ប្រកួតបាល់ទះតែងខ្លួន!!


អារឿងប្រលងសិស្សពូកែអីនឹងខ្ជិលគិត ព្រោះអីនាំតែខូចចិត្តខ្លាំង សំរេចថាឈប់មើល​ទៀតហើយ!! តែចំពោះការប្រកួតបាល់ទះឆ្នាំនេះ នឹងមិនធ្វើអោយដូចឆ្នាំមុនទេ ប្រហែល​​ជាយ៉ាប់ជាងមុនទៀតមើលទៅ ព្រោះទៅប៉ះជើងខ្លាំងវិទ្យាល័យទួលទំពូង កំពស់​ខ្ពស់​ស្រលះ ស្ទីលគប់ដូចមនុស្សប្រុស គ្មានលក្ខណៈអប្សរាដូចពួកខ្ញុំទេ!! អ្វីដែល​ហួស​ចិត្តគឺ អ្នករួមក្រុមជាមួយខ្ញុំបែរជាមិនគិតហាត់អោយល្អទេ ទៅជាយកពេល​ទៅដើរផ្សារទិញ​ទឹក​អប់៏(ទុកបាញ់ពេលវ៉ៃបាល់បែកញឹស កុំអោយ​ស្អុយ) ឡេការពារ​កំដៅ​ថ្ងៃ កន្សែងត្រជាក់ ម៉ាសបិទមុខអោយសអីណាវិញណ៎!!! យ៉ាប់មែនពួកនឹង!!!

Advertisements

34 responses to “ប្រកួតបាល់ទះតែងខ្លួន!!

  1. កុំអោយចាញ់គេ អ្្នកឡៃឯងទៅទិញដែរទៅ!

  2. គេចេះថែរក្សាខ្លួនបានល្អម៉េចថាគេយ៉ាប់…
    ឆាប់បោះបង់ចោលម៉េះ មិនទាន់ដល់ថ្ងៃប្រកួតផង តស៊ូឡើង មានអ្នកភូមិជាច្រើននៅចាំគាំទ្រ!

  3. ខំប្រឹងលេងឡើង ពេលឈ្នះការប្រកួតចាំខ្ញុំនាំទៅមើលគេញុំអី តើល្អទេ?

  4. ចុម! កីឡាការនី នៅទីនេះតើ ទើបដឹង!

    ហី…. អត់គិតលើការប្រលងសិស្ស….អីទេអី!

  5. ណឹងហើយ នាំគ្នាបាញ់ទឹកអប់ អោយច្រើនខ្លិនហើយម្ខាងទៀតសន្លប់អស់ទៅ

  6. អីយ៉ា! មិន​ត្រឹម​តែ​ជើង​ខ្លាំង​គណិតទេ ថែម​ទាំង​ជើង​ខ្លាំង​ខាង​បាល់​ទះ​ទៀត! ឡូយ​មែន! 😀

  7. ដាក់តាំងរបស់របរចោលចឹងប្រយ័ត្នគេលួចក្រខ្លួន :mrgreen:

  8. យូ…យូ…ខានមកលេងយូរ ព្រោះកុំព្យូទ័រ ដឹកទៅពេទ្យ! យ៉ាងណាយ៉ាងណី ទេ សិស្សចៅខ្ញុំ? បើទៅប្រកួតបាញ់ទឹកអប់នឹងគេទៅ ប្រយ័ត្នគេថា ស្រីៗ ឥលូវ លើងសាច់ដុំដៃ ហើយមានក្លិនយ៉ាប់ទៀត! ហេហេហេ

  9. អូ ជាកីឡាបាល់ទះផង ពិតជាអស្ចារ្យមែន 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s