ពិន្ទុខែវិច្ឆិកា!


  • ភាសាខ្មែរៈ82(គ្រូមើលមុខដាក់ពិន្ទុ ប្រហែលខ្ញុំពូកែតមាត់ពេកហើយមើលទៅ តែមានអ្នកបាន៩០)
  • សីលធម៌ៈ50(មិនបាច់និយាយទេ​ ពូកែសំដីដូចខ្ញុំនោះ ហាហា)

  • ប្រវត្តិវិទ្យាៈ45(សូត្រមេរៀនឡើងបែកពពុះមាត់ហើយបានប៉ុននឹងមិនសមផង សូមបញ្ជាក់សួរគេតិចៗដែរ ហិហិ)
  • ភូមិវិទ្យាៈ 44(សួរផ្ទាល់មាត់ ដោយសារភ័យខ្លះធ្វើអោយការឆ្លើយមិនសូវរលូន)
  • គណិតវិទ្យាៈ 97(ខុសត្រង់រកអាគុយម៉ង់បន្តិច ស្តាយណាស់)
  • រូបវិទ្យាៈ 50(ហិហិ ពេញចិត្តជាងគេ)
  • គីមីៈ 45(គ្រូដាក់អោយឆ្លើយអត់ចេញ មកពីខ្ញុំអត់រៀនគួរជាមួយគាត់ហើយមើលទៅ)
  • ជីវវិទ្យាៈ 46(មិនបានពេញក៏សប្បាយចិត្តដែរព្រោះអីអត់សូវដែលបានទៅរៀនគួរផង)
  • ផែនដីវិទ្យាៈ 45(មេរៀនខ្ជិលនិយាយច្រើន)

សរុបមកបានលេខ 4 ទេធ្វើអោយខូចចិត្តមិនស្ទើ!! 😦

Advertisements

43 responses to “ពិន្ទុខែវិច្ឆិកា!

  1. ហាហា កាលពីខ្ញុំរៀនទី១២(២០០៧) ប្រណាំងប្រជែងគ្នាចង់ងាប់ សូម្បីពួកម៉ាកក៏ក្លាយជាសត្រូវដែរ ព្រោះតែពិន្ទុមួយពីរសោះ ហាហា និយាយទៅរៀនវិទ្យាល័យមានការប្រកួតប្រជែងច្រើន។ ហើយចាប់ហួយរៀននៅសាលាណាដែរ?

  2. សាលាល្បីមិនល្បី មិនសំខាន់ទេ សំខាន់លើខ្លួនយើងតើហ។ បើនិយាយពីបទពិសោធប្រឡងសិស្សពូកែវិញ ពួកម៉ាកជិតស្និទ្ធ ក៏លាក់បាំងគ្នាដែរ ខ្លាចឈ្នះចាញ់ ហើយ ច្រណែន មាន​ពេលខ្លះឈ្លោះគ្នា ហាហា ដល់ពេលអាឡូវទើបដឹងថា ជាពួកម៉ាកមិនគួរធ្វើដល់ថ្នាក់នឹងទេ

  3. អូយ!! ពូកែដល់ហើយហ្ន!!

    កាលខ្ញុំនៅរៀនប្រឡងលើកណាក៏បានពិន្ទូ 30 រាល់ខែមិនដែលស្គាល់ពាក្យជាប់នឹង

    មានន័យយ៉ាងណានោះទេ។

  4. ពិន្ទុប៉ិនណឹង ល្អប្រសើរហើយ…
    បើម្នាក់ៗរៀនពូកែដូច ភុយឡៃ មិនដឹងថា​កូនខ្មែរ​ល្បីយ៉ាងណាទេ…

    កាលវឹក​នៅរៀន​នៅវិទ្យាល័យ(បាក់ឌុប ២០០៥) អូ… គ្រាន់បើដែរតើខ្ញុំ… យ៉ាងហោចណាស់ក៏មានឈ្មោះ​ជាសិស្សពូកែម្នាក់ដែរ…

