ត្រលប់ពីសមរភូមិវិញហើយ!!


អស់រយះពេល២ថ្ងៃកន្លះលើវាលសមរភូមិដ៏ធំធេង ស្ទើរតែរកកំលាំងនិយាយស្តីមិនបាន ប្រលងហើយធ្លាក់ខ្លួនឈឺ ស្អកកឡើងបែកសំលេងអស់លីង តែមិនដឹងលទ្ធផលយ៉ាងណា​យ៉ាងណីទេ!! សង្ឃឹមថាអាចបានល្អទៅចុះ យ៉ាងណាកុំអោយតែខ្មាសគេបានហើយ!!

Advertisements

12 responses to “ត្រលប់ពីសមរភូមិវិញហើយ!!

  1. ប្រឡង​ឆ្នាំ​នេះ​តើ​វិញ្ញា​សារ​ពិបាក​ឬ​ក៏​យ៉ាប់????

    • លឺគ្រូខ្ញុំថាឆ្នាំនេះវិញ្ញាសាប្រលងមានការពិបាកជាងឆ្នាំមុនច្រើន ពិបាកយកបានពិន្ទុពេញណាស់!
      រូបវិទ្យា ខ្ញុំប្រហែលជាបានល្អជាងគេ ព្រោះម្សិលមិញខ្ញុំទៅសុំមើលអត្រាកំណែរបស់លោកគ្រូ មើលទៅដូចជាមិនខុសអីទេ!!ក្រៅពីនឹង ដូចជាខុសនេះ​តិច​ខុសនោះតិច ពិបាកថាដែរ!

  2. ស្មានតែត្រលប់់មកពីច្បាំងនៅឯណា?
    ប្រលងសោះ!

    • ហិហិ ដូចច្បាំងដែរនឹងណា ភ្លេចបាយភ្លេចទឹក!

      • ហេហេ…ច្បាំងជាមួយសិស្សរួមថ្នាក់់?និយាយលេងទេ..
        ចឹងសូមនិយាយលេងតិចពីដើមពាក្យខ្មែរខ្លះ!
        ពាក្យថា៖

        ច្បាំង៖ កើតមកពីការកាប់់ដាវឮសូរឆាំងៗ..ពីដើមញតែសូរឆាំងៗ
        ជាសូរប៉ះទង្គិចគ្នារវាងដាវនឹងដាវ ..ចឹងទៅជាថាច្បាំងសំដៅទៅលើការវាយគ្នា
        តែម្ដងទៅ..

        សង្រ្គាម៖ តាំងសម័យមានកាំភ្លើង និងសម័យបច្ចុប្បន្ន ..ពាក្យនេះ
        ទំនងកើតមកពី ៖ សូរគ្រឹម ៗ រួចទៅជា សូរគ្រាមៗ..ដូចឮគ្រាប់់បែកឫគ្រាប់់ប្លោង
        ពេលធ្លាក់់មកលើដីឮសូរគ្រឹម គ្រាម..ហេហេ។
        យូរទៅៗ សងគ្រាម…
        ទៅជាសង្រ្គាម។

        គេង៖ មកពី គ្រេង សំដៅដំណើរក្របីពេលវាផ្ដួលខ្លួន ឮសូរគ្រេងក្នុងថ្លុកភក់់
        យូរទៅៗ ថាគេង សំដៅក្របីពេលវាផ្ដួលខ្លួនគេងត្រាំភក់់ ដូចជាទំនងផស់់គេ..
        ម៉ែនិងឱៗ ពេលមកដល់់ផ្ទះពីធ្វើការស្រែ ទៅជានិយាយនឹងកូនថាគេងៗៗចឹងទៅ..ហេហេ!!!

        ឆាម៉ី ៖ ឆាចេញមកពីពាក្យចិន ..ម៉ីក៏ពាក្យចិនដែរ…ពេលចិនយកម៉ី
        មកដាក់់ក្នុងខ្ទះលើភ្លើង មានខ្លាញ់់ ឮសូរ ឆាៗៗ..ចឹងក៏នាំគ្នាថាឆាៗៗចឹងទៅ ហិហិ!!!

