ស្តាយណាស់ ខកម៉ាជើង!!

សិស្សTechnoដែលមួយៗមើលទៅខំរៀនណាស់ មិនដែលនឹកស្មានថាឡូយចឹងសោះ គេជប់លៀងបុណ្យ៨មិនាអោយហើយកាលពីថ្ងៃពុធនេះ ពេល​ល្ងាចពួកសមាគមដាក់ធុងបាសរាំក្រោមអគារA ខ្ញុំជាប់រៀនបារាំងនៅCCF អើយ!លឺគេនិយាយថាសិស្សឆ្នាំទី៣ឡើងរាំបទកូរ៉េI need a girl ហើយម្នាក់ស្រីរៀនឆ្នាំទី៣ដែរនឹងរាំបទlollipop មួយៗចាក់ក្បាច់កប់ស៊េរី ស្តាយណាស់ដែលអត់បានទៅបញ្ចេញស្នៀតនឹងគេ ប៉ុន្តែថ្ងៃ៨ ខែក្រោយ​ គេ​ធ្វើ​ពិធីប្រារព្ធចូលឆ្នាំខ្មែរនៅសាលា មានរាប់បាត្រ ល្ងាចឡើងរាំធុងបាសទៀត លើកនេះលែងអោយខកខានហើយ!!! អ្វីដែលចាប់អារម្មណ៍ គឺ​ថា​សិស្ស​ស្រី​តិចណូស្អាតច្រើនតា៎! អូ!​បុណ្យFrancophonieជិត​មក​ដល់ហើយ អ្នកខ្លះឡើងច្រៀង រាំ បង្ហាញម៉ូត សំដែង….ឯខ្ញុំចង់ឡើងសំដែងដែរ ប៉ុន្តែភាសាបារាំងនៅមានកំរិត ប្រហែលចាំឆ្នាំក្រោយហើយ​!!
សាលារៀនយ៉ាប់ជាងគេ ប៉ុន្តែដូចជាសប្បាយជាងគេ!! ហាហា

20 Responses to ស្តាយណាស់ ខកម៉ាជើង!!

  1. មិនយូរតិចណូ ដូចស្បាកចឹង

    • sparkមិនអីទេ កុំអោយដូចFever ហហាហា

  2. នោះ លើកក្រោយជួយហៅខ្ញុំទៅផង! ជួយណែនាំមិត្តអោយឆ្គាល់ផង

    • មានទៅចាអី សុំថ្លៃកំម៉ាស្យុងផង!!

  3. មិនដែលឃើញស្រីស្អាតនៅតិចណូផង!

    • មកពីប្រញាប់ទៅពេក នៅយូរតិច ឃើញបាត់ហើយ ស្តាយក្រោយទៅ!

  4. ស្រីស្អាត នៅតិចណូ ជំនាន់ហ្នឹង គឺអស់ត្រឹម អ្នកឡាយ ហ្នឹងហើយ Long អើយ ហើយ បើបុរិន្ទ ចង់ទៅលេងតិចណូ ក្នុងកម្មវិធីនេះ នោះវិញ ជឿខ្ញុំ រកអ្នកផ្សេងទៅ! :lol: :lol: អ្នកឡាយ អើយ អ្នកឡាយ សុទ្ធតែចង់ឯណា ធុងបាស កាកា

    • មកពីរាល់ដង សំងំតែក្នុងបន្ទប់រៀន មិនសូវចាប់អារម្មណ៍ ដល់ពេលចាប់អារម្មណ៍​បានដឹង ស្អាតៗណាស់!

  5. អង្គរក្សខ្ញុំ-My bodyguard

    ខំចូលមក ស្មានតែមាននំប៉ាំងលក់ តែបាត់អស់អាលីង អញ្ចឹងលាទៅវិញសិនហើយ !

    • ហាហាហា សុំទោសផង នុំប៉័ងលក់អត់ដាច់ ញ៉ាំខ្លួនឯងអស់ហើយនឹង!

  6. ទៅ​អត់? ខ្ញុំ​ទៅ​ដែរ​!

  7. ទៅតា អូជិតមានexhibition of ICTនៅតិចណូហើយ ប្រហែលជាសិដ្ឋ​មើលរួច​ហើយប៉ុន្មានថ្ងៃមុន!​

  8. ប្រាប់ហើយថាពិបាកជាងគេ តែក៏សប្បាយជាងគេដែរ :D (ទ្រាំជាង៤ឆ្នាំទៀតទៅ ជិតចប់ហើយ :D )

    • នឹង ទ្រាំៗទៅ ហេងសយតិចបានទៅgunmaដែរ ហាហាហា

      • បានមកអោយ me kill លេង :P

        • ដឹងណាគេkillណាគេ គួរតែបុណ្យអោយខ្ញុំជាប់អាផ្សេងទៅ!!

  9. ជូនពរថ្ងៃ 08 មិនា អោយរៀនកាន់តែឆ្លាត :D

    • អរគុណចា៎ ឥលូវខ្ជិលទៅៗ រៀនពូកែតាមណាដែរ!!

  10. ព្រោះតែចឹងហើយបានជាញ៉ុមជូនពរអោយពូកែនឹង :D

  11. Pingback: ភុល សុវណ្ណមុនី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s