លើកនេះចប់ហើយ!


និយាយពីមុខវិជ្ជារៀនឆ្នាំមូលដ្ឋាននឹង សំរាប់ខ្ញុំយ៉ាប់ជាងគេគឺមេកានិចហើយ ស្រាប់តែម៉ោងTDមេកានិចង៉ៃនឹង គ្រូចុចឈ្មោះអោយធ្វើលំហាត់បន្តបន្ទាប់ លោកអើយប៉ះចំឯងទៀត ហើយមិនចេះស្រួលគឺលំហាត់ទី១៣ជិតចុងក្រោយ ប្រហែលជាអាទិត្យក្រោយអីត្រូវឡើងធ្វើហើយ បញ្ហានោះគឺមិនដឹងធ្វើម៉េច​ទេ លើកនេះពិតជាត្រូវចុះខ្ទះខ្លាញ់ហើយខ្មាសគេទៀតលោកអើយ!!!បើបងប្អូនចង់សាក លមើលតិចទៅ!!

13. Une balle est lancée avec une vitesse initiale V_0=10m/s sous l’angle \alpha=60^0 sur l’horizontale. Elle heurte avec un plafond horizontal situé à l’altitude H=3m. Calculer la distance de la balle entre deux chocs successifs. Le choc est supposé élastique absolu.

Advertisements

37 responses to “លើកនេះចប់ហើយ!

  1. ដាក់បារាំងមកចឹង បើ​គេ​អត់​ចេះ​បារាំង​គេ​ជួយ​ម៉េច​បាន​ទៅ?

  2. ញ៉ុមល្ងង់ដប់គត់ម៉ង អារឿងនឹងនោះ 😀 !!

  3. ខ្ញុំចង់សូវចេះបារាំងផង ជួយបកប្រអោយផង។

  4. តាមពិតទៅសាលានានានៅស្រុកខ្មែរគួរតែបន្ទាន់សម័យមកប្រើអង់គ្លេសវិញ។ ភាសាបារាំងគ្មានអនាគតទេ។ គឺអនាគតទៅអង់គ្លេសនេះហើយដែលជាភាសាសកល។ តែមិនអីទេ ប្រើ Google Translate។

    A ball is launched with an initial velocity vo = 10m/s at a = 60degree angle to the horizontal. She faces a horizontal ceiling located at the altitude H = 3m. Calculate the distance of the ball between two successive shocks. The shock is assumed to be elastic absolute.

    លំហាត់នេះគួរសមបិនគេដែល។ តែមិនអីទេ ខ្មុំទើបតែយកមេកានិចបុរាណរួច អង្ចឹងប្រហែលជាអាចជួយបាន។
    គេអោយល្បឿនដើមនិងមុមដូចឆ្នេះ យើងអាចបំបែក Vo ទៅ ល្បឿនដើមទិសផ្តេក(x) និង ល្បឿនដើមនៃទិសឈរ (y) ហើយយើងគិតទិសផ្តេកនឹងទិសឈរផ្សេងៗពីគ្នា។ នៅទិសផ្តេកគ្មានសម្ទុះទេ អញ្ចឹងហើយល្បឿងទិសផ្តេករបស់បាល់នោះនៅដដែល មិនផ្លាស់ប្តូរទេក្នុងលំហាត់នេះ។ (Vox = (Vo)cos(a)) រីឯចម្ងាយទិសដេករបស់បាល់នោះគឺ ល្បឿនទិសដេក (Vox) គុននឹង ពេលវាលា (t)។
    នៅទិសឈរមានសំទុះទំនាញផែនដី (a=9,8 m/ss)។ដួចច្នេះល្បឿនទិសឈរផ្លាស់ប្តូរ ហើយរូបមន្តគឺ Voy=VoSin(a)-9,8t។ ចម្ងាយហោះក្នុងទិសឈរគឹ dy=(Voy)t-(0,5)(9,8)tt។ យករូបមន្តនេះរកពេលដែលបាល់នោះហោះដល់ដំបូល (dy=3m)។ យករយះពេលបាល់នោះហោះដល់ដំបូលរកល្បឿនឈររបល់បាល់នោះពេលដែលវាទង្គិចនឹងដំបូល។ ល្បឿនមុនទង្គិចនេះស្មើនឹងដកល្បឿនក្រោយទង្គិចភ្លាម (Vi=-Vf)។ នេះជាលក្ខណះរបស់ elastic collision។
    រួចរកពេលដែលបាល់នោះត្រូវការដើម្បីធ្លាក់មកដល់ដីវិញ 3=(Vf)t+(0.5)(9.8)tt។ (Vf ជាល្បឿនក្រោយទង្គិចភ្លាម)
    យករយះពេលនេះរកចំងាយហោះផ្តេករបស់បាល់នោះ។