        បាញ់់ឆេវ ៖ ភាសាយួន ..បាញ់់ថានំ…ឆេវ ( មិនមែនឈេវ ដែលថាខឹងទេ?)
        ពេលគេចាក់់នំហ្នឹងក្នុងខ្ទះក្ដៅខ្លាំងមានខ្លាញ់់ ឮសូរ ឆេវៗៗៗ…
        ចឹងក៏ទៅជានាំគ្នាថា នំ បាញ់់ឆេវទៅ! តែពេលយើងខឹង ព្រោះញុំាវាទៅអត់់
        ឆ្ញាញ់់ គេហៅថាបាញ់់ ឈេវ ក៏បាន ដែរ,,,ហិហិ!!!

        ពាក្យខ្មែរ ផ្សេងៗទៀតដូចជា៖

        បុរស ជាពាក្យមកពីភាសាបាលីនិងសំស្រ្កិត ដែលក្នុងវចនានុក្រមរបស់់
        សម្ដេចជួន ណាត ប្រែថា អ្នកបំពេញចិត្តមាតាបិតា,អ្នកបំពេញចិត្តស្រ្តី,អ្នកដែល
        បំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ( ប្រុស)។ន័យមួយទៀតថាអាត្ម័ន ,ចិត្ត។

        ផ្ទុយទៅវិញ ខ្ញុំបានរកឃើញថាមិនអញ្ចឹងទេ..វាជាពាក្យក្លឹង ដែលកើតចេញមកពី
        ពាក្យថាPurusha ដែលមានន័យថា ឈ្មោល ។តែដោយភាសាខ្មែរត្រូវការ
        និយាយកាត់់ខ្លី ក៏ថា purush ហើយក៏ដូរ P ទៅជាBដែលយើងអានថា
        បុរស ហើយក្រោយមក ក៏និយាយកាត់ឫពង្រួញខ្លី តទៅទៀតថា ប្រុស គឺ
        គ្រាន់់តែយក រ មកធ្វើជាជើងរបស់់ ប វិញ ជាការបង្រួញ ស្រេច..ហេហេ!

        ពាក្យថាស្រី ៖ ជា ពាក្យទំនងណាស់់កើតចេញមកពី cri (c cédile =s)
        ជាភរិយារបស់់ព្រះសិវៈ ឫ ព្រះឥសូរ ដែលហៅយ៉ាងនេះមកពីស្អាត ក្មេង
        គិតអោយសព្វទៅ អោយតែក្មេង ទៅបីសម្ផស្សមិនសូវបានក៏ទាក់់ទាញភ្នែក
        ហើយឃើញថាស្អតាជាងពេលចាស់់ ដូចបុប្ផា ដែលនៅក្រពុំ ស្អាត ជាងបុប្ផា
        ដែលរុះរោយ។ ចឹង ស្រី សំដៅន័យ៖ ភាពស្អាត ក្មេង ដែលចេញមកពីគំនិត
        ចំពោះ ភរិយារបស់់ព្រះឥសូរ។

        ស្រ្តី ខុសពី ពាក្យ ថាស្រី ត្រង់់ ថាស្រីក្មេងជាង មានសំរស់់ជាង ។
        ចឹងហើយបើថានរណាជាស្រ្តី គឺបែរជានឹកថា មានភាពចំណាស់់ រាងចាស់់
        ចឹងគឺមិនដូចពាក្យថាស្រី នោះទេ!!ហេហេគេបានធ្វើអោយពាក្យនេះប្រើ
        សមជាមួយនឹងពាក្យបុរស រីឯ ប្រុស ដែលក្មេងជាបុរស ប្រើសមទំនងជា
        គូនឹង ពាក្យ ស្រី នោះអី?។មានពាក្យជាច្រើនៗទៀតដែលខ្ញុំបានកត់់ចំណាំទុក តែមិនមែនរកឃើញញក្នុងវចនានុក្រម នោះទេ។

  3. ស្អកករ រឺរោយស្រពន់ករអ្នកឡៃ? គិតថាស្រពន់ករទេមើលទៅ ព្រោះប្រយុទ្ធមើព្រឺយ៉ុងពេក!​ ហេ ហេ! កាលសម័យខ្ញុំប្រលងវិញ ក៏ស្រដៀងអ្នកឡៃឯងដែរ!

  4. អត់មានរបូសទេអី បងកញ្ញា ភូលៃ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s