អ្នកដែលមានអាយុវែងជាងគេ!!


Jeanne Louise Calment ដែលរស់នៅArlesប្រទេសបារាំង​គឺជាអ្នកដែល​មានអាយុ​វែង​ជាងគេបំផុតនៅលើពិភពលោក។គាត់កើតនៅថ្ងៃទី21 កុម្ភៈ 1875 ហើយទទួល​មរណភាព​ នៅថ្ងៃទី4 សីហា 1997 (មានកំពស់1,50ម)ដែលពេលនោះគាត់មានអាយុ​រហូតដល់122ឆ្នាំ164ថ្ងៃ។នេះជាអ្វីដែលធ្វើអោយឈ្មោះគាត់បានចុះបញ្ជីGuiness book of World Records។ នៅពេលគាត់អាយុ121គាត់បានបញ្ជេញលក់CDsពីររបស់គាត់ ដោយមួយជាភាសាបារាំងនិងមួយទៀតជាភាសាអង់គ្លេសដែលមានចំណងជើងថា​Maitresse du Temps (Time’s Mistress)។ដំណើរជីវិតចុងក្រោយរបស់គាត់ ភ្នែក​ទាំង​គូរ​មើល​លែង​​​​​ឃើញ​ ​ការស្តាប់មានសភាពខ្សោយជាខ្លាំង ហើយអង្គុយលើ​រទេះរុញ​តែ​ស្មារតី​របស់គាត់​គឺរឹងមាំល្អណាស់។ អ្វីដែលពិសេស​នោះគឺគាត់បានជក់បារីរហូត​ដល់​អាយុ​​117ឆ្នាំ​ ។

fact image

តិចឃើញគាត់ជក់បារីអាយុវែង នាំគ្នាជក់តាម!! បារីជំនាន់មុនមិនដូចឥលូវទេ!! 😉

Advertisements

11 responses to “អ្នកដែលមានអាយុវែងជាងគេ!!

  1. ពិតជាវែងបោះគេមែន ហេហេ។ កាច់ជាពីរមកឃើញបោះខ្ញុំហើយ ហាហា។

    រស់យូពេកហត់ណាស់ ធ្វើការរាល់ថ្ងៃមិនដែលបានសំរាកសោះ។

  2. ខ្ញុំមានលំហាត់ថ្មីមួយចង់លក់អោយ តំលៃថោកទេ ហេហេ។ ចង់ទិញអត់??

    បើទិញខ្ញុំមិនយកលុយទេ ខ្ញុំគិតថាទុកដូរនំបញ្ចុកវិញ។ ទៅមើលសិនទៅ

    ចាំតថ្លៃគ្នាជាក្រោយ។

  3. អាចតថ្លៃគ្នាបាន។ ខ្ញុំដូរតែនំបញ្ចុក 1 kg ទេ។ តែសូមហូបមុនកន្លះគីឡូសិន ហាហា

  4. អូយ! អាយុវែងម៉្លេះ? គិត​ទៅរកទិញបារីជំនាន់ដើមជក់សិន ក្រែងបានអាយុវែងនឹងគេ ហេហេហេ

  5. The long life person is the one who suffers the most! Miserable!

  6. លោកតាគ្រូខ្ញុំ ជាព្រះឧជ្ឈាយ៍ខ្ញុំ មានព្រះជន្មាយុ ១១១ ព្រះវស្សា ព្រះអង្គប្រសូត្រ នៅឆ្នាំ ១៨៨៩ ហើយសុគតនៅឆ្នាំ ១៩៩៩ ព្រះអង្គបានបួស ចំនួន ៨៩ ព្រះវស្សា ព្រះអង្គបានគង់ នៅប្រទេសឥណ្ឌា ចំនួន ៤៥ ព្រះវស្សា ព្រះអង្គចេះនិយាយ បាន ៨ ភាសា ព្រះអង្គអាច សរសេរអក្សរ និងមើលអក្សរបាន នៅពេលព្រះអង្គ មានព្រះជន្មបាន ១០៩ ព្រះវស្សា ដោយមិនបាច់ប្រើវ៉ែនតា…។

  7. គាត់មានអាយុវែងគួរអោយកោតសរសើរមែន!!​ វាពិតជាល្អណាស់ បើមនុស្សរាល់គ្នាអាច​មានអាយុវែងហើយសុខភាពល្អទៀតនោះ តែដល់គិតៗទៅ បើពិតជាអីចឹងមែន ក្មេងកើតមកជំនាន់ក្រោយរកដីនៅមិនបានទេមើលទៅ ហិហិហិ

  8. សូមបញ្ជាក់បន្ថែម លោកតាគ្រូខ្ញុំនោះ ជាព្រះសង្ឃ ហើយត្រូវបានគោរព ស្រឡាញ់ ពីសម្តេច តា ព្រះនរោត្តម សីហនុ ហើយព្រះអង្គ បានដឹងនូវព្រឹត្តការណ៍នានា ដែលកើត មាននៅទសវត្ស ៤០ និង ៥០ យ៉ាងច្បាស់ នៅកម្ពុជា ជាពិសេសក្នុងរាជវាំង ហើយកាល ពេលដែលព្រះអង្គ សុគត ព្រះបាទសម្តេច សីហនុ បានផ្ញើរសារ និងបច្ច័យ អោយព្រះសង្ឃ ធ្វើពិធីបូជាអោយបានត្រឹមត្រូវ នៅពេលនោះ មានតួរឯកកុន Hollywood, Steven Seagal,
    ដែលជាកូនសិស្ស បានមកចូលរួមក្នុងពិធី បូជាសពនោះដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s