    នឹកឃើញកាលថ្នាក់ទី ៩ បានទៅប្រលងសិស្សពូកែទូទាំងប្រទេស​នឹងគេដែរ តែជាប់លេខ ១១

    មិនអន់ចិត្តទេ មកពីយើង​ប្រឹង​មិនអស់ ….
    ដល់ថ្នាក់ទី ១១ ទី ១២ រៀន​មិនដេក… ហា​ ហា លើកក្រោយនេះ បានទៅប្រលង​សិស្សពូកែទូទាំងប្រទេស​ម្តងទៀត…

    ការខិតខំប្រឹងប្រែង​មិន​ឲ្យមនុស្សអស់សង្ឃឹមឡើយ…. ពេល​នោះ ថ្ងៃ ៥ ឧសភា ២០០៥ …
    យកបាន​មេដាយ សំរឹទ្ធគណិតវិទ្យា​មួយមកជូនសាលា…

    មិនចង់និយាយអួតទេ បងប្អូន wordpress គឺគ្រាន់តែចង់ចែករំលែកបទពិសោធន៍ខ្លះប៉ុណ្ណោះ…

    សង្ឃឹមថា ភុយឡៃ យកមេដាយ ជូនបង ខេបបូ…មួយណា…

    ប្រឹងឡើង​! ប្រឹងឡើង!

    • ខ្ញុំលឺចឹងកាន់តែមានសំពាធហើយ ព្រោះអីអារឿងមេដាយមេជើងអីនឹងដូចជាពិបាកដល់​ហើយ….មិនដឹងយ៉ាងណាយ៉ាងណីទេ ព្រោះអីគ្រូខ្ញុំផ្ទាល់មិនសូវគាំទ្រផង គាត់ថា​ខ្លាច​ខ្ញុំប្រលងមិនជាប់បាក់ទឹកចិត្តពេលប្រលងBACII 😦

      • កុំចង់បានមេដាយមាសអី ហាហា នៅតែអន់នឹង។

        បើចង់ខ្លាំងយកមេដាយពេជ្រវិញបានខ្លាំង

      • ឲ្យ​តែមានការតាំងចិត្ត ហើយ​ប្រឹង​ឲ្យអស់​លទ្ធភាព អ្វីៗនឹង​សំរេចមិនខាន…ជឿចុះណា… មានមិត្តខ្ញុំច្រើននាក់ណាស់ ដែលប្រលង​បាន​ត្រឹម​តែ​ថ្នាក់​សាលា ថ្នាក់ខេត្ត និង​ទូទាំង​ប្រទេស..តែ​ពួកគេ​មិនបាក់​ទឹក​ចិត្ត​ទេ ហើយ​ពួក​គេ​គិត​ថា​នេះ​ជាបទ​ពិសោធន៍នៃ​សិក្សា….ដឹង​អត់​នៅ​ពេល​ប្រលង​បាក់​ឌុប ពួកគេ​ទទួល​បាននិន្ទេសន៍ B ស្ទើគ្រប់ៗគ្នាណឹង…

  5. អូយ ល្បងៗ ពិតសុទ្ធជាសិស្សពូកែមែន ខ្ញុំសូមសរសើរដោយស្មោះហើយ។

  6. មែន! ពួកគាត់ពូកែៗណាស់! ខុសពីញ៉ុម កាលរៀននៅវិទ្យាល័យ រកតែជាប់មិនចង់ឃើញ!

  7. បើជ្រុលយកអោយបងខេមបូហើយ យកអាមេដាយមាសអោយកូនទន្សាយមួយផង! មិនដែលបានប៉ះនឹងគេទេ!

  8. រវល់ប្រលងពេក មិនសូវបានអើតសោះ អាឡូវទៅណាចង់អស់ហើយ! អ្នកភូមិ វើដប្រេស ស្ងាត់អោយឈឹង ! ទៅដេកវិញ! 😀

  9. នឹងហើយ…ក៏កុំភ្លេច​បង ខេមបូដែរណា… ជប់លៀង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s