សាកមួយទៀតមើល!!


ម៉ាស៊ីនបូមទឹកអាធំ២និងអាតូចមួយអាចបំពេញអាងក្នុងរយះពេល៤ម៉ោង។ អាង​ដដែល​នឹងបើប្រើម៉ាស៊ីនអាធំ១និងអាតូចបីក៏ត្រូវការរយះពេល៤ម៉ោងដែរ។

គេសួរថាៈ តើត្រូវចំណាយរយះពេលអស់ប៉ុន្មានដើម្បីបំពេញអាងបើប្រើម៉ាស៊ីនបូមអា​ធំ៤និងអាតូច២?

:mrgreen: សុំទោសអ្នកទិញទាំងអស់គ្នា ខ្ញុំសួរសំនួរខុសហើយ សំនួរដែល​ត្រូវសួរ​នោះ​គឺៈ

តើត្រូវចំណាយរយះពេលអស់ប៉ុន្មានដើម្បីបំពេញអាងបើប្រើម៉ាស៊ីនបូមអាធំ៤​បូម​ចូលហើយ​យកអាតូច២បូមចេញវិញ??

ចាស់ៗមិនបាច់ឆ្លើយទេ!!!

Advertisements

35 responses to “សាកមួយទៀតមើល!!

  1. ម៉ាស៊ីនបូមទឹកអាធំ២និងអាតូចមួយអាចបំពេញអាងក្នុងរយះពេល៤ម៉ោង។
    ម៉ាស៊ីនបូមទឹកអាធំ៤និងអាតូចពីរអាចបំពេញអាងក្នុងរយះពេល២ម៉ោង។
    រួចចុះម៉ាស៊ីនបូមទឹកអាធំ៦និងអាតូច៤អាចបំពេញអាងក្នុងរយះពេលប៉ុន្មានម៉ោង?

    អាតូច៦ ក៏ បានបួនម៉ោង ។ អាតូច១២ក៏បាន២ម៉ោង។
    សូមសួរសំនួរណាដែលគេឆ្លើយអត់បាន រកគិតសឹងបែកខួរ ទើបល្អ។

  2. ដាក់ម៉ាស៊ីនច្រើនពេកមានអាងណាបូមដាក់ ហាហាហា។ សួរអញ្ចឹងស្លាប់ហើយ បូមតែមួយ

    ភ្លែតពេញបាត់។

  3. ខ្ញុំសួរថាបើដាក់អាធំពីរបូមបញ្ចូលហើយដាក់អាតូចបីរបូមចេញ។ តើត្រូវប្រើពេលប៉ុន្មានវិញ។

    ហាហា លោកគ្រូកំគិតអី។ ទុកអោយអ្នកចូលមើលគេគិតលេងទៅ។

  4. សួរស្ដី ភុយឡៃ ហាហាហា ឈ្មោះដូចម្ដាយខ្ញុំណាស់ គិតហៅថាម៉ែតាហ្មងទៅពិរោះជាង

    ម៉ែអើយ ម៉ែមិនបាច់ទាយទៀតទេ ហាហាហា នៅប្លកកូនមានអ្វីដែលកូនដាក់អោយ

    ម៉ែទាយពីមុនគឺកូនបានស្រាយវារូចហើយ។ ទៅមើលបន្តិចទៅណាម៉ែណា ហាហា។

  5. អ្នកឆ្លើយ២ម៉ោងខុសហើយ គិតអោយស្រួល វាមិនស្រួលដូចដែលយើងឃើញទេ!! គិត​អោយច្បាស់ទៅ ហិហិ

  6. ខ្ញុំប្រាប់ក្រែងលោលោកគ្រូគាត់បានឃើញ។ កុំអោយគាត់ធ្វើ។ ចុះលំហាត់នឹងអោយខ្ញុំ

    ធ្វើអត់ចុះ???

  7. ចំលើយគឺ 0,៥ ម៉ោង បើខុសខ្ញុំគិតសារថ្មី។ តែខ្ញុំសូរមួយវិញ បើដាក់អាធំបីបូមចូលហើយ

    ដាក់អាតូចពីរបូមចេញ។ តើត្រូវប្រើរយៈពេលប៉ុន្មានវិញ???

