្រព័ន្ធការអប់រំរបស់សាលា បើបងប្អូនមានចំងល់ អាចសួរខ្ញុំបាន បើខ្ញុំឆ្លើយមិនរួច ចាំខ្ញុំសួរគ្រូបន្ត។
បងប្អូនអាចស្វែងយល់មុនខ្លះបានតាមរយៈវេបសាយខាងក្រោម

  1. main page: http://www.zjut.edu.cn/
  2. International College for International Student: http://www.gjxy.zjut.edu.cn

វេបសាយខាងលើអាចជ្រើសរើសភាសាអង់គ្លេស ជប៉ុន កូរ៉េបាន កុំទាន់អាលភ័យពេលឃើញអក្សរចិនពេលចូលដំបូង ហិហិ

ជួបគ្នាពេលក្រោយទៀត!

 

ចូលរួមជាមួយខ្ញុំ!

ជាប់ដៃប្រយុទ្ធនៅសាលា តាំងពីមានកំណែទំរង់ថ្មីគឺថាដាក់លំហាត់អោយធ្វើមុនរៀនមេរៀន ដើរស្រាវជ្រាវចំលើយគ្រប់មធ្យោបាយ មិនថាអាក្រក់​រឺល្អ​ត្រូវតែធ្វើអោយបាន ចំលងទៅវិញទៅមក ហិហិ ចេះតែប្រឹងទៅ ទាន់ខ្លួននៅក្មេង ត្រូវទេ? ឥលូវរង់ចាំថ្ងៃ៨មកដល់ ជាថ្ងៃដែលខ្ញុំនឹង​បញ្ចេញ​​សមត្ថភាព​ពិសេសនៅសាលាគឺលោតបាវ និងរាំរែក បើបងប្អូននិស្សិតណាចង់ចុះឈ្មោះលេងដែរ សូមអញ្ជើញមកតិចណូកន្លែងសមាគមនិស្សិត បើ​សិនជា​ចង់​ញ៉ាំអីរួមគ្នាទៀត អាចចុះឈ្មោះដោយបង់៥ដុល្លា(សំរាប់និស្សិតក្រៅពីតិចណូ) មានម្ហូបឈ្ងុយឆ្ងាញ់ពិសារ ធានាថានឹងជក់ចិត្តដិតអារម្មណ៍ នេះ​ជា​កម្មវិធី​ចូលឆ្នាំដែលមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំ ហិហិ កុំខ្មាសអៀនអី ក្លាហានចូលរួមជាមួយខ្ញុំ!
សូមចូលប្រធានបទមួយទៀត គឺអរគុណMr.វិសាល(តាទន្សាយ) ដែលអោយខ្ញុំនូវwire puzzle មិនមែនអោយទេ គឺខ្ញុំយកដោយខ្លួនឯង ហិហិ ហើយរីករាយដែលបានស្គាល់អ្នកគ្រូភា និងលោកតាសាយ័នប៉ុន្មានថ្ងៃនេះហាហា ជួបគ្នាលើកក្រោយ!!

The World Scholar’s Cup!

ចូលFacebook ឃើញការផ្សព្វផ្សាយពីការប្រកួតប្រជែងនេះ មើលទៅគួរអោយចាប់អារម្មណ៍ ក្រោយពីអានប៉ុន្មានត្រួស ឃើញថា​ប្រទេស​យើង​បានចូល​រួមតាំងពី2008 តែដូចជាមិនដែលបានលឺសោះ ដើម្បីបានពត៌មានកាន់តែច្បាស់ : សូមហោះតាមនេះ :mrgreen:

ធូរចិត្តដែរ!!

