ល្បងប្រាជ្ញា!!!


1.តើអ្វីដែលស្រាលដូចសំលី ប៉ុន្តែសូម្បីតែ​បុរសសាចដុំធំប៉ុនណាក៏ទប់អត់បាន?

2.ខ្ញុំមានផ្លែប៉ោម១០ក្នុងកន្រ្តក ដោយអាណិតមិត្តភក្តិពេកក៏ចែកផ្លែប៉ោម​ទាំងនោះ​អោយ​​មិត្តភក្តិ១០នាក់ដែលឈរនៅក្បែរ ដែលក្នុងម្នាក់ៗបានផ្លែប៉ោម១។ពេលចែក​បាន​គ្រប់គ្នាហើយ ស្រាប់តែនៅឃើញនៅមានផ្លែប៉ោម១នៅក្នុងកន្រ្តក ម៉េច​ចឹង?

3.នៅកណ្តាលវាលធំល្វឹងល្វើយមួយ គេប្រទះឃើញ​មានសាកសពបុរសម្នាក់នៅ​ទី​នោះ​ដែលមានស្ពាយសាកកាដូមួយជាប់នឹងខ្លួន។ តើគាត់ស្លាប់ដោយសារអី?

4.បុរសម្នាក់ធ្វើការនៅជាន់ទី១០ ប៉ុន្តែពេលដែលគាត់ប្រើជណ្តើរយន្ត​តែម្នាក់ឯង​គាត់​ចុច​​​ត្រឹម​ជាន់ទី​៧ទេ បន្ទាប់ពីនេះគាត់ដើរឡើងជណ្តើរជើងធម្មតា។ហេតុអ្វីបានជា​គាត់​ធ្វើ​អីចឹង?(ជណ្តើរយន្តដំណើរការធម្មតាដល់គ្រប់ជាន់ ហើយ​គាត់មិនមែនជាមនុស្ស​ចូល​​ចិត្ត​​ហាត់ប្រាណអីទេ)

5.បុរសម្នាក់ចូលទៅទិញទឹកផឹកក្នុងហាងមួយ តែអ្នកលក់​បែរជា​យកកាំភ្លើងភ្ជង់​គាត់ចំ​កណ្តាលក្បាល។គាត់មិនបានស្រែកអោយគេជួយរឺទៅប្តឹងប៉ូលីសអីទេ បែរជា​អរគុណ​អ្នកលក់នោះវិញ ហើយក៏ដើរចេញបាត់។ តើហេតុអ្វី?

6.what’s the difference between a monkey and a flea?

😆

ចំលើយនឹងផ្តល់អោយនៅថ្ងៃអុំទូកដើម្បីអបអរ!!!

Advertisements

13 responses to “ល្បងប្រាជ្ញា!!!

  1. សួស្តីភុយឡៃ!កូនទន្សាយតូចសុំឆ្លើយសំនួរទី៣និងទី៤:
    3. បុរសនេះបានលោតឆ័ត្រយោងពីយន្តហោះតែច្រលំទាញយកសាកកាដូលោត ចុះមកដោយស្មានតែឆ័ត្រយោង
    4. ដោយសារតែបុរសនោះមានកំពស់ទាបពេកចុចដល់ត្រឹមតែជាន់ទី៧
    ចំនែកសំនួរទី១និងទី២កូនទន្សាយតូចគិតមិនទាន់ចេញទេ

  2. សូមផ្តល់ចំលើយ៖
    ១ដង្ហើម
    ២ក្នុងចំណោមមនុស្ស១០នាក់នោះមានម្នាក់បានផ្លែប៉ោម១ទាំងកន្រ្តកតែម្តង
    3ឆ្លើយដូចកូនទន្សាយក៏បាន រីឯចំលើយមួយទៀតគឺសាកាដូឆ័ត្រយោង​នោះមិនរលាស់
    4ដូចកូនទន្សាយនិយាយចឹង គឺគាត់ទាបពេក
    5គាត់ចង់ទិញទឹកដោយសារគាត់តាអើក(hiccup) ដោយអ្នកលក់ឃើញគាត់ចឹងក៏​លើក​កាំភ្លើងភ្ជង់អោយគាត់ភ្្ញាក់ហើយគាត់បាត់តាអើកទៅ
    6ស្វាខុសពីចៃត្រង់ស្វាអាចមានចៃតែចៃមិនអាចមានស្វាទេ
    😆

  3. ដាក់មក Free Free អីចឹងចេះតែចង់បានហើយ 🙂
    បើគ្មានកូនទន្សាយតូចក៏មានអ្នកផ្សេងគេគិតលេងដែរ!មិនអីចឹងអី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s