រឿងខកចិត្តចេះតែកើតឡើងរហូត!


មានអារម្មណ៍ថាចិត្តស្រាលដូចសំលី ដូចជាចង់ហោះហើរម៉េចមិនដឹងទេ ដៃជើង​ដូច​ជាលែងចង់កំរើក ចង់តែបិទភ្នែក បិទត្រចៀក លែងចង់ដឹងរឿងអ្វីទាំងអស់!!! ការខំប្រឹង​ប្រែងរហូតមកនេះ ត្រូវរលាយខ្សល់ដូចផេះផង់ តើខ្ញុំធ្វើខុសអ្វី?

ប្រលងសិស្សពូកែក៏មិនជាប់ ប្រកួតបាល់ទះត្រូវយកលេខ១និងលេខ២ហើយបែរជា​ចាញ់​​សាលាផ្សារដើមថ្កូវ​ ធ្លាក់ទៅយកលេខ៣លេខ៤វិញ ទៅប៉ះវត្តភ្នំទៀត!! មិនគួរណា​ចាញ់​សាលានឹងសោះ ចឹងបានថា​អោយតែសមាជិកក្រុមមិនសាមគ្គីគ្នា ប្រចាំគ្នា ចូល​ចិត្ត​​​ស្តី​​បន្ទោសអោយគ្នា លទ្ធផលមិនដែលល្អប្រសើរទេ!! រឿងដែលខ្ញុំមិនសប្បាយ​ចិត្ត​ទៀតនោះគឺមិនគួរណាមិត្តខ្ញុំមិនជឿលើការចាប់សេវាខ្ញុំសោះ គេតែងតែរត់ចូលមក​ចាប់​ជំនួស បាល់នឹងចេះតែខូច គ្រាន់តែកំហុសឆ្គង១ដង២ដងសោះ គេធ្វើចឹង!! ដល់ចឹងទៅ​ លែងចង់ចូលប្រកួតទៀតហើយ ចាំមើលលេងឈ្នះវត្តភ្នំអត់?

Advertisements

15 responses to “រឿងខកចិត្តចេះតែកើតឡើងរហូត!

  1. គិតអីច្រើនអ្នកឡៃអើយ! បើមើលជាដំណោះស្រាយវាចេញជាដំណោះស្រាយ តែបើមើលជាបញ្ហាវាចេញជាបញ្ហាហើយ!

  2. គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​ឯណា​​គ្មាន​បានការ​ ហើយ​ចេះ​រលត់​រលាយ​នោះ​ទេ។ តែ​ការ​ដែល​យើង​ឈប់​ខិត​ខំ​ មិន​ធ្វើ​អ្វី នោះ​ទេ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​គ្មាន​បានការ។

    ពេល​អ្នក​ប្រលង​ធ្លាក់ តើ​អ្នក​មាន​បាន​ភ្លេច​រូបមន្ត​ដែល​បាន​រៀន​ទេ? សូម​កុំ​ភ្លេច​ថា​ ការ​ប្រលង​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​ដែល​លោកគ្រូ​រឺ​អ្នក​គ្រូ​គាត់​ចង់​ដឹង​សមត្ថ​ភាព​របស់​យើង​តែ​ប៉ុននោះ។ ហើយ​ការ​ប្រលង​រមែង​មាន​រយៈពេល​ខ្លី​។ ដូច​ច្នេះ​បើ​យើង​មិន​ចេះ​ធ្វើ​លំហាត់​ហ្នឹង​ មិន​មែន​មាន​ន័យ​ថា​យើង​អន់នោះ​ទេ គ្រាន់តែ​យើង​មិន​ដែល​ឃើញ​ រឺក៏​ភ្លេច​រូបមន្ត​តែ​ប៉ុននោះ។ ការ​ប្រលង​សិស្សពូកែ​លើក​នេះ​ គ្រាន់​តែ​ជា​ការ​សាក​ល្បង​សមត្ថ​ភាព​របស់​ប្អូន​តែ​ប៉ុននោះ។ ទោះ​បី​ជា​ជាប់​ក្តី ធ្លាក់​ក្តី វា​គ្រាន់តែ​ជា​ការ​សាក​ល្បង​សមត្ថភាព​ប៉ុននោះ​។ ពេល​ដែល​យើង​ប្រលង​ធ្លាក់​ យើង​គួរ​អរគុណ​លោក​គ្រូ​ដែល​បាន​ដាក់​វិញ្ញាសារ​នោះ ព្រោះ​គាត់​បាន​ធ្វើ​អោយ​យើង​ដឹង​ខ្លួន​ថា​យើង​នៅ​មិន​ចេះ​ត្រង់​នេះ​ រឺ​ត្រង់​នោះ។ តែ​បើ​យើង​ប្រលង​ជាប់​វិញ វា​រឹត​តែ​ធ្វើ​អោយ​យើង​មាន​ជំនឿ​លើ​ខ្លួន​ឯង​ជាង​មុន​ទៀត។

