ដល់ពេលចូលវិញហើយ!

មកដល់សៀងហៃកន្លះខែហើយ តែមានអារម្មណ៍ដូចជាយូរដល់ហើយ សង្ស័យមកពីនឹកផ្ទះផង ហើយស្រីតែឯងទៀត sigh ឆ្លៀតឱកាសយប់ស្ងាត់​ឯកោ​មកភូមិលេងកំសាន្ត សង្ស័យតែគេភ្លេចខ្ញុំអស់ហើយមើលទៅ!! អ្នកទាំងអស់គ្នាសុខសប្បាយទេ?? ខ្ញុំដូចជាមិនទាន់ទំលាប់នៅនេះនៅឡើយទេ ត្រូវការពេល​វេលា ម្ហូបគឺជាបញ្ហាសំខាន់ អារសជាតិចិននឹងដូចជាពិបាកបរិយាយដល់ហើយ ដឹងតាអត់ចូលចិត្តហ្មងនឹង!! ឆ្នាំនេះរៀនចិនមួយឆ្នាំសិន បានចូលជំនាញ ហើយក៏ជាពេលខ្ញុំត្រូវផ្លាស់ទីទៅហាងចូវដែរ ៥ឆ្នាំដូចជាយូរដល់ហើយ!!

14 Responses to ដល់ពេលចូលវិញហើយ!

  1. ហាហា… ទ្រាំ​ទៅ ដើម្បី​អនាគត!

    • អនាគួយ មិនបាច់មកសើចឌឺទេ ប្រឹងដើម្បីកុំអោយកូនមើលងាយ​ហាហាហ

      • គិត​បាន​វែង​ឆ្ងាយ​មែន! :D

        • XD ចាំទៅលក់ចាប់ហួយ ព្យួរសញ្ញាប័ត្រមកពីចិន ហាហាហ

        • អូ សួរមួយ នៅនោះfreegateចូលfacebookដើរស្រួលអត់ នៅនេះអត់ដើរពីរបីងៃហើយ រកចូលលេងអត់​បានហេ ធុញណាស់!

          • ហ្វ្រីហ្គេត ហ្នឹង​លែង​ដើរ​ហើយ ឥលូវ​ពួក​ខ្ញុំ​ប្រើ​ ហតស្ពត​សៀល (Hotspot Shield) ម្ដង។ ចាំ​ខ្ញុំ​ផ្ញើ​តាម​អ៊ីម៉ែល​អោយ។​

            • អរគុណច្រើនចំពោះការចែករំលែករបស់ប្អូន ហេហេ

              • យី! មើល​គេ​និយាយ! =_=”

                • និយាយម៉េចបានត្រូវចុះ យ៉ាប់មែន!

  2. ទ្រាំៗ​ទៅ ព្រោះ​បើ​នៅ​ស្រុក​ខ្មែរ ក្រែង​ម៉ែ​ប្រើ​អោយ​លាង​ចាន​រាល់​ថ្ងៃ​អា​ហ្នឹង​បាន​ ពិបាក តែ​ដល់​​ហ្នឹង​ហើយ គឺ​មាន​តែ​ចឹង​ឯង​

  3. សប្បាយ​ទេ? :mrgreen:

    • សប្បាយរកពាក្យដាក់គ្មាន អ្នករួមបន្ទប់ដូចជាមិនស៊ីសង្វាក់គ្នាសោះ !

      • ម៉េច​ចឹង? គ្រាន់​តែ​ចូល​ក៏​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ទៅ​ហើយ :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s