មកវិញហើយ!


ខំសន្សំពេលវេលារៀន មិនហ៊ានមកលក់ចាប់ហួយទេ គឺដើម្បីការប្រលងឆមាសទី២​ដែល​​ធ្វើឡើងកាលពីថ្ងៃច័ន្ទ អង្គារ ពុធកន្លងទៅនេះ!! មានអារម្មណ៍ថាដូចរាងស្រួល​ជាង​ឆមាស​ទី១ទាំងវិញ្ញាសាទាំងស្ថានភាពក្នុងបន្ទប់​ប្រលង គឺធ្វើបានពេញៗ​គ្រប់មុខ​ទាំងអស់ តែ​​មិនមែនសុទ្ធតែត្រូវទាំងអស់ទេ គឺមានព្រាវដែរ ហិហិ តែរឿងមួយ​គិត​ទៅ​ដូចអន់ចិត្តដែរ គឺ​រឿងបែកវិញ្ញាសាប្រលងស្ទើគ្រប់មុខ ចេញពីបន្ទប់ប្រលងលើកណាលឺ​តែមិត្តភក្កិគេ​ជជែក​រឿងបែកវិញ្ញាសាចំលងឡើងចុកដៃ ឯថ្នាក់ខ្ញុំវិញគឺគ្មានទេលោក​អើយ​ គឺបាន​ប្រវត្តវិទ្យា​​មួយគត់ ក្រៅពីនឹងបែកដែរតែបែកញើស!! ថ្ងៃអង្គារអាទិត្យ​ក្រោយបិតលទ្ធផលហើយ សង្ឃឹមថានឹងល្អជាងឆមាសទី១ចុះ!!

Advertisements

23 responses to “មកវិញហើយ!

  1. ល្អម្យ៉ាងដែរ!
    ប្អូនស្រីរបស់ខ្ញុំក៏ប្រលងដែរ!

  2. ខ្ញុំឮថា បែកតែមុខវិជ្ជាជីវៈមួយទេ… ??

  3. អ្នកក្នុងថ្នាក់នុងពិតជាអន់មែន គេបែកគ្រប់កន្លែងហើយមិនដឹងទៀត 😀

  4. ប្រឹងសន្សំពេលរៀនយ៉ាងហ្ហឹងហើយត្រូវតែបានទទួលលទ្ធផលល្អ!
    អត់់យលបែកវិញ្ញាសាប្រលង?សូមពន្យល់់ប្រាប់់ផង,បែកយ៉ាងម៉េច​?
    វ៉ាងកងហើយឫនៅ?សូមស្វាគមន៏ចូលភូមិវិញ!

  5. ជីវៈបែកមួយហើយ ចុះផែនដីមានបែកអត់??

  6. បែកផែនដី ហេហេ:D
    ស្វាគមន៍ដែលត្រឡប់មកភូមិវិញ! សង្ឃឹមនិងជូនពរឲ្យជាប់បាននិទ្ទេសល្អណា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s