ធរណីមាត្រម្តង!!!


គេអោយចតុកោណកែងABCDមួយដែលBC=3ABPនិងQជាពីរចំនុចនៃជ្រុង[BC]ដែលBP=PQ=QC។ចូរ​បង្ហាញថា\angle DQC = \angle DBC + \angle DPC

ដំណោះស្រាយ

បង្ហាញថា\angle DQC = \angle DBC + \angle DPC

1

តាង\angle DBC= \alpha ; \angle DPC = \beta ; \angle DQC = \lambda

យើងមាន\tan \alpha = {1 \over 3} , \tan \beta = {1 \over 2} , \tan \lambda= 1

ដោយ\tan \left( {\alpha + \beta } \right) = {{\tan \alpha + \tan \beta } \over {1 - \tan \alpha \tan \beta }} = {{{1 \over 2} + {1 \over 3}} \over {1 - {1 \over 6}}} = 1 = \tan \lambda

ដូចនេះ\alpha +\beta = \lambda\angle DQC = \angle DBC + \angle DPC

36 responses to “ធរណីមាត្រម្តង!!!

  1. លំហាត់នេះខ្ញុំចាំច្បាស់ណាស់ ពេលប្រលងចូលថ្នាក់ទី១២ គឺមានវាដែរ!
    ហេហេ

  2. ខុសគ្នាតិច គឺ ខ្ញុំគេអោយរកមុំ PBD & QPD

  3. ពិតជាឡូយមែន កូនគេ !​ ហេហេ តែយ៉ាងណាចេះកុំព្យូទ័រច្រើនដែរ​ ជំនាន់ខ្ញុំពេលរៀនទី១២ ខ្ញុំចេះវាយអត្ថបទតិចតួចនឹង គឺរវល់រហូត!តែសប្បាយណាស់ ព្រោះខ្ញុំចូលចិត្តបច្ចេកវិទ្យា!
    មើលកុំព្យូរទ័រ បំពាក់ឧបករណ៏ការពារអោយបានល្អផង! ខ្ញុំវិញពីមុនប្រើ អាដាក់លើតុ ពិបាកដែរនឹង តែឥលូវប្រើអាកាន់ដៃវិញស្រួលណាស់ ពេលណាចង់លេងហ្គេម លួចលេងរបស់គេ!ហេហេ

  4. បើចង់ទៅតាមថាំចេង ប្រយ័ត្នគេអោយធ្វើ ប៉ាចេ !ហិហិ

  5. គឺដោយសារតែ អ្នកដែលចូលអានភាគច្រើនគេផុត ជីវិតជាសិស្សហើយ យ៉ាងច្រើនណាស់នៅបន្ត ជានិស្សិតតាមសាកលវិទ្យាល័យ ចឹងហើយគេមិនសូវចាប់អារម្មណ៏ទៅលើលំហាត់គណិតទេ!ចឹងយើងត្រូវ ធ្វើការកែលំអ ហើយ ដូចជាប្លុកនេះផ្តោតលើ គណិត ចឹងយើងរកបញ្ហាផ្សេងដែលទាក់ទងនឹងគណិត មកសរសេរអោយបានច្រើន ដូចជា គណិតតាមបណ្តាប្រទេសផ្សេងៗ ឬគណិតដែលទាក់ទងនឹងជីវិតរស់នៅជាដើម គឺមិនត្រូវផ្តោតតែលើ លំហាត់និងចំលើយនោះទេ!ចំពោះគណិតគេចូលចិត្តអ្វីដែល ជាការបង្កើតថ្មីណាស់ បើយើងរកបានគឺល្អណាស់ ជាពិសេស យើងគួរតែឧស្សាហ៏ទៅលេងផ្ទះគេដែរដើម្បីគេមាន លីងមកកាន់ផ្ទះយើងដែរ!ព្យាយាមផ្សាយអត្តបទថ្មី ដើម្បីផ្លាស់ប្តូរជាមួយអ្នកដ៏ទៃ! ទាំងនេះជាបទពិសោធដែលខ្ញុំ មាន!ម្យ៉ាងទៀត ដាក់ tag ណាដែលគេងាយរកនិងsearch បាន! 😀 ខំប្រឹងឡើង ដួលកុំងើប!!!

