មានមុខមកវិញហើយ!!


ភាពកង្វល់ ខ្វល់ខ្វាយ ទុក្ខទោម្នេញទាំងឡាយរលាយខ្សល់នៅថ្ងៃនេះ អ្វីដែលខ្ញុំរង់ចាំយ៉ាងតក់ស្លុតបានក៏បញ្ចប់នៅថ្ងៃនេះដែរ អារម្មណ៍រំភើបជាង​វេលា​ប្រកាស​លទ្ធផលបាក់ឌុបទៅទៀត។ បន្ទាប់ពីប្រលងចូលតិចណូថ្ងៃទី១០ រហូតដល់ថ្ងៃប្រកាសលទ្ធផលសិស្សជាប់ជាស្ថាពរគឺថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ដែលជា​ថ្ងៃប្រកាសលទ្ធផលអាហារូបករណ៍សំរាប់សាកលវិទ្យាល័យនិមួយៗ មានអារម្មណ៍យូរដូចម៉ឺនឆ្នាំ…..

ពេលម៉ោងប្រហែល៣ខ្ញុំក៏ទៅនាយកដ្ឋានឧត្តមសិក្សាដើម្បីរង់ចាំមើលលទ្ធផលខ្លួន ព្រោះខ្ជិលទៅដល់តិចណូវាឆ្ងាយពេក ឈរនៅមុខនាយកដ្ឋាន​នោះប្រហែល២០នាទីនៅឃើញមិនទាន់ចេញលទ្ធផលទៀត ខណៈពេលដែលកំពុងភ័យអរៗ ស្រាប់តែសំលេងទូរស័ព្ទរោទិ៍ ខំស្រែកផង​ស្តាប់ផង​ព្រោះ​ថ្ងៃនេះសេវាដូចជាមិនសូវល្អ និយាយចប់ដាក់ទូរស័ព្ទចុះ ធ្វើមុខញឹមៗអត់ហ៊ានសើចទេ ខ្លាចគេថាឆ្កួត!!!ដឹងថាមានរឿងអ្វីទេ???

ខ្ញុំជាប់អាហារូបករណ៍នៅតិចណូហើយ!!!

ហាហាហា ថ្ងៃនេះមានអារម្មណ៍ថាខ្ញុំនិយាយដូចមនុស្សធំទេ ព្រោះកំពុងរៀនធ្វើមនុស្សធំត្រៀមចូលរៀនសាកលវិទ្យាល័យ ហិហិហិ

Advertisements

24 responses to “មានមុខមកវិញហើយ!!

  1. ខ្ញុំបាទឈ្មោះ រស់ ឌុល រស់នៅខេត្ដកែប។ ហើយក៏បានបញ្ចប់ទុតិយភូមិដែរ ប៉ុន្ដែខ្ញុំមិនបានទៅដាក់ពាក្យនៅ
    សាលាណាទេ។ ប៉ុន្ដែដឹងថា ចាបហួយបានជាប់ទិចណូ ខ្ញុំជួយទ្រេចអរជាងខ្លាំង។ ខ្ញុំគិតថា ចាបហួយឯងបាន
    រៀនសាលានឹងមុខជាទទូលបានចំណេះដឹងកាន់តែរច្រើនបន្ថែមទៀត ជាពិសេសនោះអ្នកអាចរកការងារធ្វើ
    ល្អៗជាច្រើន។ ដឹងទេថាៈ មិត្ដរបស់ខ្ញុំឈ្មោះ សែតប៉ុនថៃវាក៏ប្រឡងចូលទិចណូដែរប៉ុន្ដែ ទទូលបានលទ្ធផលមក
    គួរឱ្យសោកស្ដាយណាស់ព្រោះវាមិនបានជាប់នឹងគេ។ ចំណែកមិត្ដខ្ញុំមួយមួយឈ្មោះ ខែន សុភ័ក្រ បានទៅប្រ
    ឡងចូលខាងMedia ប៉ុន្ដែទូលបានលទ្ធដូចប៉ុនថៃដែរ។ ចំណែកខ្ញុំវិញបានទៅដាក់ពាក្យបំរើការនៅ
    វើបសាយ http://www.sabay.com/blog ទទូលលទ្ធផលមុនដំបូងគឺវា អាចទទូលបាន ប៉ុន្តែនៅគេហៅសម្ភាសន៍ គិតថាប្រហែលទទូលលទ្ធផលដូចមិត្ដរបស់ខ្ញុំទាំងពីរនាក់ហើយ។

