វេបសាយសំរាប់ទូរស័ព្ទ!!


កាលពីងៃអាទិត្យមុនទៅបណ្ណាគារIBCជាមួយមិត្តម្នាក់ ដើររាវសៀវភៅគេឡើងខ្ទេច សៀវភៅ​រឿងស្តើងៗឈរអានយកតែម្តងបានចប់ពីរបីរឿងដែរ ស្រាប់តែឃើញសៀវភៅ​”រៀន​បញ្ចូល​កម្មវិធីហ្គេមទូរស័ព្ទដោយខ្លួនឯង” ចៃដន្យសៀវភៅនឹងគេគ្របផ្លាស្ទិចជាប់​បាត់​ហើយ បើកមើលអត់បានផង តែក្រលេកភ្នែកអត់ឃើញមានគេឈរមើលផង ក៏លួច​បក​មើលតិចទៅ លួចកត់ទុកវេបសាយសំរាប់ទូរស័ព្ទបានខ្លះដែរ៖

ចាំងៃណាបានទៅទៀត ចាំលួចមើលទៀត!!ទៅតែ៣ដងអស់ហើយ!!

Advertisements

37 responses to “វេបសាយសំរាប់ទូរស័ព្ទ!!

  1. មានអី ល្អតើ តែម្តងម្កាលបានហើយ ក្រែងថ្ងៃណាមួយយើងបង្ខំចិត្តធ្វើដូចអត់ស្គាល់គ្នាណា 😀 ចេះ ក្រលែករកមើលគេផង អត់ដឹងថាគេកំពុងតាមដានឯងតាម…ប្រយ័ត្ន Cameras ពិសេសមនុស្សស្រី កំពស់ម៉ាល្មមស្តង់ដារISO ឥរិយាបទ ដើររាងញាប់បន្តិច ហើយមាន ប្រជ្រុយចំបបូរមាត់.. បើខ្ញុំវិញតាមមើលអត់ដាក់ភ្នែកសោះហើយ 😉 និយាយលែងទេ, រីករាយដែលបានស្គាល់ 😦

  2. ដល់ម្លឹងផងអ្នកឡៃ!!!!!!

  3. បើចង់បានវ៉េបសាយសំរាប់ទូរស័ព្ទម្តេចមិនប្រាប់ខ្ញុំ? ខ្ញុំធ្លាប់ធ្វើការនៅទស្សនាវដ្តីបច្ចេកវិទ្យាទូរស័ព្ទដែលតើ!

  4. ចាំ​មើល​ប្រាប់​ម្ចាស់​ហាង​គេ​ហើយ!

  5. ចង់ដាក់ប្រវត្តិរួបដែលតែច្រើនទំព័រពេក។ ប្រសិនបើចង់មើលប្រវត្តិរួបខ្ញុំ phuylai អាចចូលទៅកាន់វ៉ិបសាយ http://www.oygcambodia.org -> About us (Then find my name tov) ។​ វារាងហួសសម័យតិចហើយព្រោះអត់បាន upload អាថ្មី។

  6. ជាចៃដន្យ បើកមើលព័ត៌មានស្រុកខ្មែរ ស្រាប់តែឃើញ ប្លុកជាភាសាខ្មែរ​ ម៉ាកំភ្លុស។ ច្រើនពេក មិនដឹងមើលមួយណា ក៏សម្រេចចិត្តមើលកម្សាន្តចុងសប្តាហ៍ ក្រែងលោហ៍មាន​រឿងមើលបន្ធូរអារម្មណ៍ ស្រាប់តែប៉ះសុទ្ធតែលំហាត់គណិត។​ ចាប់អារម្មណ៍ដែរ អានមួយ​ត្រួស ក៏ដាក់មួយសំណួរតូច ជូនម្ចាស់ផ្ទះ មានអី ម្ចាស់ផ្ទះទទួលរាក់ទាក់ដែរ អ៊ីចឹងក៏មកលេង​ទៀតទៅ។ មកលេងម្តងជាពីរដង ទើបដឹងថាម្ចាស់ផ្ទះ ពូកែទាំង គណិត ពូកែទាំងអក្សរសាស្ត្រ។​ ខ្ញុំសូមសរសើរដោយស្មោះ។ ចងសួរសំណួរវិទ្យាសាស្រ្ត ដូចជា​ទាក់ទងនឹងគីមី រូបវិទ្យាវិញ យ៉ាងណាដែរ? ខ្ញុំចាប់អារម្មណ៍វិទ្យាសាស្ត្រពេក តែមិនឃើញ​មានប្លុកភាសាខ្មែរណាគេសរសេរសោះ។ ចង់បង្កើតប្លុកមួយខ្លួនឯង តែមិនចេះ​ ចេះតែបើក​មើលរបស់គេ ហើយសួរម្ចាស់ផ្ទះគេ។ គួរខ្មាស់គេមែន។​ អូហ៍ សរសេរវែង​ពេក តិចគេលែងឲ្យចូលលេងផ្ទះគេទៀតទៅ៕

    • ហិហិ អរគុណដែលបានសរសើរ!!បងភាអាច​សួរបានម៉ាសេរីខាងវិទ្យាសាស្រ្ត តែខ្ញុំប្រហែលឆ្លើយអត់បានម៉ាសេរីតាមទេ ព្រោះជួនកាលចេះអត់ដល់ ត្រឹម​ទី១២​ចុះក្រោមអាចពិចារណាបាន!!ហើយខ្ញុំស្វាគមន៍ជានិច្ចរាល់វត្តមាននិងវាចាររបស់បងជានិច្ច!!

  7. អរគុណណាស់ អ៊ីចឹង។ ទំនេរពី ទីពិសោធន៍ មានកន្លែងចូលញ៉ាំទឹកតែហើយ នៀក៕

  8. ពិតជាស្តាយអតិតកាលណាស់!

    I can look to the teers past and laught, but could not look to the happy past and cry.

    កុំស្តាយអី!​ ព្រោះវាកន្លងផុតទៅហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s