ប្រលងឆមាសលើកថ្ងៃ!!


ការប្រលងឆមាសទី១សំរាប់ថ្នាក់ទី១២លើកថ្ងៃទៀតហើយ!! ត្រូវប្រលងចាប់ពីថ្ងៃទី៨ខែ​កុម្ភៈ ឥលូវលើកដល់ខែ៣ថ្ងៃ២០ជាង!! សិស្សខ្លះបានគេលើកថ្ងៃសប្បាយចិត្ត តែ​សំរាប់​ខ្ញុំគឺដូចជារឿងកំសត់មួយចឹង ព្រោះអីចូលឆ្នាំចិនមិនបានសប្បាយបាំងផ្លិតជាមួយគេទេ ហើយ​ណា​មួយត្រូវប្រលងអីគេនោះទៀត ប្រាកដជាមើលសៀវភៅសំកុកទៀតហើយ :(គិតថាប្រលងឆមាសហើយ អាចប្រកួតបាល់ទះដោយសប្បាយចិត្តដល់​សភាព​ការណ៍​​ផ្លាស់ប្តូរចឹងទៅ ប្រហែលជាដល់ថ្ងៃប្រកួត អារម្មណ៍មិននឹងនរទេមើលទៅ វវគេ​គប់ចូលមុខទៀត!! ការលើកថ្ងៃប្រលងនេះប្រាកដជារឿងលុយកាក់ហើយ យ៉ាប់​ណាស់​លោក​អើយ!!

Advertisements

25 responses to “ប្រលងឆមាសលើកថ្ងៃ!!

  1. ប្រឡងរាជធានីអង្កាល់ហើយ អ៊ី​ចាប់ហួយ ហើយឆ្នាំនេះគេទៅប្រឡងទូទាំងប្រទេសខេត្តណាដែរ?

  2. បងឆ្លាតប្រាកដជាមិនអីទេ!!ណ្ហើយ ទុកអោយព្រហ្មលិខិតជាអ្នកកំណត់ចុះ!!

  3. ភុយឡៃ ហា….
    បងខេមបូ សូមផ្តល់យោបល់តិចណា…

    កាលវឹកបង ប្រលងទូទាំងប្រទេសគឺវប្បធម៌ទូទៅ គេចេញ៥សំណួរ…

    ឧទាហរណ៍៖ កាលពីថ្មីៗនេះ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើង បានសំភោធឲ្យ​ប្រើប្រាស់​ស្ពាន​មួយកន្លែង​នៅ…. តើ​សមទ្ធិផលនេះ​បាន​ចូលរួម​កាត់​បន្ថយភាពក្រីក្រ​របស់​ប្រជាជន ដូចម្តេច​ខ្លះ?…..

    នេះ​ជាសំណួរ​មួយ​ក្នុង​ចំណោម​ ៥សំណួរ​ដែល​ចេញ​ប្រលង​ទួទាំងប្រទេស ឆ្នាំ២០០៥
    ចំពោះការឆ្លើយ​វិញ​ត្រូវ​រក​គំនិតសំខាន់មកសរសេរ… អាច​សរសេរជាសំនេរ ឬត្រេ…ក៏បាន..

    មានច្រើនទៀតតែមិនចាំទេ…

    និយាយចឹង កុំភ្លេច​ទៅលេង​ផ្ទះ បងណា…
    បងនឹងដាក់ លំហាត់​ប្រលង​ថ្នាក់សាលា នៅ វិទ្យាល័យហ៊ុនសែន ឈូក ,ស្រុកឈូក ខេត្ត​កំពត ដែល​បាន​ប្រលងមុននេះ ពីរ​បីថ្ងៃកន្លងមក….
    ជូនពរ សម្រេចបំណងណា…

    បងរងចាំដំណឹងល្អ!

  4. ហេហេ! ជួប​ដៃ​គូ​ប្រយុទ្ធ​មួយ​ហើយ​នៀក៎! នៅ​ក្បែរ​ខ្លួន អត់​ដឹង​អាលឺង!!! សង្ឃឹម​ថា​ថ្ងៃ​ប្រលង​នឹង​បាន​ជួប​មុខគ្នា​​ផ្ទាល់​ហើយ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s