ថ្ងៃទីមួយនៃការប្រលងឆមាសបានកន្លងផុត ហាហាហា មិនសូវជាខូចចិត្តទេ ព្រោះគិតថាធ្វើត្រូវបានច្រើនគួរសមដែរ និយាយទៅ​ប្រលងធរណីមាត្រ​ចេញផ្នែក similitude ដល់ទៅ៣ ខ្ញុំយល់មេរៀននឹងខ្លាំងជាងគេ​ តែខ្នាញ់ខួរនឹងចេះតែភ្លេចអារបស់ម៉ាចិបម៉ាចឹប ក្តៅហ្មង!! សាលាចិត្តល្អដែរ​ដែល​ចេញ​អេលីបអោយយកពិន្ទុស្រួល គិតថាស្រួលចាំចុងក្រោយ មានអីដាច់កន្ទុយបាត់ គ្រូប្រមូលបាត់!! តែយ៉ាងណា ក៏មិនបាច់កក់​សំបុត្រសំរាប់​ជើងហោះហើរ​ខែ៩ប្រលងសងដែរ ហាហាហា ពេលខ្ញុំវ៉ាកង ចាំខ្ញុំមកអើតម្តងទៀត ហត្ថលេខានិងត្រាចាប់ហួយ!!

សប្បាយចិត្តរឺក៏?

ទំរាំតែគេប្រកាសលទ្ធផលប្រលង!!ម៉ែអើយ ម៉ោង៤ល្ងាចណោះ ខំទៅតាំងពីម៉ោង១ថ្ងៃ កំពុងតែភ័យញ័រជើងហើយ នៅធ្វើបាបសិស្សទៀត!! អង្គុយនៅគំលាតគុម្ពផ្កា អត់ហ៊ានទៅជិតមេក្រូទេ ព្រោះភ័យពេក ហើយណាមួយបន្ទប់ខ្ញុំលេខ២៨ណោះ គឺយូរ​ណាស់បានដល់ តែអ្វីដែលខ្ញុំទន្ទឹងរង់ចាំក៏បានមកដល់ ខ្ញុំក្រោកឈរឡើងហើយដើរ​សន្សឹមៗទៅមុខមេក្រូ៖
លេខតុទី៦៨២​ អ៊ឹង ភុយឡៃ បាន B លោតចង់ជ្រុះថ្លើមទោះបីជានិទ្ទេសនេះមិនមែន​អ្វីដែលខ្ញុំប៉ងក៏ដោយ ព្រោះលឺគេថាបានAតែម្នាក់ ហើយមានការតម្លើងពិន្ទុទៀត រញ៉េរញ៉ៃដល់ក។

  • ភាសាខ្មែរ:68/100
  • គណិត:107/125
  • រូប:62/75
  • គីមី:36/50
  • ជីវ:35/50
  • ផែនដី:18/25
  • ប្រវត្តិ:34/37
  • ភូមិ:30/35
  • ពលរដ្ឋ:43/50
  • អង់គ្លេស:42/50

ពណ៌តំណាងអារម្មណ៍: មិនពេញចិត្ត មិនសូវពេញចិត្ត ពេញចិត្ត

វេបសាយសំរាប់ទូរស័ព្ទ!!

កាលពីងៃអាទិត្យមុនទៅបណ្ណាគារIBCជាមួយមិត្តម្នាក់ ដើររាវសៀវភៅគេឡើងខ្ទេច សៀវភៅ​រឿងស្តើងៗឈរអានយកតែម្តងបានចប់ពីរបីរឿងដែរ ស្រាប់តែឃើញសៀវភៅ​”រៀន​បញ្ចូល​កម្មវិធីហ្គេមទូរស័ព្ទដោយខ្លួនឯង” ចៃដន្យសៀវភៅនឹងគេគ្របផ្លាស្ទិចជាប់​បាត់​ហើយ បើកមើលអត់បានផង តែក្រលេកភ្នែកអត់ឃើញមានគេឈរមើលផង ក៏លួច​បក​មើលតិចទៅ លួចកត់ទុកវេបសាយសំរាប់ទូរស័ព្ទបានខ្លះដែរ៖

ចាំងៃណាបានទៅទៀត ចាំលួចមើលទៀត!!ទៅតែ៣ដងអស់ហើយ!!