    ជាចុងក្រោយខ្ញុំជួនពរអ្នកទទូលបាននូវចំណេះដឹងកាន់ច្រើន នឹងជាពិសេសទទូលបានការងារល្អមួយ
    សំរាប់អ្នកទៅថ្ងៃអនាគត់ ទន្ទឹមនិងនេះសូមឱ្យចាបហួយទទូលបាននូវសម្រស់កាន់ស្អាត និងគ្រូសារទទូលបាន
    នូវវិបុលសុខគ្រប់ប្រការ។
    ពីខ្ញុំ
    រស់ ឌុល មិត្ដរួមប្លក
    ខេត្ដកែប។

  2. អប់​អរសារទរ​ផង ដែល​ប្រឡង​ជាប់​អាហាររូបបករណ៍​រយៈពេល​ ៥ឆ្នាំ និង​បាន​ចេញ​ទៅ​រៀន​នៅ​បរទេស​ទៀត​។
    ពិត​ជា​ពូកែ​មែន…!!!

  3. ទើបតែឃើញមុខ!! ចង់ភ្លេចទៅវិញបាត់ហើយហ្នឹង!!
    តែមិនអីទេ បង!!! ចូលមើលប្លក​ ខ្ញុំតិចទៅ ក្រែងបានសើចខ្លះ!!!!

  4. អបអរសាទរ។ ហើយនឹងរៀនខាងអីនៅតិចណូ?

    • អរគុណបងសុភាច្រើន រៀនអ្វីដូចជាអត់សូវដឹងទេ ចាំមើលរៀនថ្នាក់មូលដ្ឋានចប់ មុខណារៀន​សប្បាយ​ជាងគេ រើសអាណុងហើយ ហិហិ

      • ដូចជាមិនដឹងមុខណាសប្បាយទេនៅតិចណូហេហេ។ ឃើញពូម៉ាករៀនខាង គីមីអាហារ អគ្គីសនី និង ម៉េកានិច ស្រវឹងញឹកញ៉ាប់ណាស់​ព្រៅតែទៅ visit​នៅ tiger ។ ថាលេងទេ ហេហេ

        ខ្ញុំមានក្មួយស្រីមួយទើបតែប្រលងជាប់នៅតិចណូដែរ តែអត់បានអាហារូបករណ៏ផង។

        • ម្នាក់ណាដែរ??? ហេងសយបានរៀនថ្នាក់ជាមួយគ្នាផងក៏មិនដឹង ខ្ញុំ​ភ័យ​ណាស់ព្រោះពួកអ្នករៀនតិចណូថាយ៉ាប់ណាស់ ពិបាករកការងារធ្វើសំរាប់​ស្រីៗ មែនទេបងសុភា??

          • ខ្ញុំមិនគិតថាពិបាក ឫងាយរកកាងារធ្វើទេ។ សំខានគឺចេះអោយច្បាស់ទៅ ស្រីនឹងប្រុស ដូចជាគ្មាអីត្រូវបែងចែកផង។

            ក្មួយខ្ញុំត្រកូនផ្តើមដោយអក្សរ H ។ បើភួយឡៃឯងត្រកូលអក្សរដូចគ្នា ប្រហែលនឹងរៀនថ្នាក់ជាមួយគ្មាហើយ

  5. ម្តងនេះខ្ញុំមានមុខមាត់ដោយសារអ្នកឡៃហើយ 😀

  6. ម៉េច​ហើយ Que អត់​លាង​ចាន​ទៀត​ទេ​អ្ហី?

  7. ជួយណែនាំផង!

  8. អបអរសាទរ! ភុយឡៃ!

  9. ជួយត្រេកអរផងណា ហេហេ ពិតជានារីជើងខ្លាំងក្នុងភូមិមែន សូមសរសើរៗៗៗៗៗៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s