  8. តាឃាអើយ!!ខុសហើយ!!
    ឆ្លើយអានឹងអោយត្រូវសិន ទើបខ្ញុំឆ្លើយវិញ!!
    ហិហិ

  9. ហាហាហា
    ២ម៉ោងត្រូវហើយ តាមពិតខ្ញុំកត់ប្រធានខុសទៀតហើយ!!!
    សុំទោសអ្នកទាំងអស់គ្នា ហិហិ
    កំហុសបច្ចេកទេស

  10. បែបលែងភ្លឹក នឹកអ្នកណាទេដឹង ! ហាហា :))

  11. ខ្ញុំសង្ស័យថាខុសអាឡូវខុសមែន ហាហា ណ្ហើយចាំខ្ញុំរួចដៃប្រឡងសិនចាំធ្វើអោយ

    សុក្រិតចុះ។ អាឡូវគ្មានបាន Post អីអោយគេមើលសោះ ហាហហា។ បានភុយឡៃមូយ

    ចូលលេងផ្ទះខ្ញុំរាល់ថ្ងៃ គ្រាន់បានគ្នាជជែកលែង។ កុំអីប្រហែលជាម្ង៉ៃៗគិតតែអង្គុយគិត

    លោកនេះធំ លោកនោះតូច។ ហាហាហា

  12. នៅថាក្មេងទៀត តាមពិតខុសភ្លេចភ្លាំងដោយសារខ្លួនចាស់នឹងណា
    លក្ខខណ្ឌចាស់ត្រឹមអាយុប៉ុន្មានលើកក្រោយប្រាប់ផង
    ទន្សាយតូច២១ឆ្នាំលេងបានអត់?

  13. ចេះសួរដេញដោលគ្នាលេងអញ្ចឹងទៅកើត មិនគិតជួយខ្ញុំឯណេះ ! គេសួរឲ្យដោះស្រាយសមីការមួយ ដោះស្រាយ 7 រាត្រីហើយនៅតែរកមិនឃើញសោះ! អស់ទាស់ លំហាត់លោក ហៃប៉ោហិន​! មើល៍ មិត្តសម្លាញ់ទាំងឡាយ ជួយគិតខ្ញុំម្តងទៀតមើល៍ !
    ដោះស្រាយសមីការ sin3x+2cosx-2=0 មានឬសប៉ុនណាទៅ ?

  14. sin3x+2cosx-2=0
    sin3x=3sinx-4sin^3x
    គេបាន
    3sinx-4sin^3x+2cosx-2=0
    let t=tg(x/2) ខុសពីសូន្យthen sinx=\frac{2t}{1+t^2} and cosx=\frac{1-t^2}{1+t^2}, គេបាន
    \frac{6t}{1+t^2}-4\frac{8t^3}{(1+t^2)^3}+2\frac{1-t^2}{1+t^2}-2=0
    ពីនេះគុណពន្លាតមក គឺបាន ៖
    2t^5+4t^3+13t^2+2t-3=0
    សូមពិនិត្យមើលឡើងវិញផងក្រែងលោខ្ញុំសរសេរខុស! បើមិនមានខុសទេ បងប្អូនក្នុងភូមិជួយធ្វើបន្តផង! ព្រោះខ្ញុមដល់ថ្ងៃប្រលងផង ណាមួយជិតឡើងការពារ assignment ទៀត!
    ចំពោះសមីការដឹក្រេទី៥ សូមមើលការបកស្រាយរបស់លោក Évariste Galois​ ឬសិក្សាអនុគមន៏នោះទៅ តើមានឬសទៀតអត់! យាយឡៃទំនេរធ្វើបន្តផងណា!

  15. គ្រាន់តែឃើញសមីការដឺក្រេទី 5 ដូចជាញាក់សាច់។ ជួលខ្ញុំធ្វើក៏មិនធ្វើផងព្រោះមិនចេះ

    សមីការដឺក្រេទី5ផង ហាហា

    ប្ដូរក្បាច់ថ្មីទៅបើប្រើក្បាច់នឹងប្រហែលគ្មានអារម្មណ៍ធ្វើទេ។

  16. ទន្សាយតូចអើយ កុំចង់សាកវាស់កំពស់ជាមួយមហិទ្ធឫទ្ធកំពូលខ្ពស់ភុយឡៃអោយសោះ!! តិចថាញាក់សាច់!! :mrgreen:

  17. អានតែឃ្លាណាដែលមើលយល់ទៅ! ហេហេ ឃ្លាខ្ញុំសរសេរមិនអោយយល់ បានន័យថាមិនសំខាន់ទេ ធៀបជាមួយឃ្លាដែលមានន័យគឺអាចចោលបាន! ហាហា

  18. ចង់ដឹងខ្ញុំប្រែអោយស្ដាប់ ហេហេ

  19. អាគេមិនអោយយល់កាន់តែចង់យល់!! ណាគេបកប្រែអោយស្តាប់អោយ 500ចាយលេង​ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s