    បង​សុំ​សួរ​ប្អូន​មួយ។ តើ​ប្អូន​អាច​រាប់​ឈ្មោះ​សិស្ស​ពូកែ​ទូទាំងប្រទេស ចំណាត់​ថ្នាក់​​លេខ​១​ផ្នែក​គណិត​វិទ្យា​ពី​ឆ្នាំ១៩៩៧​ រហូត​មក​ដល់​ឆ្នាំ​មុន​នេះ​រឺ​ទេ?? បង​មិន​ជឿថា​ប្អូន​អាច​ឆ្លើយ​បាន​ទាំង​អស់​ទេ។ គឺមេដាយ​ និង​កេរ្តិ៍ឈ្មោះ​អស់​ទាំង​នោះ​បាន​កប់​បាត់​ទៅ​ក្នុង​អតីតកាល​អស់​ហើយ​។ ក្នុង​អ្នក​ជាប់​ចំណាត់​ថ្នាក់​ទាំង​នោះ​អាច​មាន​អ្នក​ខ្លះ​គ្មាន​ការ​ងារ​ធ្វើ​ រឺ​ក៏​ឈឺ ក៏​អាច​ថា​​បាន។​ ​

    ដូច​នេះ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ឥឡូវ​នេះ។ ឥឡូវនេះ​ប្អូន​ចង់​ធ្វើ​អ្វី?

    ឧទាហរណ៍​ថា​ប្អូន​ចង់​ធ្វើ​អ្នក​ស្រាវ​ជ្រាវ​គណិតវិទ្យា​ម្នាក់​ក្នុង​ជិវិត​របស់​ប្អូន។ ដូច្នេះការ​ប្រលង​នេះ​គ្មាន​ឥទ្ធិពល​អ្វី​សោះ​នៅ​ពេល​ក្រោយ។ អ្វីដែល​ប្អូន​ត្រូវ​ធ្វើ​ឥឡូវ​គឺ ខំរៀន​កន្លែង​ខ្វះ​ខាត​របស់​ប្អូន​​ថែម​ទៀត។
    តែបើ​ទៅ​ថ្វៃអនាគត​ ប្អូន​នឹង​ធ្វើ​ការ​ដែល​មិន​ទាក់​ទង​នឹង​គណិត​វិទ្យា​ដែល​ប្អូន​កំពុង​រៀន​សោះ នោះ​ការ​ប្រលង​លើក​នេះ រិត​តែ​លែង​គិត​ទៅ​ទៀតហើយ​។

    ចូរ​សួរ​ខ្លួន​ឯង​ថា តើ​ចង់​ធ្វើ​អ្វី​ទៅ​ថ្ងៃអនាគត។ ហើយ​ដើម្បី​ធ្វើ​អ្វី​នោះ​បាន​ តើ​ឥឡូវ​ប្អូន​ត្រូវ​ធ្វើ​អ្វី? ជិវិត​របស់​ប្អូន គឺ​ប្អូន​ជា​អ្នក​ដើរ​ ជា​អ្នក​ខិត​ខំ​ប្រឹង ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វី​ៗ​ទាំងអស់​។ មិន​មែន​ដោយ​សារ​អ្នក​នេះ​ រឺ​ហេតុ​នេះ​ ទើប​បាន​ជា​ខ្ញុំ​ដូច​នេះ​ រឺ​ដូច​នោះ​ទេ។​

