សប្បាយចិត្តរឺក៏?


ទំរាំតែគេប្រកាសលទ្ធផលប្រលង!!ម៉ែអើយ ម៉ោង៤ល្ងាចណោះ ខំទៅតាំងពីម៉ោង១ថ្ងៃ កំពុងតែភ័យញ័រជើងហើយ នៅធ្វើបាបសិស្សទៀត!! អង្គុយនៅគំលាតគុម្ពផ្កា អត់ហ៊ានទៅជិតមេក្រូទេ ព្រោះភ័យពេក ហើយណាមួយបន្ទប់ខ្ញុំលេខ២៨ណោះ គឺយូរ​ណាស់បានដល់ តែអ្វីដែលខ្ញុំទន្ទឹងរង់ចាំក៏បានមកដល់ ខ្ញុំក្រោកឈរឡើងហើយដើរ​សន្សឹមៗទៅមុខមេក្រូ៖
លេខតុទី៦៨២​ អ៊ឹង ភុយឡៃ បាន B លោតចង់ជ្រុះថ្លើមទោះបីជានិទ្ទេសនេះមិនមែន​អ្វីដែលខ្ញុំប៉ងក៏ដោយ ព្រោះលឺគេថាបានAតែម្នាក់ ហើយមានការតម្លើងពិន្ទុទៀត រញ៉េរញ៉ៃដល់ក។

  • ភាសាខ្មែរ:68/100
  • គណិត:107/125
  • រូប:62/75
  • គីមី:36/50
  • ជីវ:35/50
  • ផែនដី:18/25
  • ប្រវត្តិ:34/37
  • ភូមិ:30/35
  • ពលរដ្ឋ:43/50
  • អង់គ្លេស:42/50

ពណ៌តំណាងអារម្មណ៍: មិនពេញចិត្ត មិនសូវពេញចិត្ត ពេញចិត្ត

25 responses to “សប្បាយចិត្តរឺក៏?

  1. ពូកែមែន! ងៃណាជប់លៀង? 😆

  2. បាន B ហើយនៅមិនពេញចិត្តទៀត?

  3. ពូកែ​មែន​ប្អូន​ស្រី! ពិន្ទុ​មិន​មែន​ជាអ្វីៗ​ទាំង​អស់​នោះ​ទេណ៎ា!

  4. សូមអបអរសាទរ ប្អូនៗញ៉ុមបាននិទ្ទេស D គ្រប់គ្នា

  5. សូមអបអ​សាទរ ហើយ​ឥឡូវ​ចង់​រៀនអី​ត?

  6. អប់អរសាទរអ្នកឡៃអើយ!

  7. និទ្ទេស​ A បាន​អ្នក​នៅ​ក្រុង សៀមរាប អង្គរ គេ​ជាសិស្ស​ពូកែគ្មាន​អ្នក​ណា​ប្រៀប​បានទេ
    ម៉ប្រទេសកម្ពុជា​បាន​តែ​និទ្ទេស​ A តែ​ម្នាក់​ពិត​ជា​អស្ចារ្យ​មែន​ សូមសរសើរ

    ហើយ​សូម​ជូន​អបអរសាទរ​ផង​ដែល​បាន​និទ្ទេស បេ 😀 ពូកែ​មែន…!!

  8. អប​អរ​សាទរ ភុយឡៃ….បាន ៩៩.xxx … ប៉ុន្មានដែរ?

  9. សូម​ជួយ​អបអរសាទរ! បាន​ពិន្ទុ​សរុប​ប៉ុន្មាន​ដែរ?

  10. អបអរ​សាទរ​ផង​ណា៎! ពូកែ​ដល់​ហើយ! ^^

  11. ហា​ ហា ឆ្នាំ ២០១១ នេះ អ្នកបាន A គជើងគ្នា
    >98.5xx ក៏បាន B ដែរ!

ទំលាក់ មួយចំលើយតប ទៅ phuylai បោះ​បង់​ការ​ឆ្លើយ​តប