កាដូថ្ងៃChristmasរបស់ខ្ញុំ!!


:mrgreen: មិនដឹងគួរចាប់ផ្តើមនិយាយពីណាទៅមុន!!

ល្ងាចទៅហើយ គួរតែនិយាយថាយប់ត្រូវជាង គឺប្រហែលម៉ោង៧ ស្រាប់តែទូរស័ព្ទរោទិ៍​​ក្រឺងៗ នោះគឺជាសំលេងទូរស័ព្ទម៉ាក់ខ្ញុំ។ មិនបាច់ទាយទេប្រាកដជាប៉ាហើយដែល​គាត់​កំពុងចុះតាមខេត្ត!!

ម៉ាក់ៈអាឡូប៉ា(គាត់ហៅប៉ាខ្ញុំប៉ាដែរ)!

ប៉ាៈថ្ងៃនឹងខ្ញុំឡើងមកវិញហើយ លឺថាទូរស័ព្ទអាឡេងខូច(អាឡេងជាប្អូនស្រីខ្ញុំ)​ហេ៎?

ម៉ាក់ៈចា៎!!វាដូចបង(បងនឹងគឺខ្ញុំហើយ)វាចឹងប្រើរបស់មិនដែលបានយូរ អត់ចេះ​ស្រលាញ់របស់ទេ យ៉ាប់ណាស់ពួកនឹង!!(ខ្ញុំមិនយ៉ាប់ដូចគាត់និយាយទេ)

ប៉ាៈហើយគិតម៉េច??មានយកទៅធ្វើទេ?

ម៉ាក់ៈយកទៅធ្វើ3ដងហើយនឹង ខូចកន្លែងដដែលៗ ធ្វើទៀតនាំតែខាតលុយទេ ប៉ាអើយ!!

ប៉ាៈចឹងវាមានអីប្រើ?

ម៉ាក់ៈទុកអោយវាសន្សំលុយទិញខ្លួនឯងទៅ!

ប៉ាៈវាចេះសន្សំលុយដែរ​!អត់ទូរស័ព្ទប្រើគឺពិបាកទាក់ទងណាស់!សួរវាមើល​ចង់បានទូរស័ព្ទម៉ូដអី?អោយវារើសអាថោកៗតិចទៅ!(ប៉ាខ្ញុំចិត្តល្អចឹង)

ម៉ាក់ៈអាឡេងនឹងស្រួលទេអោយតែទូរស័ព្ទមាន3Gដាក់013វាគឺបានហើយ!!

ប៉ាៈចុះអាឡៃវិញ?(ខ្ញុំម៉ាដងហើយ)ទូរស័ព្ទវាបាត់ជាង3ខែហើយ រកទិញអោយវា​ដែរ តា​មិនចឹងពួកនឹងច្រណែនគ្នាហើយ!

ម៉ាក់ៈអូ!អាឡៃ!កូនខ្ញុំមួយនឹងប្រើរបស់រើសណាស់ ទាល់តែមានអាស្អីគេInternet messenger wifiហើយដាក់កម្មវិធីបានច្រើន!!

ប៉ាៈថ្លៃប៉ុន្មានដែរ?បើថាថ្លៃពេក ទុក3ខែទៀតចាំទិញអោយ!!

ម៉ាក់ៈមិនដែលថោកទេ(ឡើងសុញចិត្តដោយសារម៉ាក់ហ្មង)ស្រេចតែប៉ាឯងទៅ!!

ប៉ាៈពិបាកដែរ បើទិញមួយអត់មួយ ប្រកាច់ចាប់មិនឈ្នះទេ!!ណ្ហើយ មុនក្រោយ​គង់​តែ​ទិញ ទិញអោយហើយទៅ!!អោយវារើសម៉ូដទៅ ខ្ញុំជិតទៅដល់ហើយ!!

ចាំអង្កាលទៀត ខ្ញុំក៏ចេញប្រតិបត្តិការណ៍ភ្លាមៗ គឺទៅឆែកInternetមើលម៉ូដ។ម៉ា​សន្ទុះ​ក៏ចាប់អារម្មណ៍ថាខ្ញុំស្រលាញ់Nokia 5230ផងNokia 5530xpress musicផង!!​តែ​ខ្ញុំ​គិតថាទិញអា5230ទៅរាងថោកបន្តិច ខ្ញុំសំរេចចិត្តហើយហើយ។

ប៉ាបានមកដល់ហើយ ពួកយើងក៏ទៅទិញទូរស័ព្ទទាំងយប់!!ទៅដល់ហាង​ក៏មានរឿង​គួរអោយសប្បាយចិត្តបានកើតឡើង….