    សង្ឃឹម​ថា​បង​ អាច​ជួយលើក​ទឹក​ចិត្ត​ប្អូន​បាន​បន្តិច​ចុះ។

    (ខ្ញុំ​ហៅ​ប្អូន​ព្រោះ​ឆ្នាំនេះ​ខ្ញុំ​មាន​អាយុ​២៥​ឆ្នាំហើយ។)

    • អរគុណបងច្រើនហើយ!!​មនុស្សខ្ញុំពូកែគិតច្រើនណាស់ រឿងបន្តិចបន្តួចក៏អាចធ្វើអោយខ្ញុំ​ឈឺក្បាល ខ្វល់ប៉ុន្មានថ្ងៃដែរ ឥលូវលេងចាញ់វត្តភ្នំមែន កាន់តែខូចចិត្តឡើង តែ​ដល់ពេល​បានចូលមកទីនេះមានគេគាំទ្រនិងលើកទឹកចិត្តច្រើនចឹង ដូចជារាងធូរស្បើយហើយ!! ខ្ញុំខំអង្គុយទន្ទេញជាប់មាត់ដើម្បីលើកទឹកចិត្តខ្លួនឯង៖បរាជ័យជាមាគ៌ាទៅរកភាពជោគជ័យ!!ស៊ូឡើង!!

  3. កុំ​ពិបាក​ចិត្ត​ពេក ការ​ប្រកួត​ប្រជែង​ វា​តែង​តែ​មាន​ឈ្នះ​មាន​ចាញ់​អញ្ចឹង​ឯង។ សូម្បី​តែ​ខ្ញុំ​ក៏​ប្រលង​សិស្ស​ពូកែ​ធ្លាក់​ដែរ 😀 តែ​ខ្ញុំ​មិន​តូច​ចិត្ត​ទេ ព្រោះ​ការ​រៀនសូត្រ​គ្រាន់​តែ​ជា​មួយ​ភាគ​តូច​នៃ​ជីវិត​ប៉ុណ្ណោះ។ សង្ឃឹម​ថា​នឹង​បាន​សប្បាយ​ចិត្ត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ។ :mrgreen:

  4. រួច​ទៅ​ប្រកួត​នៅ​ឯណាដែរ​? ចំណែក​ខាង​នេះ​វិញ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហើយ ថែម​ទាំង​ឈ្នះ​វិទ្យាល័យ​ទួល​អំពិល ៣ ប្រកួត​ទល់​នឹង​ ២ប្រកួត​ទៀត​ផង​!

  5. បើស្មុគស្មាញខ្លាំង ជិះយន្តហោះទៅលេង អាមេរិកទៅ ហើយចាំមកលេងម្តងទៀត!

  6. ពិបាកចិត្តចឹង បើខ្ញុំវិញផឹកការាបាវអោយស្រវឹងហើយទៅច្រៀងខារាអូខេអោយសប្បាយម្ដង 😀

  7. បើបងឯងប្រលងមិនជាប់ ទុកវាជាបទពិសោធន៌មួយចុះ ខំប្រឹងអាផេ្សង ទៅ នឹងអាចជោគជ័យ យកអី្វជាបញ្ហា ប្រែក្លាយជាគុណសម្បត្តិ នោះអី្វនឹង ល្អដូចដើម។

  8. ទឹកត្នោតវារសជាតិផ្អែម ចុះទឹកចិត្តវិញផឹកទៅស្រវឹងដូចស្រាអត់?? បើផឹកទៅស្រវឹងដូចស្រា
    គិតទិញយកទៅជប់លៀងវីឡាចេញម្ដង

  9. ផឹកទឹកចិត្តស្រវឹងចិត្ត ផឹកស្រាស្រវឹងស្រា ហាហា ជិះឡានពុលឡាន ខុសគេតែខ្ញុំ
    ខ្ញុំផឹកស្រាស្រវឹងខ្ញុំវិញ បែបវិជ្ជាគុណមិនដល់ហើយមើលទៅ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s