    • អរគុណ ស្រលាញ់អាឃ្លាក្រោយជាងគេ!!លោកគ្រូតាប្រាប់ទៅមើល ដាក់tagយ៉ាងម៉េចទើបល្អ??ខ្ញុំចង់បន្ថែមpageថ្មីមួយទៀតដែល​និយាយ​ពីរបៀប​hack​កុំព្យូទ័រ តើលោកគ្រូគិតយ៉ាងម៉េចដែរ??អូ!សួររឿងមួយទៀត អាយុក្រោម១៨ឆ្នាំដូចខ្ញុំ តើប៉ូលីសអាចចាប់ដាក់គុកបានទេ? 😆

      • អារឿងជាប់គុកនឹង មិនទាន់ទេ ព្រោះគេចាប់ដាកមណ្ឌលកែប្រែសិន! 😆
        រឿងដាក់​ tag ហ្នឹងយើងត្រូវដឹងថាគេចូលចិត្តអី ឧទាហរណ៏គេមិនចូលគណិតទេ តែដោយយើងមានតែលំហាត់គណិតនៅប្លុកយើង ចឹងយើងដាក់ថា កំសាន្តគណិតអីចឹងទៅ ដំនាក់កាលដំបូងទាក់ទាញអោយគេចូលអានអត្ថបទយើង អោយច្រើនសិន ចាំយើងសរសេរយ៉ាងណា អោយគេអាចបញ្ចេញយោបល់លើ អត្ថបទយើង!
        ចំពោះការ hack កុំព្យូទ័រគេហ្នឹងខ្ញុំមិនដឹងថាយ៉ាងណា តែសម័យនេះវាជាផ្នែកមួយ ដែលគេចូលច្រើនណាស់ តែត្រង់ថាយើងអាចធ្វើបានត្រឹមណា ហើយអ្វីដែលយើង ធ្វើនោះអាចប្រើការបានអត់!?
        ខ្ញុំធ្លាប់ ប្រើកម្មវិធី Teamviewer សំរាប់ជួយតំឡើងកម្មវិធីនិងជួសជុល ម៉ាស៊ីនរបស់បងមិត្តខ្ញុំនៅឯអង់គ្លេស តែក៏ត្រូវប្តីគាត់អាក់អន់ចិត្ត ដែរ! ចឹងការ Hack វាមានផលល្អ និងអាក្រក់ បើយកទៅជួយគេ មិនអីទេ តែបើយកទៅធ្វើផ្តេសផ្តាស់នឹងត្រូវមានបញ្ហា ព្រោះមាន អ្នកចាំចាប់ ហើយគេក៏អាចតាមដាន​ តាមរយៈ IP បានដែរ!(ពេលខ្លះ Face IP ហើយនៅគេចាប់បានទៀត!)
        ចឹងការសំរេចចិត្តសរសេរឬអត់ គឺសំរេចចិត្តខ្លួនឯង ហើយ! ហើយបញ្ហានេះក៏មិនសូវមានអ្នកណាគេសរសេរជាសាធារណៈដែរ!

        • ha ha ha…. 😆 និយាយពីរឿងកុំព្យូទ័រ​នឹកឃើញចង់សើច កាលពី២-៣ថ្ងៃមុន រៀនបង្កើតមេរោគលេង ស្រាប់ឆ្លងចូលwindow systemខ្ទេចអស់ ម្សិល​មិញអង្គុយមុខកំព្យូទ័រអស់៤ម៉ោងset up windowនិងកម្មវិធីឡើងវិញ :-Pអានេះមែនកាំបិតចិតដងឯងទេ វាចង់ចូលលក្ខណៈ​កាំបិតអាករឯង!!!

  6. ប៉ិនធ្វើមេរោគចឹង គួរប្រើវិធី​Ghost ដើម្បីងាយស្រួលមិនចាប់បាច់ install កម្មវិធីឡើងវិញ!
    បើវាមិនធ្ងន់ធ្ងរទេ Recovery វិញបានហើយ ព្រោះ Setup window ច្រើនពេកម៉ាស៊ីន គ្នាហត់ដឹងអត់!ហេហេ 😆

  7. Ngob comment ke 34. Open merl only 2 people. 😀 lol. Anyway nice post!

ទំលាក់ មួយចំលើយតប ទៅ សាយ័ន្ត បោះ​បង់​ការ​ឆ្លើយ​តប