    ត្រូវចាំថាក្នុងលំហាត់ចលនា អ្វីដែលកើតឡើងក្នុងទិសផ្តេកគ្មានអ្វីទាក់ទងនឹងទិសឈរទេ។ ត្រូវបំបែកចលនាដេកនិងចលនាឈរអោយដាច់ដោយឡែកពីគ្នា។ បើចងចាំដូចឆ្នេះ ធ្វើលំហាត់ចលនាយ៉ាប់ប៉ុនណាក៏បានដែរ។ 🙂

  5. dy=(Voy)t-(0,5)(9,8)tt ដែលVoy=VoSin(a)-9,8t​ បើយើងដេរីវេល្បឿននឹងចេញចម្ងាយ​ហើយគឺ dy=-(0.5)(9,8)t^2+Vosin(a)t+hប៉ុន្តែh=0 ។ ដល់បងdy=Vosin(a)t-9,8t^2-(0,5)(9,8)t^2។ហើយដល់ពេលខ្ញុំរករឹស ខ្ញុំរកឃើញដល់ទៅពីរហើយវិជ្ជាមានទាំង​ពីរ​ទៀតគឺt_1=1.29 t_2=0.47 ខ្ញុំដឹងថាគួរយកt_2 តែយើងត្រូវ​ប្រាប់គេថាម៉េច?

    • សុំទោសសសេរខុស!
      ក្នុង dy=(Voy)t-(0,5)(9,8)t^2
      Voy សំដៅទៅលើល្បឿនឈរពេល t=0 អញ្ចឹងគឺជាលេខតែមួយ (Voy=VoSin(a))
      រីឯ Vy=VoSin(a)-9,8t គឺជាអនុគមន៏ប្រាប់ល្បឿនទិសឈរ។ (ខ្ញុំច្រឡំសសេរ Vy ថា Voy)
      អញ្ចឹងរូបមន្តរបស់ phuylai ឯងត្រឹមត្រូវហើយ។ dy=VoSin(a)t-(0,5)(9,8)t^2
      ចំណែកអា t1 t2 វិញ បើសំរាប់ខ្ញុំវិញ បើគ្រូសួរដេញដោលប្រាប់គាត់ថា យក t2 ព្រោះ វាស្របនិងអនុគមន៍ Vy=VoSin(a)-9,8t។ ពេល t=t2 Vy ជាលេខវិជ្ជាមាន ស្របនឹងលំហាត់របស់យើង ព្រោះថាពេលបាល់នោះហោះទៅដល់ប្រុងប៉ះដំបូល វាមានល្បឿនវិជ្ជាមាន (ហោះឡើងលើ)។ t1 ជារឹសរបស់អនុគមន៍ dy មែនតែវាមិនស្របនឹង អនុគមន៍ Vy។ ព្រោះថា បើ t=t1 Vy ជាលេខអវិជ្ជាមាន នុះមានន័យថាបាល់នោះកម្ពុងតែធ្លាក់។
      បើសិនជាគ្រូសួរដេញដោលថែមទៀតថាហេតុអ្វីបានជាដឹងថាល្បឿនហោះឡើងជាល្បឿនវិជ្ជាមានប្រាប់ថាមកពីក្នុងលំហាតនេះយើងចាត់ទុកសំទុះទំនាញផែនដីថាអវិជ្ជាមាន។
      លំហាត់នេះដូចជាសួរមិនសូវច្បាស់។ មិនដឹងថាចង់សួររកចម្ងាយពីកន្លែងប៉ះដំបូលទៅកន្លែងប៉ះដីវិញ ឬ ក៏កន្លែងប៉ះដំបូលជាលើកទីពី។

      រូបវិទ្យាខ្ញុំចួលចិត្តណាស់ បន់អោយតែមានអ្នកសួរ។ បើត្រឹមតែមេកានិចបុរាណ មិនអីទេ ចេះគ្រប់យ៉ាង។ តែបើ អគ្គិសនីនឹងម៉ាញ៉េតិច វិញមិនសូវប៉ុន្មានទេ (កំពុងរៀន)។

  6. ស៊ូៗ!…ហេហេ យាយពីលំហាត់អាងឹតមុខឈឹង!

  7. រៀន​ជាមួយ​គ្រូ​ណា​ហ្នឹង​ប្អូន? បើ​រៀន​ជា​មួយ​គ្រូ​ សាវ៉ាត់ឌី​ វិញ គាត់​បង្រៀន​ពិបាក​យល់​ណាស់ (ចង់​យល់​ជាង​នោះ​ ច្រើន​ត្រូវ​ទៅ​រៀន​កួ​ជាមួយ​គាត់ ហាហា…)។
    ប៊ុនហេង​ និយាយ​ត្រូវ​ សម័យ​នេះ​ហើយ​គួរ​តែ​ជា​ភាសា​អង់​គ្លេស។

  8. កុំ​ភ័យ​អី! ខ្ញុំ​ក៏​អត់​ចេះ​ដែរ! បាន​ពីរ​នាក់! :mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s