អ្នកលក់ៈ ពូត្រូវការអីដែរ?

ប៉ាៈនៅអេះអុញអីទៀត មិនគិតចូលមកមើលខ្លួនឯង!!

ខ្ញុំៈពូ ខ្ញុំសុំមើលNokia 5230តិច!!

អ្នកលក់ៈអូ!លក់អស់ហើយ មិនទាន់យកមកដល់ទៀតផង!!បើចូលចិត្តអាម៉ូដដូចចឹង​ វាមានមួយទៀតស្រដៀងគ្នាតែឡូយជាង!

គាត់ក៏យកNokia 5530xpress musicអោយខ្ញុំ!!(ហាហា ចំរបស់ត្រូវចិត្ត)

ខ្ញុំៈប៉ា!អានឹងឡូយអត់?

ប៉ាៈខ្លួនឯងស្រលាញ់បានហើយ!!មួយប៉ុន្មានដែរ?

អ្នកលក់ៈ បាទ!215លោកពូ!

ប៉ាៈកាត់ថ្លៃម៉េស ទិញតែកន្លែងនឹងរាល់ដង ចុះតិចទៅ!

អ្នកលក់ៈស៊េរីថ្មីអត់កាត់ថ្លៃទេលោកពូ ហើយវាមានគ្រប់មុខ ក្មេងឥលូវប្រើ​អានឹង​ទៅសម!!

ប៉ាៈទៅ200បានហើយ យប់ហើយប្រញ៉ាប់!!

អ្នកលក់ៈអត់បានទេលោកពូ!! ចុះបានត្រឹម5ដុល្លាអីបាន!!

ប៉ាយកទូរស័ព្ទទៅមើលមួយសន្ទុះ

ប៉ាៈមើល!អាឡៃ បើទិញហើយចេះប្រយ័ត្នផង តិចទៅទុកចោលនៅសាលាអោយ​គេ​យកទៀតទៅណា!!ប្រាប់អោយហើយបាត់លើកក្រោយលែងទិញអោយហើយ!!

ខ្ញុំៈចា៎ប៉ា!!

រឿងប្អូនស្រីខ្ញុំក៏វែងឆ្ងាយដែរ និយាយកាត់មកគឺវាប្រើNokia 6500slideរបស់ប៉ា​ដែល​ទើបតែទិញ ហើយប៉ាបានទិញN95ជំនួសវិញ!!

សប្បាយចិត្តអស់ស្ទះ!!លោតកញ្ឆេងតាមឡានរហូតដល់ផ្ទះ ហាហា 😆

Advertisements

13 responses to “កាដូថ្ងៃChristmasរបស់ខ្ញុំ!!

  1. នឹងបានយ៉ាប់យ៉ាប់ ៗៗៗៗ

  2. =d> ពិតជាគ្រួសារទំនើបនិងមានសុភមង្គលណាស់

  3. មោះ ដូរគ្នាប្រើ សិន មើលទៅដូចទំនងផសគេ របស់ថ្លៃៗ

  4. ច្រណែនដល់ហើយ នៀក! អង្កាល់ទៅ​មាន​ទូរសព្ទ័ល្អប្រើនឹងគេហ្ន!

  5. សំខាន់គឺ អត់លុយ ណឹង!ណា..

  6. យីប្លកនេះ គេ នាំគ្នាអួតតើ !កុំអួតខ្លាំងពេកណា ខ្ញុំរាល់ថ្ងៃទូរសព្ទខ្ញុំមិនដែលអត់លុយទេ

    គុណសម្បត្តិៈពណ៌ធម្មជាតិ ទំងន់ស្រាល អាចស្ពាយក្រោយខ្នងបាន មានអង់តែនវែងងាយស្រួល ចូលក្នុងអាគារ ធំៗ និង តំបន់ដាច់ស្រយ៉ាល សំលេង load speaker អាចនាយាយឆ្ងាយពី វា ប្រវែង៥ម៉ែត្រ ក៏លឺដែរ ប៊ូតុងធំៗងាយស្រួលចុច អាចភ្ជាប់អ៊ីនរឺណេតបានតាមរយៈDial up គឺ ម៉ាកGS-472H ។
    គុណវិបត្តិៈ មិនអាចដាក់ក្នុងហោប៉ៅបាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s