ចូលរួមជាមួយខ្ញុំ!


ជាប់ដៃប្រយុទ្ធនៅសាលា តាំងពីមានកំណែទំរង់ថ្មីគឺថាដាក់លំហាត់អោយធ្វើមុនរៀនមេរៀន ដើរស្រាវជ្រាវចំលើយគ្រប់មធ្យោបាយ មិនថាអាក្រក់​រឺល្អ​ត្រូវតែធ្វើអោយបាន ចំលងទៅវិញទៅមក ហិហិ ចេះតែប្រឹងទៅ ទាន់ខ្លួននៅក្មេង ត្រូវទេ? ឥលូវរង់ចាំថ្ងៃ៨មកដល់ ជាថ្ងៃដែលខ្ញុំនឹង​បញ្ចេញ​​សមត្ថភាព​ពិសេសនៅសាលាគឺលោតបាវ និងរាំរែក បើបងប្អូននិស្សិតណាចង់ចុះឈ្មោះលេងដែរ សូមអញ្ជើញមកតិចណូកន្លែងសមាគមនិស្សិត បើ​សិនជា​ចង់​ញ៉ាំអីរួមគ្នាទៀត អាចចុះឈ្មោះដោយបង់៥ដុល្លា(សំរាប់និស្សិតក្រៅពីតិចណូ) មានម្ហូបឈ្ងុយឆ្ងាញ់ពិសារ ធានាថានឹងជក់ចិត្តដិតអារម្មណ៍ នេះ​ជា​កម្មវិធី​ចូលឆ្នាំដែលមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំ ហិហិ កុំខ្មាសអៀនអី ក្លាហានចូលរួមជាមួយខ្ញុំ!
សូមចូលប្រធានបទមួយទៀត គឺអរគុណMr.វិសាល(តាទន្សាយ) ដែលអោយខ្ញុំនូវwire puzzle មិនមែនអោយទេ គឺខ្ញុំយកដោយខ្លួនឯង ហិហិ ហើយរីករាយដែលបានស្គាល់អ្នកគ្រូភា និងលោកតាសាយ័នប៉ុន្មានថ្ងៃនេះហាហា ជួបគ្នាលើកក្រោយ!!

Advertisements

22 responses to “ចូលរួមជាមួយខ្ញុំ!

  1. ចៅទៅណាបាត់មុខបាត់មាត់ឃើញតែចាមុះ សុខសប្បាយជារ៉រអីហ្នឹង ?

  2. អ៊ី!!!កុំចេះតែយាយ គេអោយហ្រ្វីសោះនឹងណា! ហើយម៉េចដូរឈ្មោះញ៉ុមចឹង ញ៉ុមនៅក្មេងណាស់ មិនទាន់ក្លាយជាតាទេ 😛

  3. ស្ដាយ​ណាស់​អត់​បាន​ទៅជួប​បង​សាយ័ន្ត 😦

  4. គិតចុះឈ្មោះចូលមើលភុយឡៃលោតបាវដែរហើយ 😀

  5. សុំទៅចូលរួមម្នាក់ដែរ!

  6. ឃើញយាយឡៃ ផ្ទាល់ នៅក្មេងជាងរូបថតតើ ! ហាហា
    @សិដ្ឋ៖ចាំជួបគ្នាថ្ងៃក្រោយក៏បាន ! ព្រោះខ្ញុំឥលូវ មានគំរោងចាក់រឹះ នៅភ្នំពេញ អោយបានយូរតិច ! ហេហេ

  7. ចៅហ្អា ! តាអត់អីផ្ញើររ៉េ គ្រាន់តែចូលមកជូនពរឆ្នាំថ្មីហ្នឹង ! សួស្តីឆ្នាំថ្មី ! សូមចៅបានសេចក្តីសុខសប្បាយ រៀនឆាប់ចេះ ឆាប់ចប់ នឹងចេញរកការងារបានធ្វើ បានលុយច្រើន គ្រាន់តាសុំចាយផង ! 😀

  8. Pingback: ភុល សុវណ្ណមុនី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s